ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​ព្រៃ​ដ៏​សាហា.វ​នៅ​កោះ​ហា​វ៉ៃ​ ឆ.ក់យកជីវិត​មនុស្ស​ជិត​១០​នាក់

8 ខែ មុន

សហរដ្ឋអាមេរិក ៖ អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​នា​ថ្ងៃ​ទី​៩​សីហា​ថា មនុស្ស​យ៉ាង តិច​៦​នាក់​ស្លា.ប់​នៅ​

សហរដ្ឋអាមេរិក ៖ អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​នា​ថ្ងៃ​ទី​៩​សីហា​ថា មនុស្ស​យ៉ាង តិច​៦​នាក់​ស្លា.ប់​នៅ​ប្រជុំ​កោះ​ហា​វ៉ៃ​អា​មេ​រិ​ក ដែល​នៅ​ទីនោះ​កោះ​MAUI បច្ចុប្បន្ន​កំពុង​រង​ការ​រាតត្បាត​នៃ​ភ្លើង​ឆេះ​ព្រៃ​ដ៏​សាហា.វ ច្រើន កន្លែង​ដែល​បំផ្លាញ​ផ្ទះ​ជា​ច្រើន​ខ្នង ហើយ​បង្ខំ​ឲ្យ​មនុស្ស​មួយ​ចំនួន​សម្រេចចិត្ត​លោ.ត​ចូល​ទឹកសមុទ្រ​គេច​ចេញពី​អណ្ដាតភ្លើង​។ ទិដ្ឋភាព​នៅ​ទីនោះ​មើលទៅ​ប្រៀប​ដូច​ឋាននរក​នៅ​លើ​ដី​។

អភិបាល​កោះ​MAUI​លោក​RICHARD BISSEN ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា មនុស្ស​ស្លាប់​៦​នាក់​ត្រូវ​បាន​អះអាង​។ លោក​ថា​នោះ​គ្រាន់​ជា​តុល្យការ​បណ្ដោះអាសន្ន​ ព្រោះ​ប្រតិបត្តិការ​រុករក​និង​ជួយ​សង្គ្រោះ​​កំពុង​បន្ត​នៅ​លើ​កោះ​នេះ​។

ដោយសារ​ខ្យល់​បោកបក់​ខ្លាំង​មក​ពី​ព្យុះ​ឈ្មោះ​DORA ដែល​ពេល​នេះ​កំពុង​បោកបក់​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ត្រង់​កន្លែង​មួយ​ចម្ងាយ​ច្រើន​រយ​គីឡូម៉ែត្រ​ខាងត្បូង​ប្រជុំ​កោះ​ហា​វ៉ៃ បណ្ដាល​ឲ្យ​ភ្លើង​ឆេះ​ព្រៃ​រាលដាល​ដល់​ច្រើន​កន្លែង​នៅ​កោះ​MAUI​។ អណ្ដាតភ្លើង​បាន​លេប​ត្របាក់​ផ្ទះ​និង​ហាង​ទំនិញ​ជា​ច្រើន ពិសេស​ក្នុង​ទីក្រុង​ទេសចរណ៍​LAHAINA ភាគ​ខាងលិច​កោះ​MAUI​។

ទីក្រុង​មាន​ប្រជាជន​ប្រមាណ​១២.០០០​នាក់​នោះ កំពុង​មាន​ភាព​ច្របូកច្របល់​ប្រៀប​ដូច​ខ្សែភាព​យន្ត​ភ័.យរន្ធ.ត់់​មួយ​។ មនុស្ស​ម្នា​ជា​ច្រើន​ជាប់​ក្នុង​ការ​កកស្ទះ​ចរាចរណ៍ ជាមួយ​រថយន្ត​ច្រើន​គ្រឿង​កំពុង​ត្រូវ​ភ្លើង​លេប​ត្របាក់​នៅ​សងខាង​ផ្លូវថ្នល់​មួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ