ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពល​រដ្ឋ​​ចោទ​ថា​មាន​ទីតាំង​ភ្នាល់បាល់២កន្លែង​ក្នុងក្រុងព្រះ​សីហនុ

14 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ ទីតាំងភ្នាល់បាល់​២​កន្លែងធំៗ ស្ថិតនៅក្នុង​សង្កាត់លេខ២ និង​សង្កាត់​​លេខ​៣នៃក្រុង​ព្រះ​សីហនុ កំពុងបើកលេងយ៉ាង​រលូនដោយ​មិន​​ឃើញអាជ្ញាធរដែនដី ឬ​សមត្ថ​កិច្ចពាក់​ព័ន្ធណា​ធ្វើដឹងធ្វើឮឡើយ ។ តាម​ប្រជា​ពលរដ្ឋ​​បានបង្ហាញ​ថា ​ទីតាំង​ភ្នាល់​បាល់ទាំងនេះ គឺមានក្នុងសង្កាត់លេខ២ មួយ​​កន្លែងទល់មុខ​ធនាគារអេស៊ីលីដា និង​​នៅក្នុង​សង្កាត់៣មួយ​កន្លែងក្បែរផ្ទះសំណាក់ឌី ឌីម៉ាត

ខេត្តព្រះសីហនុ ៖ ទីតាំងភ្នាល់បាល់​២​កន្លែងធំៗ ស្ថិតនៅក្នុង​សង្កាត់លេខ២ និង​សង្កាត់​​លេខ​៣នៃក្រុង​ព្រះ​សីហនុ កំពុងបើកលេងយ៉ាង​រលូនដោយ​មិន​​ឃើញអាជ្ញាធរដែនដី ឬ​សមត្ថ​កិច្ចពាក់​ព័ន្ធណា​ធ្វើដឹងធ្វើឮឡើយ ។

​តាម​ប្រជា​ពលរដ្ឋ​​បានបង្ហាញ​ថា ​ទីតាំង​ភ្នាល់​បាល់ទាំងនេះ គឺមានក្នុងសង្កាត់លេខ២ មួយ​​កន្លែងទល់មុខ​ធនាគារអេស៊ីលីដា និង​​នៅក្នុង​សង្កាត់៣មួយ​កន្លែងក្បែរផ្ទះសំណាក់ឌី ឌីម៉ាត ​ដែល​ស្ទើរ​រៀង​រាល់​ថ្ងៃ គេឃើញ​ក្រុម​អ្នក​លេង​ភ្នាល់បាល់ចូលទៅលេងយ៉ាងលាក់លៀមបំផុត ។ អ្នកខ្លះមុននឹង​ចូល​ទៅចាក់ត្រូវ​បាន​ម្ចាស់​ផ្ទះការពារសុវត្ថិភាពម៉ូតូ​រថយន្ដ​​​​​ឱ្យ​ចូល​ទៅ​ចាក់តាមសម្រួល និងខ្លះទៀត​រង់ចាំមើលផ្លូវ​សមត្ថ​កិច្ចនគរបាលខ្លាច​ចូលទៅបង្ក្រាប។

ប្រជាពលរដ្ឋមួយរូបដែលនិយមចាក់ភ្នាល់​បាល់និយាយថា ទីតាំង២កន្លែងនេះចេះទាក់ទង​ជាមួយភ្ញៀវនិងអាជ្ញាធរ​ដែនដី​សម្បើមណាស់​ហើយថែមទាំង​ឱ្យអាជ្ញាធរដែន​ដីរត់ការ​បង់ខែ​ជូនទៅសមត្ថកិច្ចគ្រប់លំដាប់​ថ្នាក់ទៀតផង ទើប​ធ្វើ​ឱ្យកន្លែង​នេះមានសុវត្ថិភាពល្អ  ។ ប៉ុន្ដែការ​លេងភ្នាល់របស់អ្នកទាំងនោះ តែង​នាំគ្នា​និយាយ​ថា ចាញ់ច្រើន​ជាង​ឈ្នះ ហើយអ្នកខ្លះចាញ់រហូត​ដល់លក់រថយន្ដ ម៉ូតូ និងខ្លះទៀតលែងហ៊ាន​ចូលផ្ទះក៏មាន ។ ទីតាំង២កន្លែងនេះ​ គឺគេ​មាន​លក់កាហ្វេ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច ។

ប្រជាពលរដ្ឋនិយាយទៀតថា នៅពេល​ដាច់​ខែម្ដងៗ គេឃើញ​មាន​ទាំង​មន្ត្រីអាជ្ញាធរសមត្ថ​កិច្ច​ទៅយកលុយពីម្ចាស់ទីតាំងផ្ទាល់ភ្នាល់​បាល់​២កន្លែងនេះមិនដែលខានទេ ។ នេះ​ជា​ដំណឹង​មួយសម្រាប់អ្នកនិយមលេងភ្នាល់បាល់ បើចង់​ចាញ់ឈ្នះសូមអញ្ជើញទៅលេងភ្នាល់​ល្បែង​ស៊ី​សងនៅទីតាំង២កន្លែងនេះចុះ តែកុំភ្លេច​ថា រឿង​ឈ្នះកុំសង្ឃឹមឱ្យសោះ បើរឿងចាញ់ចាំ តែ​ត្រៀម​លក់រថយន្ដលក់ម៉ូតូឱ្យហើយទៅ ។

ទាក់ទិននឹងព័ត៌មានខាងលើនេះ កោះ​សន្តិ​ភាពមិនអាចទាក់ទងសុំការបំភ្លឺពីម្ចាស់ទី​តាំង​ទាំង២ខាងលើបានទេ ឯចំពោះអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធឆ្លើយថា ពុំបាន​ដឹង​ទេ!​ហើយសមត្ថកិច្ច​ក៏មិនដែលបាន​ទទួល​លុយ​ពី​កន្លែងទាំងនោះមួយរយរៀលណា​ដែរ ៕