ខេត្តព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា នគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ បានបំបែកសំណុំរឿងបង្ខាំ.ងទុក និងធ្វើទារុ.ណក.ម្ម ដើម្បីជម្រិតទារប្រាក់១ករណី ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន២នាក់។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើនេះ ម្នាក់មានឈ្មោះ XIONG JIANG QIANG ភេទប្រុស អាយុ៣៤ឆ្នាំ និងម្នាក់ទៀតឈ្មោះ ZHANG HUI ហៅ XIAO YI ភេទប្រុស អាយុ២៥ឆ្នាំ ជាជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលជាមួយគ្នា ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។

ការឃាត់ខ្លួនជនសង្ស័យទាំង២ខាងលើនេះ សមត្ថកិច្ចបានឲ្យដឹងថា កាលពីយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋរស់នៅម្តុំផ្លូវចាក់សម្រាមអូរ២ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បាននាំគ្នាផ្អើលឆោឡោ ខណៈពេលឃើញបុរសជនជាតិចិនម្នាក់ ដៃទាំងពីរមានជា.ប់ខ្នោះ និងឧបករណ៍ឆ.ក់ ព្រមទាំងមានកន្សែងច.ងជាប់នឹង.ក។ ចំណែកក.ជើងខាងស្តាំមានជាប់ខ្សែរឹ.តពណ៌ស មានរបួសទាំងសងខាង ហើយដើរតាមផ្លូវ ទើបប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលមូលដ្ឋានតែម្តង។ ហើយបុសរងគ្រោះរូបនេះ គឺជាជនរងគ្រោះដោយអំពើធ្វើទារុ.ណក.ម្ម ដើម្បីជម្រិ.តទារប្រាក់ ទើបសមត្ថកិច្ចបើកការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យទាំង២នាក់នោះ ។
ជនរងគ្រោះខាងលើមានឈ្មោះ Huang Qiang ភេទប្រុស អាយុ៣៦ឆ្នាំ ជាជនជាតិចិន ស្នាក់នៅម្តុំវិកតូរី ស្ថិតក្នុងសង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ ចំណែកវត្ថុតាងនៅជាប់ខ្លួនជនរងគ្រោះដែលដកហូតបាន រួមមាន ៖ ១- ខ្នោះដៃចំនួន០១, ២- ឧបករណ៍ឆក់ចំនួន០១, ៣-ខ្សែរឹ.តពណ៌ស ចំនួន០១ និង៤-កន្សែង (ចាស់) ពណ៌ស ចំនួន០១។
សមត្ថកិច្ចបន្តទៀតថា បន្ទាប់ពីបានសាកសួរជនរងគ្រោះរួចមក កម្លាំងជំនាញបាននាំជនរងគ្រោះទៅដល់ទីតាំងផ្ទះវីឡាមួយកន្លែង ដែលជាទីតាំងក្រុមជនសង្ស័យបានបង្ខាំ.ង និងធ្វើទារុ.ណក.ម្ម ស្ថិតនៅក្រោយសាលាក្រុងព្រះសីហនុ។

ហើយដោយមានបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ក្រោមការសម្របសម្រួលដោយលោកព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ កម្លាំងបានចុះទៅឆែកឆេរកឃើញនិងដកហូតសម្ភារៈរួមមាន ៖ ១-អាវុ.ធខ្លី Lock 17 (Austria) ១ដើម ពណ៌(បាញ់ថ្នាំទឹកប្រាក់) គ្រាប់ប្រភេទ 9mm ចំនួន០៤គ្រាប់ បង់១ និងគ្រា.ប់បា.ញ់សន្លប់ចំនួន៧គ្រាប់។ ២- ដំបងឆ.ក់ចំនួន០១ដើម ពណ៌ខ្មៅ ។ ៣- ខ្នោះដៃចំនួន០២គូរ។ ៤- ខ្សែជ័ររឹតចំនួន០១ដុំ និងឧបករណ៍ឆ.ក់ចំនួន០១ (ខ្សែឆ.ក់) និងទូរស័ព្ទដៃចំនួនចំនួន៥គ្រឿង។ ៥-ស្លាកលេខរយន្ត ភ្នំពេញ2J-7518 ចំនួន០២សន្លឹក។ និង៦- សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀ.នមួយចំនួនផងដែរ។
ក្រោយមកទៀត កម្លាំងជំនាញបានស្រាវជ្រាវរកឃើញរថយន្ត១គ្រឿងម៉ាកតូយ៉ូតា អាល់ផាត ពណ៌ស ស្លាកលេខ ភ្នំពេញ2BL 6046 ដែលត្រូវក្រុមជនសង្ស័យយកទៅទុកចោលនៅចំណត រថយន្តរបស់អគារ «ឌីស៊ីវីយូស» រួចគេចខ្លួន ។ ក្រោយការចាប់ខ្លួន កម្លាំងជំនាញក៏នាំខ្លួនជនសង្ស័យ២នាក់បន្តទៅឆែកឆេរនៅផ្ទះជួលស្នាក់នៅរបស់ពួកគេ ហើយក៏រកឃើញគ្រា.ប់កាំភ្លើ.ង១គ្រា.ប់ ស្លាកលេខរថយន្ត ខេមរភូមិន្ទ ២-១០៩៩ ចំនួន២ និងម្សៅក្រាមពណ៌ស ដោយសង្ស័យថា ជាសាធាតុញៀ.ន រួមជាមួយសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

បើតាមជនរងគ្រោះបានប្រាប់សមត្ថកិច្ច ឲ្យដឹងថា នៅយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ រូបគាត់បានទាក់ទងទៅគ្រុបតេលេក្រាមឈ្មោះ «ZHOA PIAN» ដើម្បីរកការងារធ្វើ ភ្លាមៗនោះក៏មានគណនីមួយ (មិនចាំឈ្មោះ) បានណាត់រូបគាត់ឲ្យជួបនៅស្ថានីយប្រេងមួយកន្លែង ហើយពួកគេក៏នាំរូបគាត់ទៅផ្ទះកើតហេតុ រួចបង្ខាំ.ងទុក វា.យធ្វើទារុ.ណក.ម្ម និងជំរិ.តទារប្រាក់រាប់សែនដុល្លារអាមេរិកតែម្តង។ ដោយមានបុរសជាជនជាតិចិនចំនួន៥នាក់ បានធ្វើសកម្មភាពដាក់ខ្នោះដៃរូបគាត់ និងយកកាំភ្លើ.ងខ្លីមកវា.យក្បាល រួមទាំងប្រើឧបករណ៍ឆ.ក់ទៀតផង។ លុះបានមួយសន្ទុះ ពួកគេក៏ឃុំរូបគាត់នៅបន្ទប់មួយ តែគាត់ក៏បានស្រែកឲ្យគេជួយ ពេលនោះក៏មានគេមកជួយគាត់ រួចគាត់ក៏រត់ចេញមកក្រៅតែម្ដងទៅ។
ឆ្លងតាមការស្រាវជ្រាវជុំវិញករណីខាងលើនេះ ការពិនិត្យកាមេរ៉ាសុវត្ថិភាព ការបំភ្លឺរបស់ជនរងគ្រោះជាដើមបណ្តឹង ចម្លើយសារភាពរបស់ជនសង្ស័យ និងវត្ថុតាងដែលដកហូត អាចសន្និដ្ឋានបានថា ឈ្មោះ HUANG QIANG គឺជាជនរងគ្រោះក្នុងករណីបង្ខាំ.ងមនុស្សខុសច្បាប់ ធ្វើទារុ.ណក.ម្ម ជំរិ.តទារប្រាក់ និងប្រើប្រាស់អាវុ.ធខុសច្បាប់ ។ ហើយជនសង្ស័យឈ្មោះ XIONG JIANG QIANG ហៅ DIAO MAO និងឈ្មោះ ZHANG HUI ហៅ XIAO YI ព្រមទាំងបក្សពួកជាសហចារី ក្នុងករណីបង្ខាំ.ងមនុស្សខុសច្បាប់ ធ្វើទារុ.ណក.ម្ម ជំរិ.តទារប្រាក់ និងប្រើប្រាស់អាវុ.ធខុសច្បាប់ ពុំមានលិខិតឆ្លងដែម និងឆ្លងដែនមកប្រទេសកម្ពុជាដោយខុសច្បាប់ពិតប្រាកដមែន។

ក្រោយការសន្និដ្ឋាន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធី និងស្នើសុំបើកការអង្កស៊ើបអង្កតេ ដើម្បីស្រាវជ្រាវស្វែងរកចាប់ខ្លួនមេក្លោង និងបក្សពួកនាំយកមកផ្តន្ទទោសតាមផ្លូវច្បាប់៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ