ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Liverpool ពន្យារ​​​ពេល​​​សាង​​សង់​​​​ទីលាន​​ប្រកួត​​សង្ឃឹម​​រួច​​​រាល់​នៅ​ក្នុង​​​រដូវ​​កាល​​​ឆ្នាំ​2014-2015

14 ឆ្នាំ មុន

ក្លឹប«ហង្ស​ក្រហម​» Liverpool អាច​ពន្យារ​​​ពេល​​សាង​សង់​​​ទីលាន​​​ប្រកួត​១ឆ្នាំ​ទៀត មុនពេល​​​ចំណាយ​ប្រាក់​​ដល់​​​ទៅ​​២០០​លាន​​​ផោន​​ សង់​ទីលាន​​ប្រកួត​ «អេន​​ហ្វីល​»​មាន​ចំណុះ​​៦៥.០០០​​កៅអី ដោយ​រំពឹង​ថា​ នឹង​​​សង់​​រួចរាល់​​នៅ​មុន​ពេល​បើក​រដូវ​កាល​​២០១៤-​២០១៥ ។​
Liverppol ​ដែល​ជា​ក្លឹប​​យក្ស​​នៅ​​ក្រប​ខណ្ឌ​ប្រឺមីញេលីក​ អាច​ត្រូវពន្យារ​​ពេល​១ឆ្នាំ​ទៀត

ក្លឹប«ហង្ស​ក្រហម​»  Liverpool  អាច​ពន្យារ​​​ពេល​​សាង​សង់​​​ទីលាន​​​ប្រកួត​១ឆ្នាំ​ទៀត មុនពេល​​​ចំណាយ​ប្រាក់​​ដល់​​​ទៅ​​២០០​លាន​​​ផោន​​ សង់​ទីលាន​​ប្រកួត​ «អេន​​ហ្វីល​»​មាន​ចំណុះ​​៦៥.០០០​​កៅអី ដោយ​រំពឹង​ថា​ នឹង​​​សង់​​រួចរាល់​​នៅ​មុន​ពេល​បើក​រដូវ​កាល​​២០១៤-​២០១៥ ។​
Liverppol ​ដែល​ជា​ក្លឹប​​យក្ស​​នៅ​​ក្រប​ខណ្ឌ​ប្រឺមីញេលីក​ អាច​ត្រូវពន្យារ​​ពេល​១ឆ្នាំ​ទៀត មុនពេល​​​ចំណាយ​ប្រាក់​ចំនួន​២០០​​លាន​ផោន​ សម្រាប់​កំណែ​ទម្រង់​ទីលាន​ប្រកួត​«អេន​ហ្វីល» ​ដោយ​រំពឹង​ថា នឹង​ចំណាយ​​​ពេល​​សរុបប្រហែល​​​២ឆ្នាំ ហើយ​​អ្នកគាំទ្រ​នឹង​​​បាន​ឃើញ​សំណង់​នេះ​ចប់​​​ដោយ​​បរិបូរណ៍​ ក្នុង​ពេល​ចាប់​ផ្តើម​បើក​រដូវ​កាល​២០១៤-​២០១៥​ ខាង​មុខ ។​
លោក​ចន ហេនរី​ ម្ចាស់​ក្លឹប​​ជនជាតិ​អាមេរិក​​បាន​​សង្កត់​​ធ្ងន់​​ទៅ​លើ​ការ​បង្កើន​ចំណុះ​ទីលាន​​ប្រកួត​ឱ្យ​បាន​៦៥.០០០​​កៅអី ប៉ុន្តែ​​ប្រហែល​​ត្រូវ​ចំណាយ​​ពេល​យូរជាបន្ត​ទៀត ដើម្បី​ទទួល​បាន​​លិខិត​អនុញ្ញាត​​ចាប់​ផ្តើម​សាង​សង់ ៕