ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ាក់គីអាវអាចជួបម៉ាកហ្គេសក្នុងខែវិច្ឆិកាខាងមុខ

14 ឆ្នាំ មុន

យោងតាម​លោក​បប់ អារ៉ាំ អ្នក​រៀប​ចំ​ការ​ប្រកួត​របស់​ប៉ាក់គីអាវ ​និង​ជា​ប្រធាន​ក្រុម​ហ៊ុន​រៀប​ចំ​ការ​ប្រកួត​នៅ​អាមេរិក​Top Rank Promotions បាន​និយាយឲ្យ​គេ​ដឹង​ថា ​ខ្លួននឹង​រៀប​ចំ​ឲ្យមាន​ការ​ជួប​គ្នា​ជាលើក​ទី​៣រវាង​​កី​ឡាករ​ចូអាន ម៉ានូអែល ម៉ាក​ហ្គេស​ និង​​ម៉ានី ប៉ាក់គីអាវ​ នៅខែ​វិច្ឆិកា​ខាង​មុខ ។
ព័ត៌មាននេះ​អាចជា​តន្រ្តី​ដ៏ពិ​រោះ​បំផុត​សម្រាប់​​​​ត្រ​ចៀក​របស់​ម៉ាក​ហ្គេស

យោងតាម​លោក​បប់ អារ៉ាំ អ្នក​រៀប​ចំ​ការ​ប្រកួត​របស់​ប៉ាក់គីអាវ ​និង​ជា​ប្រធាន​ក្រុម​ហ៊ុន​រៀប​ចំ​ការ​ប្រកួត​នៅ​អាមេរិក​Top Rank Promotions បាន​និយាយឲ្យ​គេ​ដឹង​ថា ​ខ្លួននឹង​រៀប​ចំ​ឲ្យមាន​ការ​ជួប​គ្នា​ជាលើក​ទី​៣រវាង​​កី​ឡាករ​ចូអាន ម៉ានូអែល ម៉ាក​ហ្គេស​ និង​​ម៉ានី ប៉ាក់គីអាវ​ នៅខែ​វិច្ឆិកា​ខាង​មុខ ។
ព័ត៌មាននេះ​អាចជា​តន្រ្តី​ដ៏ពិ​រោះ​បំផុត​សម្រាប់​​​​ត្រ​ចៀក​របស់​ម៉ាក​ហ្គេស ​ក្នុង​ខណៈ​ពេល​​កីឡាកររូបនេះ​បាន​កំពុង​រង់​ចាំ​យ៉ាង​អន្ទះ​សា​ចង់​ជួប​ប្រកួត​ជា​មួយ​ប៉ាក់គី​អាវ​​ជា​លើកទី​៣។
ម៉ាក​ហ្គេស​បានស្វះ​​ស្វែង​រក​ឱកាស​ជួប​ប្រកួត​ជា​មួយប៉ាក់គីអាវ​ចាប់​តាំងពី​ឆ្នាំ​២០០៨​មក​ម៉្លេះ​ពោលគឺ​៤ឆ្នាំ​បន្ទាប់​ពី​ពួក​គេ​មាន​លទ្ធផល​ស្មើគ្នា​ប្រកួត​នៅ​ក្រុង​ឡាស​វេហ្គាស​ រដ្ឋ​នេវ៉ាដា កាល​ពី​​ខែ​ឧសភា​​​ឆ្នាំ​២០០៤ ។ កាល​ពី​៣ឆ្នាំ​កន្លង​ទៅ​ ម៉ាក​ហ្គេស​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ក្រុង​ម៉ានីល​ក្នុង​គោល​បំណង​សំពះ​អង្វរ​សុំ​ប្រកួត​ជា​មួយ​ប៉ាក់គី​អាវ​។ ម៉ាក​ហ្គេស​បាន​អះ​អាង​ថា​ ការ​ប្រកួត​ចំនួន​២លើក​កន្លង​មក​ជា​មួយ​ប៉ាក់គីអាវ​ គឺ​ខ្លួនជា​អ្នក​ឈ្នះ​ តែ​ផ្ទុយទៅ​វិញ​ការ​កាត់​ក្តី​របស់ចៅ​ក្រម​មិន​ដូចបំណង​របស់​គេ​ឡើយ​។​ ម៉ាក​ហ្គេស​បាន​ស្តី​បន្ទោស​ចៅ​ក្រម​ថា​ឲ្យ​ពិន្ទុ​ខុស​ និង​សម្រេចចិត្ត​មិន​ត្រឹម​ត្រូវ​។
នៅ​សង្វៀន​ប្រកួត​MGM Grand ​លោក​អារ៉ាំ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌​មាន​ថា​ ខ្លួន​បាន​សម្រេចចិត្ត​កំណត់​យក​ខែ​វិច្ឆិកា​សម្រាប់​ការ​ប្រកួត​បន្ទាប់​របស់​ប៉ាក់គីអាវ​។ ចំណែក​ទី​កន្លែង​ប្រកួត​លោក​ថា​អាស្រ័យ​លើគូ​ប្រកួត​ដែល​ប៉ាក់គី​អាវ​ត្រូវ​ជួប​។​ ​លោក​អារ៉ាំ​បាន​បញ្ចេញ​ឈ្មោះ​កីឡា​ករ​មួយ​ចំនួនក្នុង​នោះ​​មាន​ ហ្វ្លយ មេវេដឌ័រ (ពិត) ចូអាន ម៉ានូអែល ម៉ាហ្គេស​(អាច)និង​អ៊ែនឌ័រ បឺតូ​(ប្រហែល) ។
ចាប់​តាំង​ពី​ពេល​ដែល​លោក​អារ៉ាំ​បាន​បញ្ចេញ​​​ឲ្យ​​ដឹង​ពី​ឈ្មោះ​កីឡាករ​៣នាក់​ ដែល​អាច​ក្លាយ​ជា​គូ​ប្រកួត​បន្ទាប់​របស់​ប៉ាក់គីអាវ​រួច​មក​ ម៉ាក​ហ្គេស​ហាក់​ដូចជា​ដឹង​ថា​ ខ្លួននឹង​ក្លាយ​ជា​មនុស្សម្នាក់​ដែល​ប៉ាក់គីអា​វ​ត្រូវ​ជួប​ក្នុង​ខែ​វិច្ឆិកា​។​ចំណែក​មេវេដឌ័រ​និង​បឺតូ​មិន​ស្ថិត​នៅក្នុង​ចិត្ត​ប៉ាក់គី​អាវ​នោះទេ ។
ស្ថាន​ភាព​មេវេដឌ័រ​មិន​អាច​និយាយ​ពី​ការ​ជួប​ជា​មួយ​ប៉ាក់គីអាវ​បាន​ទេ​ក្នុង​ពេល​នេះ​ គឺ​ក្នុង​ខណៈ​កីឡាករ​អាមេរិក​រូបនេះ​បាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​រឿង​ក្តី​មួយ​ចំនួន​។​ មេវេដឌ័រ​នឹង​ត្រូវ​បង្ហាញ​ខ្លួន​ក្នុង​តុលាការ​រដ្ឋ​នេវ៉ាដា​ឆាប់ៗ​ខាង​មុខ ​ក្នុង​រឿង​ក្តី​វាយ​តប់​និង​ប្រើ​អំពើ​ហិង្សា​លើ​អតី​តមិត្ត​ស្រី​របស់​ខ្លួន​។ ក្រៅពី​នេះ​រូប​គេ​ក៏​នឹង​ប្រ​ឈម​នឹង​បទ​ចោទ​ប្រកាន់​ជាច្រើន​ទៀត​ផងដែរ​ ។ កាល​ពី​ប៉ាក់គីអាវ​ប្រកួត​ជា​មួយ​កីឡាករ​សេន ម៉ូ​ស្ល៊ីរាត្រី​ថ្ងៃ​សៅ​រ៍​កន្លង​មក​នេះ​ មេវេដឌ័រ​បាន​បញ្ជាក់​ថា​ខ្លួន​មិន​បាន​យក​ភ្នែក​មើល​សូម្បី​បន្តិច​សោះ​ឡើយ។ ជាជំនួស​ វេដឌ័រ​បញ្ជាក់​ថា ​ខណៈ​ដែល​ប៉ាក់គីអាវ​កំពុង​ប្រកួត ​រូប​គេ​កំពុង​មើល​ការ​សម្តែង​រាំ​ច្រៀង​របស់​នាង​ឡេឌី ហ្គាហ្គា​។
ចំណែក​កីឡាករ​បឺតូ​វិញ​ ឱកាស​របស់​គេ​បាន​ចប់​បាត់​ទៅ​ហើយ​ ពោលគឺ​បន្ទាប់​ពី​គេ​បាន​ចាញ់​កីឡាករ​វិច​ទ័រ អូ​ទី​ស​កាល​ពី​​​ខែ​មេសា ។​
ប៉ុន្តែ​អ្វី​ដែល​ជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ មក​ដល់​ពេ​​ល​នេះ​ គឺបាន​លេច​ចេញ​ជា​រូប​រាង​ច្បាស់​​ហើយ​។ ឥឡូវនេះ​ម៉ាក​ហ្គេស​គឺជា​បេក្ខជន​សម្រាប់​ការ​ប្រកួត​នៅ​ខែ​វិច្ឆិកា​របស់​ប៉ាក់គីអាវ​។​
សូមបញ្ជាក់​ថា​ ប៉ាក់គីអាវ​មាន​ឯតទគ្គកម្ម​ប្រកួត​ឈ្នះ​៥៤លើក ចាញ់​៣​លើក ស្មើ២​លើក​ និង​ធ្លាប់​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​៣៨លើក​។ ឯម៉ាក​ហ្គេស​ធ្លាប់​ប្រកួត​ចំនួន​៥៨លើក​ក្នុង​នោះ​​ឈ្នះ​៥២លើក​ ចាញ់​៥​លើក ស្មើ​១​លើក​ និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​​៣៨លើក​ ៕