ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ត្រៀម​ខ្លួន​ចូល​ដេញ​ថ្លៃការ​ប្រកួត​អូឡាំ​ពិក​នៅ​រដូវ​ក្តៅ​សម្រាប់​ឆ្នាំ​2020

14 ឆ្នាំ មុន

ប្រធាន​គណៈ​កម្មា​ធិការ​កីឡាអូឡាំពិក​អា​ហ្វ្រិក​​​ខាង​ត្បូង​ បាន​បញ្ជាក់​សា​ជា​ថ្មី​អំពី​បំ​ណង​​របស់​ប្រទេស​ខ្លួន​ដែល​ចង់​ចូល​ដេញ​ ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​កីឡាអូឡាំពិក​រដូវ​ក្តៅ​ឆ្នាំ​ ២០២០​។ មន្រ្តី​រូបនេះ​បាន​និយាយ​ថា កិច្ច​​ប្រជុំ​របស់​ IOCក្នុង​ពេល​ខាង​មុខ​នេះ​ គឺជា​ឱកាស​មួយ​ដែល​គួរ​ឲ្យ​ទាក់​ទាញ​អារម្មណ៍​ ។​
លោក​Gideon Samបាននិយាយ​ថា ​កិច្ច​ប្រជុំ​របស់​គណៈ​កម្មា​ធិការ​អូឡាំ​ពិក​ពិភពលោក​IOCនៅ​ទី​ក្រុង​ Durbanថ្ងៃទី​៤-៩ខែ​កក្ក​ដា​ខាង​មុខ​នេះ​ គឺជា​ឱកាស​មួយ​ផ្សេង​ទៀត​ដើម្បី​បង្ហាញ​បណ្តា​មេដឹក​នាំ​កីឡាពិភពលោក​ ពី​អ្វី​ដែល​យើង​អាច​ធ្វើ​ឲ្យ​មាន​ការរួប​រួម​គ្នា​នៅ​ក្នុង​ប្រទេសនេះ​។

ប្រធាន​គណៈ​កម្មា​ធិការ​កីឡាអូឡាំពិក​អា​ហ្វ្រិក​​​ខាង​ត្បូង​ បាន​បញ្ជាក់​សា​ជា​ថ្មី​អំពី​បំ​ណង​​របស់​ប្រទេស​ខ្លួន​ដែល​ចង់​ចូល​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​កីឡាអូឡាំពិក​រដូវ​ក្តៅ​ឆ្នាំ​២០២០​។ មន្រ្តី​រូបនេះ​បាន​និយាយ​ថា កិច្ច​​ប្រជុំ​របស់​ IOCក្នុង​ពេល​ខាង​មុខ​នេះ​ គឺជា​ឱកាស​មួយ​ដែល​គួរ​ឲ្យ​ទាក់​ទាញ​អារម្មណ៍​ ។​
លោក​Gideon Samបាននិយាយ​ថា ​កិច្ច​ប្រជុំ​របស់​គណៈ​កម្មា​ធិការ​អូឡាំ​ពិក​ពិភពលោក​IOCនៅ​ទី​ក្រុង​Durbanថ្ងៃទី​៤-៩ខែ​កក្ក​ដា​ខាង​មុខ​នេះ​ គឺជា​ឱកាស​មួយ​ផ្សេង​ទៀត​ដើម្បី​បង្ហាញ​បណ្តា​មេដឹក​នាំ​កីឡាពិភពលោក​ ពី​អ្វី​ដែល​យើង​អាច​ធ្វើ​ឲ្យ​មាន​ការរួប​រួម​គ្នា​នៅ​ក្នុង​ប្រទេសនេះ​។
ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​បាន​តាំង​ចិត្ត​រួច​ជា​ស្រេច​ ក្នុង​ការ​ចូល​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រកួត​កីឡាអូឡាំ​ពិក​រដូវ​ក្តៅ ​ហើយ​តាម​ដែល​លោក​Samថា ​អូឡាំ​ពិក​​ឆ្នាំ​២០២០​គឺ​ជា​ការ​ស័ក្តិ​សម​បំ​ផុត​។
លោក​Samបានបន្ត​ថា​៖«ដោយ​មាន​ការ​តាំង​ចិត្ត​ចូល​រួម​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​អូឡាំ​ពិក​រដូវ​ក្តៅ  ការ​ប្រជុំ​លើក​នេះ​នឹង​ផ្តល់​ឱកាស​ឲ្យ​យើង​បង្ហាញ​ពី​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​បណ្តា​មេដឹក​នាំ​កីឡា។​ នេះ​គឺជា​ការ​ចូល​រួម​ដេញ​ថ្លៃ​លើក​ទី​១​របស់​ទ្វីប​អាហ្វ្រិក​។
សូម​បញ្ជាក់​ថា ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ទទួល​បាន​នូវ​ការ​សរ​សើ​រ​ទូ​ទាំង​ពិភពលោក​ចំពោះ​ជោគជ័យ​ដែល​ខ្លួន​សម្រេច​បាន​នៅ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រកួត​បាល់​ទាត់​ពិភពលោក​២០១០ (World Cup 2010)។
ដោយឡែកកាលពី​ឆ្នាំ​ទៅ​មិញ​ គណៈ​កម្មា​ធិ​ការ​អូឡាំ​ពិក​អាហ្វ្រិក​ខាង​ត្បូង ​ក៏​ធ្លាប់​បាន​ប្រ​កាស​​ផងដែរ​ថា ​ខ្លួននឹង​​គាំ​ទ្រ​ទី​ក្រុង​​Durbanធ្វើ​ជា​បេក្ខ​ភាព​ចូល​ប្រកួត​ប្រ​ជែង​ក្នុង​ការ​ដេញ​ថ្លៃ​អូឡាំ​ពិក​ឆ្នាំ​២០២០​។
បំណង​នៃ​ការ​ចូល​ដេញ​ថ្លៃ​ខាង​លើ​នេះ​ នៅ​មិន​ទាន់​បាន​ប្រ​កាស​ឲ្យ​ដឹង​ជា​ផ្លូ​វ​ការ​​នៅ​ឡើយ​ទេ។ គណៈ​កម្មា​ធិ​ការ​អូឡាំ​ពិក​អាហ្វ្រិក​ខាង​ត្បូង​ ទំនង​ជា​រង់​ចាំ​ដល់​ការ​ប្រជុំ​របស់​IOCនៅ​ខែ​កក្ក​ដា​ចប់​សិន​ ទើប​ប្រកាស​ពី​បំណង​របស់​ខ្លួន​ជា​ផ្លូវ​ការ​។
IOCបាន​ទុក​ពេល​ឲ្យ​រ​ហូត​ដល់​ថ្ងៃទី​១ខែ​កញ្ញា​ សម្រាប់​បណ្តា​ទី​ក្រុង​ដែល​ចង់​ចុះ​ឈ្មោះ​ចូល​ដេញ​ថ្លៃ​រៀប​ចំ​ការ​ប្រកួត​អូឡាំពិក​ឆ្នាំ​២០២០​។ មក​ដល់​ឥឡូវនេះ ​មាន​តែ​ទី​ក្រុង​រ៉ូម​មួយ​ប៉ុណ្ណោះ​ដែល​បាន​ប្រ​កាស​ឈ្មោះ​ចូល​ដេញ​ថ្លៃ​ជា​ផ្លូវ​ការ ។​ ទី​ក្រុង​តូ​ក្យូ​ អ៊ីស្តង់​ប៊ុល​ ដូ​ហា​និង​ទី​ក្រុង​ឌូ​បៃ​ សុ​ទ្ធ​​តែ​ជា​​ទី​ក្រុង​ដែល​មាន​សក្តា​នុ​ពល​ក្នុង​ការ​ប្រកួត​ប្រជែង​គ្នា​ដេញ​ថ្លៃ​។ ចំណែ​ក​លទ្ធផល​​នឹង​ត្រូវ​គេ​ប្រកាស​ឲ្យ​ដឹង​នៅ​ឆ្នាំ​២០១៣។​
Durbanគឺ​ជា​ទី​ក្រុង​ធំ​បំ​ផុត​លំ​ដាប់​ទី​៣​របស់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ​ហើយ​ក៏​​​ធ្លាប់​ជា​ទី​កន្លែង​ទទួល​ការ​ប្រកួត​World Cupផងដែរ៕