ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ជន​ឆបោ.ក​២​នាក់​ឱ្យ​ពលរដ្ឋ​ដាក់​ប្រាក់​ទិញ​វត្ថុ​ «​អថ័ន​សំ​រឹ​ទិ្ធ​»

1 ឆ្នាំ មុន
  • សៀមរាប

សមត្ថកិច្ច​ឃុំខ្លួន​ជន​សង្ស័យ​ចំនួន​២​នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អាសន្ន ពាក់ព័ន្ធ​នឹង​ករណី​ឆបោ​​.ក​រឿង​ទិញ​វត្ថុ​បុរាណ​«​អថ័ន​សំរឹទ្ធិ​»

ខេត្តសៀមរាប ៖ លោក យូ ធា​រិ​ទ្ធ ចៅក្រមស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២៣ បាន​សម្រេច​ឱ្យ​សមត្ថកិច្ច​ឃុំខ្លួន​ជន​សង្ស័យ​ចំនួន​២​នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អាសន្ន ពាក់ព័ន្ធ​នឹង​ករណី​ឆបោ​​.ក​រឿង​ទិញ​វត្ថុ​បុរាណ​«​អថ័ន​សំរឹទ្ធិ​» កាលពី​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៣​កន្លង​ទៅ នៅ​ស្រុក​ស្វាយ​លើ ។

ជនសង្ស័យ​២​នាក់​នេះ បាន​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៣ នៅ​ស្រុក​ស្វាយ​លើ ។

លោក​វរសេនីយ៍ឯក នួន ស័ក្ដិ​ចំរើន​រិ​ទ្ធ ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែនការ​ងារ​ព្រហ្ម​ទណ្ឌ បាន​ឱ្យ​​ដឹង​តាម​តេ​ឡេ​ក្រាម​ថា ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​លោកស្នងការ​នគរ​បាល​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្តម មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​នៃ​សាលា​ដំបូង​ខេត្ត រូប​លោក​បាន​ដឹកនាំ​កងកម្លាំង​ព្រហ្មទណ្ឌ​ខេត្ត សហការ​ជាមួយ​នគរបាល​ស្រុក​ស្វាយ​លើ ធ្វើការ​ស៊ើប​អង្គេ​ត និង​ស្រាវជ្រាវ​ករណី​ឆបោ.ក រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជន​សង្ស័យ​ទាំង​២​នាក់ រួច​នាំ​យក​មក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

ជន​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ ទេព សុវណ្ណ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​​លៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​ឈ្មោះ ចុ​ត វេ​ក ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ទីលំនៅ​ភូមិ​ជប់​លើ ឃុំ​ស្វាយលើ ស្រុក​ស្វាយ​លើ ។ ជន​ទាំង​២​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ឆបោ.ក​ទិញ​វត្ថុ​បុរាណ ​«​អថ័ន​សំរឹទ្ធិ​» កាលពី​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៣ នៅ​ស្រុក​ស្វាយ​លើ ។

លោកស្នងការ​រង​បន្ត​ថា នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៣ ជន​ឈ្មោះ ទេព សុវណ្ណ និង​ឈ្មោះ ចុ​ត វេ​ក បាន​មក​ផ្សព្វផ្សាយ​នៅ​ក្នុង​ទឹកដី​ស្រុក​ស្វាយ​លើ ដល់​ប្រជាពលរដ្ឋ​ថា មាន​ក្រុមហ៊ុន​វត្ថុ​បុរាណ​ថ្ម​សំរឹទ្ធិ ត្រូវ​ការ​ប្រាក់​រៀប​អាសនៈ ដើម្បី​យក​អថ័ន​សំរឹទ្ធិ​មក​លក់ ដោយ​តម្រូវ​ឱ្យ​ប្រជាពលរដ្ឋ​ដាក់​ប្រាក់​ចំនួន ៥០.០០០​រៀល នឹង​បាន​ប្រាក់​ចំណេញ​មក​វិញ​ចំនួន​៥០.០០០​ដុល្លា​អា​មេ​រិ​ក ។

រហូត​មក​ដល់​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៣ ជន​ឈ្មោះ ទេព សុវណ្ណ និង​ឈ្មោះ ចុ​ត វេ​ក បាន​ចាប់ផ្តើម​ប្រមូលប្រាក់​ពី​ប្រជាពលរដ្ឋ ដោយ​បាន​បែងចែក​ជា​ក្រុម​ដើរ​ប្រមូល​ក្នុង​ឃុំ​ស្វាយ​លើ មាន​ចំនួន​៦​នាក់ និង​ឃុំ​តា​សៀម មាន​ចំនួន​៣​នាក់ ។ សរុប​ប្រជាពលរដ្ឋ​ដែល​បាន​ចាញ់បោ.ក​មាន​ចំនួន ១៥៩​នាក់ ក្នុង​ឃុំ​ចំនួន​២ ស្មើនឹង​៩​ភូមិ ។

ជនសង្ស័យ​សារភាព​ថា «ខ្លួន​ពិតជា​បាន​ផ្សព្វផ្សាយ ​និង​ប្រមូលប្រាក់​ពី​ប្រជាពលរដ្ឋ​ក្នុង​ម្នាក់ៗដាក់​​ប្រាក់​ចំនួន​៥​ម៉ឺន​រៀល និង​បាន​ប្រាក់​ចំណេញ​មក​វិញ​ចំនួន​៥​ម៉ឺន​ដុល្លារ ទៅ​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ប្រាកដ​មែន» ។

ទាក់ទិន​នឹង​ករណី​នេះ លោក​ឧត្តមសេនីយ៍ទោ តេ​ង ច័ន្ទ​ណាត ស្នងការ​នគរបាល​ខេត្ត បាន​អំពាវ​នាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្តសៀមរាប​ទាំងអស់ សូមកុំ​ចាញ់បោ.ក​លើ​រូបភាព​ឆបោក​ពី​សំណាក់​ជនខិលខូច​មួយ​ចំនួន​សូម​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចៀសវាង​ធ្លាក់​ចូល​ក្នុង​ឧបាយកល​ជន​បោ.កប្រាស់​ដូច​ក្នុង​ករណី​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ