អាសូរ! អ្នករត់កង់បីអង្គុយចាំដឹកភ្ញៀវចេញពីប្រាសាទ ស្រាប់តែមានអាការៈមិនស្រួលខ្លួន ផ្អើលយ៉ាងរន្ធ.ត់
- សៀមរាប
ខេត្តសៀមរាប ៖ មានករណីបុរសចំណាស់ម្នាក់ជាអ្នករត់រឺម៉កម៉ូតូកង់បីដឹកភ្ញៀវទៅទស្សនាប្រាសាទ
ខេត្តសៀមរាប ៖ មានករណីបុរសចំណាស់ម្នាក់ជាអ្នករត់រឺម៉កម៉ូតូកង់បីដឹកភ្ញៀវទៅទស្សនាប្រាសាទ
ខេត្តសៀមរាប ៖ មានករណីបុរសចំណាស់ម្នាក់ជាអ្នករត់រឺម៉កម៉ូតូកង់បីដឹកភ្ញៀវទៅទស្សនាប្រាសាទអង្គរវត្ត ហើយអង្គុយចាំភ្ញៀវចេញពីប្រាសាទវិញ ខណៈពេលនោះស្រាប់តែជនរងគ្រោះវិលមុខ ក៏ធ្លា.ក់ពីលើ ម៉ូតូកង់បីស្លា.ប់បាត់បង់ជីវិតភ្លាមៗ និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ នៅមុខប្រាសាទអង្គរវត្ត ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។
បើតាមប្រភពពីមន្ត្រីនគរបាលមូលដ្ឋានបានប្រាប់តាមតេឡេក្រាមនៅវេលាម៉ោង៨ព្រឹកថ្ងៃទី៩ ខែ សីហា ឆ្នាំ២០២៣ នេះថា មានករណីអ្នករត់រឺម៉កម៉ូតូកង់បីម្នាក់អង្គុយចាំភ្ញៀវចេញពីប្រាសាទវិញ ស្រាប់តែវិលមុខ ធ្លា.ក់ពីលើរឺម៉កម៉ូតូ បណ្តាលឱ្យស្លា.ប់បាត់បង់ជីវិត ។
តាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ សើរ សំអឿន ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋានបានប្រគល់សាកស.ពជនរងគ្រោះឱ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណីនៅភូមិរុនតាឯកថ្មី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាបរួចរាល់អស់ហើយកាលពីយប់ម្សិលមិញ៕
ចែករំលែកព័តមាននេះ