ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលក្រម​ផ្តន្ទាទោស​បុរស​ចិន​២​នាក់ ក្រោយ​ភ្ជ​.​ង់​ប្ល​.​ន់​យក​ប្រាក់​ជាង​៧០០​ដុល្លារ

8 ខែ មុន
  • ភ្នំពេញ

ជនជាតិ​ចិន​២​នាក់​ជាប់ចោទ​ពី​បទ​.​លួ​.​ច​មាន​ស្ថាន​ទម្ងន់ទោស «​ប្ល​.​ន់​» និង​កាន់កា​.​ប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ហើយ​ត្រូវ​​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ ប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ក្នុង​ម្នាក់​

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​២​នាក់​ជាប់ចោទ​ពី​បទ​.​លួ​.​ច​មាន​ស្ថាន​ទម្ងន់ទោស «​ប្ល​.​ន់​» និង​កាន់​កា​.​ប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២៣ ហើយ​ត្រូវ​បាន​លោក ធ្ធាំ ប៊ុ​ណ្ណា ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនា​គារ ក្នុង​ម្នាក់​៥​ឆ្នាំ ដោយ​គិត​ពី​ថ្ងៃ​ចាប់ខ្លួន និង​ឃុំខ្លួន​។ សាលក្រម​នេះ បាន​ប្រកាស​ធ្វើ​ឡើង​ជា​សាធារណៈ ចំពោះ​ជនជាប់ចោទ និង​មេធាវី​ការពារ​ក្តី ដោយ​ទុក​ពេល​ឲ្យ​ប្តឹង​ឧទ្ធរណ៍ បើសិន​ជនជាប់ចោទ​មិន​សុខចិត្ត​ចំពោះ​ការ​កាត់ក្តី​នេះ​។

ជនជាប់ចោទ​ទាំង​២​នាក់​ខាងលើ​នេះ ម្នាក់​ម្នាក់​ឈ្មោះ YAO YUHON G ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជន​ជាតិ​ចិន កាន់​លិខិត​ឆ្លង ដែន​លេខ ED ៩៣៧០១៣២ មុខរបរ​ជា​បុគ្គលិក និង​បើកបរ​រថយន្ត​នៅ​កាស៊ីណូ​ជី​ង​លី ស្នាក់​នៅ​អា​ផាត​មិន​បាលី​១ បន្ទប់​លេខ​១២​អា​១ ផ្លូវ​ចៃ​កា ក្រុម​៧៨ ស្ថិត​ក្នុងភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​មានឈ្មោះ WANG YANG ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EG ២១៤៦៣៨៣ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​អា​ផាត​មិន​បាលី​១ បន្ទប់​លេខ ១២​អា​១ ផ្លូវ​ចៃ​កា ក្រុម​៧៨ ស្ថិត​ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល កម្លាំង​ការិយា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ នៅ​ចំណុច​មុខ​ច្រកចូល​បុរី​ចំការមន ផ្លូវ​ព្រះ​នរោត្តម ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​អំពើ​លួ​.​ច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិ​.​ង្សា ដោយ​ប្រើប្រាស់​អា​វុ​.​ធ​ខ្លី​ម៉ាក LOCK 19 ពណ៌​ខ្មៅ និង​កូន​កាំ​បិ​.​តបត់​ម៉ាក Browning ដង​ឈើ ភ្ជ​.​ង់​ប្ល​.​ន់​យក​ប្រាក់​ចំនួន​៧៣៩​ដុល្លារ​អា​មេ​រិ​ក ពី​ជន​រង​គ្រោះ​ឈ្មោះ FANG FANG ភេទ​ស្រី អាយុ​៣៤​ឆ្នាំ នៅ​ចំណុច​ហាង​ហួយ​យ៉ូ​វ ផ្លូវ​បេតុង ក្រុម​៧៨ ស្ថិត​ក្នុងភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៧​និង​៣០​នាទី​ល្ងាច​។

ក្រោយ​ធ្វើ​សកម្មភាព សមត្ថកិច្ច​បាន​ស្រា​ជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នោះ ដោយ​ដក​ហូត​វត្ថុ​តាង​អា​វុ​.​ធ​ខ្លី​ម៉ាក LOCK 19 ពណ៌​ខ្មៅ ចំនួន​១​ដើម​, បង់​អា​វុ​.​ធ​ខ្លី​ចំនួន​២ និង​គ្រា​.​ប់​ចំនួន​១៧​គ្រា​.​ប់​។ បន្ទាប់​ពី​ឃាត់ខ្លួន ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​តុលាការ​ក៏​បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​បណ្តោះអាសន្ន ចាប់ពី​ពេល​នោះ​រហូត​មក​ដល់​ថ្ងៃ​បើក​សវនាការ និង​ប្រកាស​សាលក្រម​ផ្ត​នា​ទោស​នា​ពេល​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ