ខេត្តកណ្ដាល ៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាល នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់បណ្ដោយសណ្តរស្ទឹងព្រែកត្នោត និងព្រែកមួយចំនួន ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល អោយបានជ្រាបថា ដោយមានការធ្លាក់ភ្លៀងជាបន្តបន្ទាប់នៅតំបន់ខាងលើ នៃខេត្តកំពង់ស្ពឺ ក្នុងកម្រិតខ្ពស់ ៣៦៨ ម.ម (តម្រងទឹកភ្លៀងអូរកូនជ្រុំ) បានបណ្តាលឲ្យស្ថានភាពទឹក ក្នុងស្ទឹងព្រែកត្នោត ហក់ឡើងដល់កម្រិតគួរឲ្យប្រុងប្រយ័ត្ន ដែលនៅស្ថានីយ៍៧មករា ទឹកខាងមុខទ្វារមានកម្ពស់ ៤.៨៩ម ខ្ពស់ជាងទំនប់បង្ហូរ (+០.០៩ម) ខាងក្រោយទ្វារទឹក មានកម្ពស់៦,៨០ម កើនឡើង(+០.៥០ម) បើប្រៀបធៀបថ្ងៃម្សិលមិញ ដែលកម្ពស់ប្រុងប្រយ័ត្ន គឺ៧.០០ម។
ក្រុមការងារ នៃក្រសួងធនធានទឹក និងឧតុនិយម បានបើកទ្វារធំដោះទឹក កម្ពស់ ២.៥០ម ចំនួន០២ទ្វារ និងកម្ពស់២,០០ម ចំនួន ០២ទ្វារ ដែលធារទឹកទាំងនេះ នឹងហូរធ្លាក់មកតំបន់ដូចបានរៀបរាប់ជូនខាងដើម។ អាស្រ័យដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋចូលរួមបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ ៕


ចែករំលែកព័តមាននេះ