ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​យុវជន​៣​នាក់ ក្នុង​ចំណោម​ជា​ច្រើន​នាក់ ក្រោយ​ផ្ទុះ​ហិ​.​ង្សា​កណ្តាល​ក្រុង​កំពង់ឆ្នាំង

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង បាន​សហការ​ជាមួយ​នគរបាល​ការិយា​ល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត និង​សមត្ថកិច្ច​នគរ​បាល​មូលដ្ឋាន ចុះ​ស្រាវជ្រាវ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ កាល​ពី​

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង បាន​សហការ​ជាមួយ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ចុះ​ស្រាវជ្រាវ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៣ បន្ទាប់​ពី​ក្រុម​ជន​ទាំងនេះ មាន​គ្នា​ប្រមាណ​១០​នាក់​បាន​ប្រើ​អំពើ​ហិ​.​ង្សា ស្ទាក់​កា​.​ប់ និង​វា​.​យ​កម្ទេច​ម៉ូតូ​របស់​ជន​រង​គ្រោះ ដែល​ហេតុការណ៍​នេះ​បង្ក​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២៣​។

ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​នេះ បាន​នាំ​ខ្លួន​មក​កាន់​អធិការ​នគរបាល​ក្រុង ដើម្បី​សាកសួរ រួម​មាន ៖ ១- ឈ្មោះ សំ​អុ​ន សុ​វ​ឌ្ឍ​នា ហៅ​វត្ត អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អណ្តូង​ឬ​ស្សី ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​, ២- ឈ្មោះ មាន ជី​វ័​ន្ត ហៅ​មាន់ អាយុ​១៦​ឆ្នាំ ទីលំនៅ​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង និង​៣- ឈ្មោះ កែវ រតនា ហៅ​រ័​ត្ន​តូច អាយុ​១៤​ឆ្នាំ ទីលំនៅ​ភូមិ​ប្អេ​រ សង្កាត់​ប្អេ​រ​។ ដោយឡែក​ជនសង្ស័យ​ចំនួន​៧​នាក់​ទៀត នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់ ហើយ​សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​បន្ត ដើម្បី​តាម​ចាប់ខ្លួន​ហើយ​។

គួរ​បញ្ជាក់​ថា ដូច​ក្នុង​រូបភាព​ដែល​បាន​ថត និង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​អំពី​សកម្មភាព​ហិ​.​ង្សា​ដែល​កើតឡើង​កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២៣ ដោយ​មាន​ជន​បង្ក​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​១០​នាក់ ប្រើប្រាស់​ហិ​.​ង្សា​វា​.​យ​កម្ទេច​ម៉ូតូ​របស់​ជន​រង​គ្រោះ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចំណុច​មុខ​ហាង​កាត់​កញ្ចក់​យីហោ «​លី ហុង​» ស្ថិត​ក្នុងភូមិ​ស្រែ​ព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។

ក្រោយ​មាន​បាតុភាព​នេះ​កើតឡើង សមត្ថកិច្ច​ក្រុង​កំពង់ឆ្នាំង បាន​សហការ​គ្នា​ជាមួយ​នគរបាល​ខេត្ត ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ក្នុង​ចំ​ណោ​យ​គ្នា​ជា​ច្រើន​នាក់ ។

ជុំវិញ​ករណី​ខាងលើ​នេះ សមត្ថកិច្ច​ឲ្យ​ប្រាប់​ដឹង​ថា កើតឡើង​ដោយសារ​តែ​ទំនាស់​ពាក្យ​សម្ដី​គ្នា នៅ​ក្នុង​​ក្លិប​កម្សាន្ត​មួយ​កន្លែង ស្ថិត​ក្នុង​សង្កាត់​កំពង់ឆ្នាំង​។ លុះ​ក្រោយមក ខណៈ​ពេល​ជន​រង​គ្រោះ​ឈ្មោះ ឡុ​ង ឌី​ណា អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អណ្តូង​ដូង​ឬ​ស្សី ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ បាន​ចេញ​ពី​ក្លិប​ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏​ត្រូវ​ជនសង្ស័យ​ដែល​មាន​គ្នា​ប្រមាណ​១០​នាក់ នាំ​គ្នា​ស្ទាក់​ព្រួត​វា​.​យ​ជន​រង​គ្រោះ​តែ​ម្ដង​។ ប៉ុន្តែ​គ្រានោះ​ជន​រង​គ្រោះ​ក៏​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​សល់​តែ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង​1C.6511 ហើយ​ក៏​ត្រូវ​ជន​ដៃដល់​កា​.​ប់ និង​វា​.​យ​បំផ្លាញ បណ្តាល​ឱ្យ​ខ្ទេច​តែ​ម្តង​។

ក្រោយ​ការ​សាកសួរ សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង បាន​បញ្ជូន​ជនសង្ស័យ​ទាំង​៣​នាក់ រួម​ទាំង​វត្ថុ​តាង ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ