ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅថ្ងៃ១១ ​និង​១២​ សីហា​នេះ រដ្ឋបាល​រាជធានី​នឹង​ធ្វើតេស្តកំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ

8 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី​១១​និង​១២​ ខែសីហា​ខាង​មុខ​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការ​

​រាជធានី​ភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី​១១​និង​១២​ ខែសីហា​ខាង​មុខ​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការ​សហការ​ជាមួយ​នឹង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​នឹង​ធ្វើតេស្ត កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ចុះបញ្ជី​បុគ្គល​បម្រើ​ការងារ​ក្នុង​វិស័យ​សេវា​កម្សាន្ត​ទេសចរណ៍​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​មាន​ជីវភាព​ក្រលំបាក​ជាមួយនឹង​ការ​ធ្វើ​តេស្ត​រក​មេរោគ​អេ​ដស៍ ដោយ​ការ​ស្ម័គ្រចិត្ត​ផង​ដែរ មុន​នៃ​ការ​ធ្វើតេស្ត​ផ្តល់​ប័ណ្ណ​សមធម៌​ជូន​ពួក​គាត់ ដែល​ពិធី​នេះ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​វត្ត​ភ្នំ​។

នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក ថេ​ង បញ្ញា​ធន ប្រតិភូ​រាជ រដ្ឋាភិបាល ទទួល​បន្ទុក អគ្គនាយក ផែនការ​នៃ​ក្រសួង​ផែនការ ខណៈ​លោក​និង​លោក អ៊ីម​រ៉​នហា​ស្សាន់ តំណាង​អោយ​លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្តី​ពី​ការ​បន្ត​អនុវត្ត​នីតិវិធី​ការ​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ និង​ជំរុញ​ការ​ចុះបញ្ជី​បុគ្គល​បម្រើ​ការងារ​ក្នុង​វិស័យ​សេវា​កម្សាន្ត​ទេសចរណ៍ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​មានការ​លំបាក​ផ្នែក​ជីវភាព ដើម្បី​ដាក់​ពាក្យ​ស្នើ​សុំ​ប័ណ្ណ​សមធម៌ នា​ព្រឹក​ថ្ងៃ​ទី​៩​ សីហា​ ឆ្នាំ​២០២៣ នៅ​សាលា​រាជធានី​ភ្នំពេញ​។

លោក ថេ​ង បញ្ញា​ធន បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា នៅ​ថ្ងៃ​ទី​១១​និង​ទី​១២​ខែសីហា​ខាង​មុខ​នេះ យើង​នឹង​ធ្វើ​ពិធី​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ដែល​ជា​បុគ្គលិក​បម្រើ​ការងារ​ក្នុង​វិស័យ​សេវាកម្ម ទេសចរណ៍ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​មានការ​លំបាក​ក្នុង​ជីវភាព​គ្រួសារ ដើម្បី​ទទួល​បាន​នូវ​ប័ណ្ណ​សមធម៌ ដោយ​យើង​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ ដោយ​ជ្រើសរើស​យក​ពី​សង្កាត់​ចំនួន​២​គឺ​សង្កាត់​វត្ត​ភ្នំ​និង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ក្នុង​ពិធី​នោះ​ក្រម​ការងារ​នឹង​ធ្វើតេស្ត​រក​ជម្ងឺអេដស៍​ដោយ​ការ​ស្ម័​ក្រ​ចិត្ត ហើយ​បើ​ពួក​គាត់​មាន​ជំងឺអេដស៍ ក្រុមការងារ​នឹង​ផ្ដល់​បណ្ណ​សមធម៌​ឲ្យ​ពួក​គាត់​តែ​ម្ដង ។ ដោយឡែក​ចំពោះ​អ្នក​ដែល​មិន​មាន​ជំងឺអេដស៍​ទេ ក្រុមការងារ​នឹង​ធ្វើការ​ពិនិត្យ​លទ្ធភាព​នៃ​ការ​ផ្ដល់​បណ្ណ​សមធម៌​ឲ្យ​ពួក​គាត់​ទៅ​តាម​ការ​វិនិច្ឆ័យ​។

លោក អ៊ី​​ម​រ៉​ន ហា​ស្សាន់ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា នៅ​រាជធានី​ភ្នំពេញ មាន​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រមាណ​ជាង​៣​ម៉ឺន​នាក់ ក្នុង​នោះ ក្រ​ប្រភេទ​១ មាន​ចំនួន​ជាង​១​ម៉ឺន​នាក់ និង​ក្រ​ប្រភេទ​២ មាន​ប្រមាណ​ជាង​២​ម៉ឺន​នាក់ ហើយ​នៅ​ក្នុង​ខែសីហា​ខាង​មុខ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយនឹង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត នឹង​ធ្វើ​ធ្វើតេស្ត​រក​ជំងឺអេដស៍​ដោយ​ការ​ស្ម័គ្រចិត្ត​ជាមួយនឹង​ការ​ធ្វើតេស្ត​ដើម្បី​ផ្ដល់​នូវ​ប័ណ្ណ​ស​ន្និ​ធម៌​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ ហើយ​ចំពោះ​កិច្ច​ការងារ​ខាងលើ​នេះ គឺ​បាន​ទទួល​ការ​ឯកភាព​ពី​លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​រួច​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ