ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​រាំង​ទឹកធំ​ៗ​ជា​ច្រើន​​នៅ​តំបន់​បឹង​ទន្លេ​សាប​ត្រូវ​​គេ​លួច​កា.ប់​​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រាជរដ្ឋាភិបាល​ធ្លាប់​បាន​ចេញ​អនុ​ក្រិ​ត្យ​កំណត់​ដែន​ព្រៃ​លិច​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេ​សាប ក្នុង​នោះ ដី​នៅ​តំបន់​៣ រាជរដ្ឋាភិបាល​បាន​ហាម​ដាច់ខាត មិន​អនុញ្ញាតិ​ឱ្យ​បំផ្លាញ​កា​-​ប់​ទន្ទ្រាន​​យក​ដី​បង្ក បង្កើន​ផល​នោះ​ឡើយ ក៏​ប៉ុន្តែ​កន្លង​ទៅ​ថ្មី​ៗ​នេះ នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ប្រា​សាទ​បាគង…


ខេត្តសៀមរាប ៖ រាជរដ្ឋាភិបាល​ធ្លាប់​បាន​ចេញ​អនុ​ក្រិ​ត្យ​កំណត់​ដែន​ព្រៃ​លិច​ទឹក​នៅ​ជុំវិញ​បឹង​
ទន្លេ​សាប ក្នុង​នោះ ដី​នៅ​តំបន់​៣ រាជរដ្ឋាភិបាល​បាន​ហាម​ដាច់ខាត មិន​អនុញ្ញាតិ​ឱ្យ​បំផ្លាញ​កា​-​ប់​ទន្ទ្រាន​​យក​ដី​បង្ក បង្កើន​ផល​នោះ​ឡើយ ក៏​ប៉ុន្តែ​កន្លង​ទៅ​ថ្មី​ៗ​នេះ នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ប្រា​សាទ​បាគង ខេត្តសៀមរាប ដី​ព្រៃ​លិច​ទឹក ស្ថិត​នៅ​តំបន់​៣​នោះ មាន​ជនល្មើស​ឆ្លៀតឱកាស​បាន​កាប់​​ដើម​រាំង​ទឹកធំ​ៗ​ជា​ច្រើន​ដើម ដើម្បី​យក​ដី​មក​បង្កបង្កើន​ផល​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន ស្ថិត​នៅ​ត្រង់​ចំណុច​កែង​ដូន​អី ក្នុង​ឃ្លាំង​ចង្អើរ ក្រោម​ទំនប់​៧៨ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀម
រាប ។

ប្រភព​ពី​ពលរដ្ឋ​បាន​រាយការណ៍​ថា ការ​កាប់​បំផ្លាញ​ដើម​រាំង​ទឹកធំ​ៗ​ជា​ច្រើន​ដើម​នោះ គឺជា​ការ​កាប់​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣​នៃ​បឹង​ទន្លេសាប ដែល​រដ្ឋ​ហាមឃាត់​នេះ យក​មក​ធ្វើ​ជា​កម្ម​សិទ្ធិ​ផ្ទាល់ខ្លួន​។ ពលរដ្ឋ​សង្ស័យ​ថា ជន​ឆ្លៀតឱកាស​នោះ ប្រហែល​បើកភ្លើង​ខៀវ​ពី​អាជ្ញាធរ​មូល​ដ្ឋាន ឬ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ខ្លះ​ៗ​ហើយ ទើប​អាច​ជនល្មើស​ធ្វើ​សកម្មភាព​បទល្មើស​ទាំងអស់​នេះ បាន​ដោយ​រលូន​នឹង​កើត​មាន​ជា​បន្តបន្ទាប់​កន្លង​មក ។

ករណី​នេះ ពលរដ្ឋ​បារម្ភ​ថា នឹង​មាន​ផល​ប៉ះពាល់​ដល់​ដែន​ជម្រក​របស់​មច្ឆជាតិ​កាន់តែ​ខ្លាំង​ឡើង​ៗ​ដី​នៅ​តំបន់​ទាំងនោះ គឺ​រាជរដ្ឋាភិបាល​បាន​បែងចែក​ជា​តំបន់​១ តំបន់​២ និង​តំបន់​៣ បច្ចុប្បន្ន ដី​នៅ​តំបន់​៣​នោះ កន្លែង​ខ្លះ​ៗ រដ្ឋាភិបាល​កំពុង​រៀបចំ​ធ្វើ​ជា​កម្មសិទ្ធិ​ជូន​ពលរដ្ឋ ។

ជុំវិញ​ករណី​ខាងលើ​នេះ លោក​សូរ ប្លា​តុង អភិបាលស្រុក​ប្រាសាទបាគង បានឱ្យ​ដឹង​តាម​រយៈ​តេ​លេ​ក្រាម នៅ​ថ្ងៃ​ទី​៧ ខែសីហា នេះ ថា លោក​បានឱ្យ​ក្រុមការងារ​របស់​លោក​ចុះ​សហការ​ជាមួយ​មន្ត្រី​ជលផល ព្រមទាំង​មន្ត្រី​បរិស្ថាន ដើម្បី​ចុះ​ពិនិត្យ​មើល និង​ហាមឃាត់​មិន​ឱ្យ​មាន​សកម្មភាព​បែប​នេះ​បន្ត​ទៅ​ទៀត ពីព្រោះ​ការ​កាប់​ដើម​រាំង​ទឹកជា​ច្រើន​ដើម​នៅ​តំបន់​៣​នោះ លោក​បាន​កំណត់​មុខសញ្ញា​រួច​ហើយ​ដែរ តែ​ទុក​ឱ្យ​ជំនាញ​ធ្វើការ​តាម​និ​តិ​វិធី​ច្បាប់ ។

គួរ​រំលឹក​ផង​ដែរ​ថា ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​៣​ដែល​រដ្ឋាភិបាល​បាន​ហាមឃាត់​ក្នុង​រយ​:​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​កំណត់​ដែន​ព្រៃ​លិច​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប ជា​បី​តំបន់ គឺ​តំបន់​១ តំបន់​២ និង​តំបន់​៣ ។ ដី​នៅ​ក្នុង​ត​បន់​១ រដ្ឋ​អាច​ចេញ​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​ជូន​ប្រជាពលរដ្ឋ​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​ស្របច្បាប់​។ ដី​នៅ​តំបន់​២ រដ្ឋ​អនុ​ញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​បង្កបង្កើន​ផល​បាន ប៉ុន្តែ​មិន​អាច​ចេញ​ប័ណ្ណកម្មសិទ្ធិ​ឱ្យ​នោះ​ទេ​។

ដោយ​ឡែក ដី​នៅ​តំបន់​៣ រាជរដ្ឋាភិបាល​ហាមឃាត់​ដាច់ ខាត​មិន​អនុញ្ញាត​ឱ្យ​កាប់​ទន្ទ្រាន​ធ្វើ​ជា​កម្មសិទ្ធិ​បាន​ឡើយ ។ ជាក់ស្តែង កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២៣ កន្លង​មក នេះ ចំពោះ​ករណី​ជន​ឆ្លៀតឱកាស ពួក​គេ​បាន​កាប់​ដើម​រាំង​ទឹកធំ​ៗ ជា​ច្រើន​ដើម​នៅ​ចំណុច​ខាងលើ​នោះ ។

មហាជន​បាន​លើក​ឡើង​ថា ជា​លទ្ធផល​សមត្ថកិច្ច​ពាក់ព័ន្ធ​ក៏​ដូច​ជា មន្ត្រី ជំនាញ​អសមត្ថភាព ឬក៍​ជា​ការ​ឃុបឃិត​គ្នា​ជា​ខ្សែ​ប​ណ្តោ​ញ រវាង​ជនល្មើស​និង​មន្ត្រី​មាន​សមត្ថកិច្ច​ជាដើម​។ ជា​ការ​ពិត​ណាស់ ការ​ឃុបឃិត​រវាង​មន្ត្រី​ជាមួយ​ជនល្មើស​បាន​បង្កើត​បញ្ហា​រាប់រយ​ជំពូក និង​ធ្វើ​ឱ្យ​មាន​ផល​បះ​ពាល់​ជា​ខ្លាំង​ពាក់ព័ន្ធ​ផ្លូវច្បាប់​តែ​ម្តង ។

ព័ត៌មាន​បន្ថែម​កោះសន្តិភាព​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ