ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញមុខ​ជនសង្ស័យ ករណី​កែ​ច្នៃ រក្សា​ទុក និង​ជួញដូរ​គ្រឿង​ញៀ​.​ន​ជាង​១០០​គីឡូក្រាម

8 ខែ មុន
  • ភ្នំពេញ

នៅ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន មាន​ធ្វើ​ពិធី​បង្ហាញមុខ​ជនសង្ស័យ​ជា​ស្ត្រីជន​ជាតិចិន​វ័យ​ចំណាស់​ម្នាក់ និង​សារធាតុ​ញៀ​.​ន​ជាង​១០០​គីឡូក្រាម បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ និង​បង្ក្រាប​នៅ​ក្នុង​មូលដ្ឋាន រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២៣ នៅ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន មាន​ធ្វើ​ពិធី​បង្ហាញមុខ​ជនសង្ស័យ​ជា​ស្ត្រីជន​ជាតិចិន​វ័យ​ចំណាស់​ម្នាក់ និង​សារធាតុ​ញៀ​.​ន​ជាង​១០០​គីឡូក្រាម បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ និង​បង្ក្រាប​នៅ​ក្នុង​មូលដ្ឋាន រាជធានី​ភ្នំពេញ​។ ពិធី​បង្ហាញមុខ​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន​នេះ គឺ​ធ្វើ​ឡើង​ដោយ​លោក​ឧត្តមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រ​ឆាំ​បទល្មើស​គ្រឿង​ញៀ​.​ន និង​មន្ត្រី​ជំនាញ​ដែល​បាន​ចុះ​អនុវត្ត​ផ្ទាល់​។

លោក​ឧត្តមសេនីយ៍ឯក បាន​បញ្ជាក់​ថា អនុវត្ត​តាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន និង​បញ្ជា​ដឹកនាំ​ដោយ​រូប​លោក​ផ្ទាល់ កាលពី​យប់ ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២៣ មាន​គណនី ខ្មែរ​អង្គរ ព័ត៌មាន និង Newspapers – ប៉ុស្តិ៍​សន្តិសុខ​សង្គម បាន​បង្ហោះ​ខ្លឹមសារ​ថា ៖ «​តើ​បងប្អូន​យល់​យ៉ាងណា​ដែរ​ចំពោះ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀ​.​ន​.. មក​ចាប់​គេ​ដែល​កំពុង​អង្គុយ​ផឹក​នៅ​ក្នុងផ្ទះ ហើយ​បាន​ដក​កាំ​.​ភ្លើង​គំ​រា​.​ម​ប្រជាពលរដ្ឋ​ណា​ដែល​ចូល​ទៅ​ជួយ​ថែម​ទៀត ចុង​ក្រោយ​ឆ្លើយ​ថា ចាប់​ច្រឡំ​….​?​»​។

មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន សូម​ជំ​រាម​ជូន​ថា ៖ កាលពី​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៤​និង​១០​នាទី​រសៀល កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀ​.​ន (​ក​៣+​ក​៤) ដឹកនាំ​បង្ក្រាប​ដោយ​លោក​នាយករង​មន្ទីរ ឧត្តមសេនីយ៍ទោ ប្រុ​ញ សាន នាយករង​មន្ទីរ ដោយ​ការ​សហការ​ពី​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​រង ឡុ​ង ស៊ី​ថា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​កែ​ច្នៃ រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន ដែល​ប្រព្រឹត្ត​នៅ​ចំនួន​២​ទីតាំង ៖

ទីតាំង​ទី​១ ៖ ចំណុច​មុខ​សណ្ឋាគារ «​ជែ​ឡឹ​ក​ហ៊​យាន​» ជាន់​ទី​០៧ បន្ទប់​លេខ​ប៊ី​៧១១ ផ្លូវ​លេខ​៣៤៥ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ស្ដ្រី​វ័យ​ចំណាស់​ជនជាតិ​ចិន និង​ចាប់​យក​វត្ថុ​តាង​សារធាតុ​ញៀ​.​ន​ទម្ងន់​សរុប​១០២ គីឡូ ៣៥២.២៧ ក្រាម ។

ទីតាំង​ទី​២ ៖ នៅ​ចំណុច​តាម​ផ្លូវ​លេខ​៥៩៨ កែង​៩៧ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ភេទ​ប្រុស ជា​ជនជាតិ​ខ្មែរ ។

អំឡុង​ពេល​ប្រតិបត្តិការ​នោះ ក៏​មានការ​ថត​វី​ដេ​អូ​ពី​អ្នក​សារព័ត៌មាន និង​សាធារណជន​មួយ​ចំនួន​ផង​ដែរ ហើយ​ក៏​មានការ​បង្ហោះ​វី​ដេ​អូ​ផ្សព្វផ្សាយ​ជា​សាធារណៈ​អំពី​សកម្មភាព​ប្រតិបត្តិការ​ភ្លាម​ៗ និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ច​ប្រតិបត្តិការ​បង្ក្រាប ដែល​បែក​ការណ៍​ដល់​មេ​ក្លោ​ង បានដឹង​ខ្លួន ក៏​រត់គេច​ខ្លួន​បាត់​តែ​ម្តង​។

លោក​ឧត្តមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ បន្ត​ថា ក្នុង​កិច្ច​ប្រតិបត្តិការ​នោះ កម្លាំង​សមត្ថកិច្ច​ត្រូវ​ប្រើ​ជំនាញ មាន​ភាព​ស្វាហាប់​ម៉ឺងម៉ាត់ និង​បង្ក្រាប​ចាប់ខ្លួន​មុខសញ្ញា​ឲ្យ​ខាន​តែ​បាន ដើម្បី​ការពារ​សុវត្ថិភាព​ក្នុង​ពេល​ប្រតិបត្តិការ (​កន្លង​មក សមត្ថកិច្ច​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​) និង​បែក ធ្លាយ​ព័ត៌មាន​សម្ងាត់ ធ្វើ​ឱ្យ​មុខសញ្ញា​រត់គេច​ខ្លួន​បាត់​តែ​ម្តង​។

ហេតុនេះ​ហើយ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន សូម​សំណូមពរ​ដល់​សារ​ធារ​ណ​ជន និង​សារព័ត៌​មាន​មួយ​ចំនួន សុំ​អនុញ្ញាត​ពី​អង្គភាព​ជំនាញ​ផ្ទាល់ មុន​ធ្វើការ​ចុះ​ផ្សាយ​តាម​បណ្តាញ​សង្គម និង​ប្រើប្រាស់​ខ្លឹមសារ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​វិជ្ជាជីវៈ​សារព័ត៌មាន ។

មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន សូម​ថ្លែងអំណរគុណ​ចំពោះ​សាធារណជន​ដែល​បាន​ចូលរួម​កែ​លំអរ​ដល់​កងកម្លាំង និង​សហការ​ផ្ដល់​ព័ត៌មាន រួម​គ្នា​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន ដែល​នេះ​ជា​ស្មារតី​ដ៏​ប្រពៃ​ក្នុង​ការ​អនុវត្តន៍​ទិស​ស្លោក «៣​កុំ ១​រាយការណ៍​» ។ ហើយ​ក្រោយ​ពី​បង្ហាញមុខ​ជនសង្ស័យ ព្រមទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង និង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ