ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ស្ត្រី​ខារ៉ា​អូខេ​២នាក់​លាក់​គ្រឿង​ញៀន​ក្នុង​ផ្ទះ​ជួល​របស់ខ្លួន

14 ឆ្នាំ មុន

ខេត្ត​កំពង់ធំ ៖ ​ក្រោមការ​ចង្អុល​បង្ហាញពី​​លោក​​អភិបាលក្រុង ​និង​បញ្ជាពី​លោក​ឧត្តម​​សេ​នីយ៍​ត្រី​ស្នងការ ​អ្នក​ចែកចាយ​​និង​ប្រើ​ប្រាស់​​គ្រឿងញៀ.ន​៣នាក់​ក្នុង​នោះ​មាន​ស្រី​​ខារ៉ាអូខេ​ ​២នាក់​ផង​ត្រូវ​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន​ខេត្ត ​សហការ​ជា​មួយ​​​សមត្ថ​កិច្ច​​អធិ​ការ​ដ្ឋាន​​ក្រុង​ស្ទឹងសែន​ឃាត់​ខ្លួន​កាល​ពី​​វេលា​ម៉ោង១១ ​និង​៥០នាទី​

ខេត្ត​កំពង់ធំ ៖ ​ក្រោមការ​ចង្អុល​បង្ហាញពី​​លោក​​អភិបាលក្រុង ​និង​បញ្ជាពី​លោក​ឧត្តម​​សេ​នីយ៍​ត្រី​ស្នងការ ​អ្នក​ចែកចាយ​​និង​ប្រើ​ប្រាស់​​គ្រឿងញៀន​៣នាក់​ក្នុង​នោះ​មាន​ស្រី​​ខារ៉ាអូខេ​ ​២នាក់​ផង​ត្រូវ​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ​សហការ​ជា​មួយ​​​សមត្ថ​កិច្ច​​អធិ​ការ​ដ្ឋាន​​ក្រុង​ស្ទឹងសែន​ឃាត់​ខ្លួន​កាល​ពី​​វេលា​ម៉ោង១១ ​និង​៥០នាទី​ព្រឹកថ្ងៃទី៩ ឧសភា បន្ទាប់ពីពួកគេ​ចែកចាយ និងប្រើប្រាស់​គ្រឿង​ញៀននៅក្នុងផ្ទះជួលមួយ ស្ថិតក្នុងភូមិ​ទី​១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ។

មន្ត្រីនគរបាលក្រុងស្ទឹងសែនឱ្យដឹងថា កម្លាំង​សហ​ការបានឃាត់ខ្លួនមនុស្សចំនួន៣នាក់​ទី១-ឈ្មោះឡៅ វាសនា ភេទប្រុស អាយុ២១​ឆ្នាំ ទីលំនៅក្នុងភូមិទី១ សង្កាត់កំពង់ធំ ទី២-ឈ្មោះគឺ សុគន្ធា ភេទស្រី អាយុ២០ឆ្នាំ ជាស្រីខា​រ៉ាអូខេ ទីលំនៅក្នុងភូមិក្រចាប់ សង្កាត់អាចារ្យ​លាក់ ក្រុង​ស្ទឹង​សែន និងទី៣-ឈ្មោះហេង ធារី ភេទស្រី អាយុ២២ឆ្នាំ ជាស្រី្តខារ៉ាអូខេ ស្នាក់នៅ​​ផ្ទះ​ជួល​កើត​ហេតុ និង​មានទីលំនៅ​ក្នុងភូមិពុក​ប្ញស្សី ឃុំពុកប្ញស្សី ស្រុកខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ។ សមត្ថ​កិច្ចដក​ហូត​បានវត្ថុតាង​រួម​មាន​គ្រឿងញៀនប្រភេទម្សៅមេតំហ្វេតាមីន (ម៉ា​ទឹកកក)​ចំនួន២កញ្ចប់​ធំ និងសំភារ​ជក់​មួយ​ចំនួន។

មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្តបាន​ឱ្យដឹងថា ក្រោយទទួលព័ត៌មាន​ពីករណី​ចែក​ចាយគ្រឿងញៀននៅចំណុច​នោះ លោក​បាន​រាយការណ៍សុំយោបល់ពី​ថ្នាក់ដឹកនាំ និងបាន​សហ​ការបង្ក្រាប​នៅផ្ទះជួលរបស់ឈ្មោះទី ធីរ៉ា​វុធ ស្ថិតក្នុង​ភូមិទី១ សង្កាត់កំពង់ធំ ដែល​ក្នុង​នោះសមត្ថកិច្ចឃាត់ខ្លួនមនុស្ស៣នាក់ ខណៈ​ដែលពួកគេកំពុង​ធ្វើ​សកម្មភាព​ចែកចាយ និង​ប្រើប្រាស់ជាក់ស្ដែង ។

ប្រជាជននៅទីនោះមាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំងពេល​សមត្ថ​កិច្ចទៅបង្ក្រាប ហើយពួក​គាត់​និយាយថា កន្លងមកឃើញមនុស្សប្លែកៗ​មុខ​ជាច្រើនចេញចូលទៅរកស្រីៗទាំង​នោះ តែពួកគាត់មិនចាប់អារម្មណ៍ទេ ។ ក្រោយ​ពីកសាងសំណុំរឿងបញ្ចូនខ្លួន​អ្នក​ទាំង៣​ទៅ​សាលា​ដំបូងកាលពីថ្ងៃទី១០ ឧសភា រួចហើយ​នោះ នៅ​រសៀលថ្ងៃដដែលអ្នកយក​ព័ត៌មានយើងបាន​ប្រទះឃើញសិស្សថ្នាក់​វិទ្យា​ល័យ​មួយ​ក្រុម​ដែលគេចសាលាបាន​ទៅ​ជួប​ជុំ​គ្នាក្នុងខ្យូសអាហារដ្ឋាន១ម្ដុំគល់ស្ពានពោធិ៍អង្រ្កង ហើយភ្ញៀវ​នៅ​ក្បែរ​សង្ស័យ​ថា​ ពួកគេ​មិន​​មែន​មក​ទទួល​ទានអាហារធម្មតាឡើយ។ សកម្ម​ភាព​គេចសាលារបស់សិស្សសាលានា​ពេល​​​បច្ចុប្បន្ន​ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍​យ៉ាង​ខ្លាំង ព្រោះតែថ្នាំ​ញៀនវាយ​លុក​​ពួកគេ ៕