ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​រូ​ប្លិ៍​រុ​ស្ស៊ី​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​លើក​ដំបូង ចាប់តាំងពី​ផ្ទុះ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​

8 ខែ មុន

រុ​ស្ស៊ី ៖ ប្រាក់​រូ​ប្លិ៍​របស់​រុ​ស្ស៊ី នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ជា​

រុ​ស្ស៊ី ៖ ប្រាក់​រូ​ប្លិ៍​របស់​រុ​ស្ស៊ី នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ជា​លើក​ដំបូង ធៀប​នឹង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ចាប់តាំងពី​សង្គ្រាម​ឈ្លានពាន​អ៊ុយ​ក្រែ​ន​បាន​ចាប់ផ្តើម ដែល​នេះ​គឺជា​សញ្ញា​មួយ​ផ្សេង​ទៀត​ថា សេដ្ឋកិច្ច​របស់​រុ​ស្ស៊ី កំពុង​រងបន្ទុក​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​ជម្លោះ​អូស​បន្លាយ គួប​ផ្សំ​នឹង​ទណ្ឌកម្ម​របស់​លោក​ខាងលិច​។ នេះ​បើ​យោង​តាម​ប្រភព​ពី​គេហទំព័រ Business Insider ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២៣ កន្លង​ទៅ​។

អត្រា​ប្តូរ​ប្រាក់ ៩៦​រូ​ប្លិ៍​រុ​ស្ស៊ី​ក្នុង​១​ដុល្លារ​អា​មេ​រិ​ក នៅ​ក្នុង​ស​ន្ទ​ស្សន៍​ជួញដូរ​កាលពី​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២៣ ដែល​ជា​អត្រា​ទាប​បំផុត ចាប់តាំងពី​ប្រធានាធិបតី​រុ​ស្ស៊ី វ្លា​ដឺ​មៀរ ពូ​ទី​ន បាន​ចាប់ផ្តើម​ការ​លុកលុយ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ខែកុម្ភៈ​ឆ្នាំ​មុន ដែល​គ្រានោះ ១២០​រូ​ប្លិ៍​រុ​ស្ស៊ី​ក្នុង​១​ដុល្លារ​អា​មេ​រិ​ក នៅ​ក្នុង​ស​ន្ទ​ស្សន៍​ការ​ជួញដូរ ប៉ុន្តែ​បាន​ស្ទុះ​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស ស្រប​ពេល​ដែល​ធនាគារកណ្តាល​រុ​ស្ស៊ី​បាន​ចាត់វិធានការ​គាំទ្រ​។

កាលពី​ខែកក្កដា កន្លង​ទៅ រូបិយប័ណ្ណ​រុ​ស្ស៊ី បាន​ធ្លាក់​ចុះ​ចេញពី​កម្រិត​មាន​សុវត្ថិភាព​មួយ​សម្រាប់​វិមាន​ក្រឹម​ឡាំង ដែល​នេះ​គឺជា​សញ្ញា​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​របស់​ទីផ្សារ​សម្រាប់​ប្រទេស​រុ​ស្ស៊ី បន្ទាប់​ពី​ក្រុម​ទាហាន​ស៊ីឈ្នួល Wagner បាន​បះបោរ​រយៈពេល​ខ្លី​ប្រឆាំង​នឹង​លោក ពូ​ទី​ន​។

សេដ្ឋវិទូ​បាន​បន្លឺ​សំឡេង​រោ​ទិ៍​ព្រមាន សម្រាប់​សេដ្ឋកិច្ច​របស់​ប្រទេស​រុ​ស្ស៊ី កាលពី​ឆ្នាំ​មុន ខណៈ​ដែល​ប្រទេស​នេះ ត្រូវ​បាន​រង​ការ​រិះគន់​ដោយ​ការ​ដាក់​ទណ្ឌកម្ម និង​ការ​កើនឡើង​នៃ​ការ​ចំណាយ​លើ​វិស័យ​យោធា​។ ការ​រឹត​បន្តឹង​លើ​ពាណិជ្ជកម្ម​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​បាន​នាំ​ឱ្យប្រាក់​ចំណូល​ថាមពល​របស់​រុ​ស្ស៊ី​ធ្លាក់​ចុះ ៤៥% នៅ​ក្នុង​រយៈពេល​៣​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​។ ទន្ទឹម​នឹង​នេះ ការ​ចំណាយ​របស់​រដ្ឋា​ភិ​បាល​បាន​កើនឡើង ៣៤% ដែល​នាំ​ឱ្យ​រុ​ស្ស៊ី​ប្រកាស​ឱនភាព​ថវិកាជាតិ​ចំនួន ២៩​ពាន់​លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី​១ ដែល​ជា​ការ​ធ្លាក់​ចុះ ១០៧% ពី​អតិរេក​ថវិកា ១៤​ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ​មុន​។

មន្ត្រី​រុ​ស្ស៊ី បាន​បង្ហាញ​ពី​ភាព​រឹង​ចចេស​ចំ​ពេល​មាន​សង្គ្រាម និង​ការ​រង​ទណ្ឌកម្ម ខណៈ​ដែល​លោកពូ​ទី​ន​បាន​អះអាង​ថា សេដ្ឋកិច្ច​របស់​រុ​ស្ស៊ី​ពិតជា​អាច​កើនឡើង​នៅ​ឆ្នាំ​នេះ ជាមួយនឹង GDP លើស​ពី ២% ប៉ុន្តែ​ការ​ប៉ាន់​ប្រមាណ​ទាំងនោះ ត្រូវ​បាន​ដក​ចេញពី​តួលេខ​សេដ្ឋកិច្ច​ផ្លែផ្កា​របស់​ខ្លួន​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ក្រុម​អ្នក​ស្រាវជ្រាវ Yale ដែល​បាន​អះអាង​ថា សេដ្ឋកិច្ច​របស់​រុ​ស្ស៊ី​ស្ថិត​ក្រោម​រ៉ា​ដា​រូបភាព​ដ៏​អាក្រក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ