ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចុះ​ពិនិត្យ​ការ​ចាក់​ដី​ពង្រីក​ឆ្នេរ​សមុទ្រ​ខេត្ត​កែប​ប្រវែង​ជាង​២គីឡូ​ម៉ែត្រ

1 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ ឯកឧត្តម ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​អមដំណើរ​ដោយ​ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត​កែប…

ខេត្ត​កែប ៖ ឯកឧត្តម ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​អមដំណើរ​ដោយ​ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត​កែប និង​មន្ត្រី​ជំនាញ​មក​ពី​មន្ទីរ​ផ្សេង​ៗ​ខេត្ត​កែប បាន​ចុះ​ពិនិត្យ​មើល​ការ​ចាក់​ពង្រីក​ឆ្នេរ​ចាប់ពី​វិទ្យាល័យ​ស្បូវ រហូត​ដល់​ផ្សារ​ក្ដាម ក្រុងកែប ខេត្ត​កែប ប្រវែង​២​គីឡូ​៧០០​ម៉ែត្រ។

ការចុះពិនិត្យនេះ គឺបន្ទាប់​ពី​ឯកឧត្តម​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ផ្សព្វផ្សាយ​ជា​ផ្លូវការ​ស្ដី​ពី​ការ​ដាក់​ឱ្យ​អនុវត្ត​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប​ឆ្នាំ​២០២៣ និង​ឆ្នាំ​២០៣៥ និង​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​លើក​ទី​១០ ជុំ​ទី​៣ ដែល​បាន​រៀបចំ​នៅ​សាល​ប្រជុំ​មុខ​សាលាខេត្ត​កែប កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​សីហា ឆ្នាំ​២០២៣​​នោះ​មក ។

បើ​ទោះជា​មិន​ទាន់​បង្ហាញ​ប្លង់​ពី​ការ​អភិវឌ្ឍន៍​តាម​បណ្ដោយ​ចាក់​ដី​ថ្មី​ក៏​ដោយ ឯកឧត្តម​សោម ពិសិដ្ឋ អភិបាលខេត្ត​កែប នឹង​មាន​គម្រោង​រៀប​សួនច្បារ​បែប​ស្តង់ដារ​ក​ម្រឹត​ខ្ពស់ និង​កន្លែង​ក​ម្សា​ន​ផ្សេង​ៗ​នៅ​តាម​បណ្ដោយ​ឆ្នេរ ។

ឯកឧត្តម​សោម ពិសិដ្ឋ មាន​ប្រសាសន៍​ថា លោក​និង​គាំទ្រ​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប​ឆ្នាំ​២០២៣ និង​ឆ្នាំ​២០៣៥ និង​មាន​រៀបចំ​គម្រោង​បុណ្យ​សមុទ្រ​នៅ​ចុងឆ្នាំ​២០២៣​ខាង​មុខ​នេះ​ទៀត ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​រៀបចំ​ព្រឹទ្ធ​ការណ៍​ធំ​ៗ​ទៀត​ផង ។

អ្នកជំនាញ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ចំពោះ​ឆ្នេរ​ចាក់​ដី​ថ្មី​នោះ កំពុង​តែ​រៀបចំ​គម្រោង​ធ្វើ​ផ្លូវ​ប្រប់​តាមបណ្ដោយ​ឆ្នេរ​ងាយស្រួល​អ្នកទេសចរ​ធ្វើ​ដំណើរ​កម្សាន្ត​ចាប់ពី​ស្បូវ រហូត​ដល់​ផ្សារ​ក្ដាម បើ​មាន​តែ​កន្លែង​លំហែកាយ​អត់​ផ្លូវ​ដើរ​ក៏​លំបាក​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ