ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​មន្ត្រី​សាលាខេត្ត​មណ្ឌលគិរី​ម្នាក់ ក្រោយ​វា​.​យ​​ប្រពន្ធ​ផ្អើល​ផ្ទះ

8 ខែ មុន
  • មណ្ឌលគិរី

សមត្ថកិច្ច​នគរបាល​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២៣​ម្សិល​ម៉ិ​ញ​នេះ បាន​ធ្វើការ​ឃាត់ខ្លួន​មន្ត្រី​បម្រើ​ការងារ​នៅ​សាលាខេត្ត​ម្នាក់ ពាក់ព័ន្ធ​ករណី

ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ច​នគរបាល​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២៣​ម្សិល​ម៉ិ​ញ​នេះ បាន​ធ្វើការ​ឃាត់ខ្លួន​មន្ត្រី​បម្រើ​ការងារ​នៅ​សាលាខេត្ត​ម្នាក់ ពាក់ព័ន្ធ​ករណី​ប្រើ​អំពើ​ហិ​.​ង្សា​ដោយ​សហ​ព័ទ្ធ «​វា​.​យ​ប្រពន្ធ បណ្តាល​ឲ្យ​មាន​របួស​ស្នាម​»​។

ជនសង្ស័យ​ខាងលើ​នេះ​មានឈ្មោះ ឃុន សុទ្ធា​រថ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​ជា​មន្ត្រី​សាលាខេត្ត មាន​ទីលំនៅ​ភូមិ​ឡៅ​កា សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី (​ត្រូវជា​ប្តី​)​។ ចំណែក​ជន​រង​គ្រោះជា​ប្រពន្ធ​មានឈ្មោះ អេ​ន អូន អាយុ​៣៨​ឆ្នាំ មុខរបរ​លក់ដូរ​។

ពាក់ព័ន្ធ​ករណី​ហិ​.​ង្សា​ខាងលើ​នេះ ត្រូវ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​៦ ខែសីហា ខណៈ​ពេល​គាត់​ជា​ប្រពន្ធ​កំពុង​តែ​ដេក​នោះ ស្រាប់តែ​បុរស​ជា​ប្តី​មិនដឹង​ថា តើ​ផឹក​នៅ​ទីណា​នោះ​ទេ0x017d7 បាន​ឡើង​មក​រករឿង និង​បង្កជម្លោះ​ជាមួយ​រូប​គាត់​ជា​ប្រពន្ធ​តែ​ម្តង​។ ខណៈ​ពេល​មាន​ជម្លោះ​រហូត​ប្រវា​.​យ​ប្រតប់​គ្នា លោក​ប្តី​បាន​ប្រើ​ដែក​ទីប​៤​ជ្រុង មក​វា​.​យ​ទៅ​លើ​រូប​គាត់​ជា​ប្រពន្ធ​ចំ​ក្បាល​ផ្នែក​ចំហៀង​ខាងឆ្វេង បណ្ដាល​ឲ្យ​បែក​រយះ​ហូរ​ឈា​.​ម រង​របួស​ជា​ទម្ងន់ ហើយ​ត្រូវ​បាន​សាច់ញាតិ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

ស្ត្រី​ជា​ភរិយា បន្ត​ថា កន្លង​មក បុរស​ជា​ប្តី​ធ្លាប់​បាន​ប្រើ​អំពើ​ហិ​.​ង្សា​ទៅ​លើ​រូប​គាត់ (​ប្រពន្ធ​) ជា​ញឹកញាប់​ហើយ ហើយ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​មក​អប់​រំជា​ច្រើន​លើក​ផង​ដែរ តែ​បុរស​ជា​ប្តី​រូប​នេះ​មិន​រាងចាល​នោះ​ទេ គឺ​ឲ្យ​តែ​ស្រា​ចូល​ក្នុង​ខ្លួន ដឹង​តែ​ប្រើ​អំពើ​ហិ​.​ង្សា​ទៅ​លើ​រូប​គាត់​ជា​ប្រពន្ធ​ភ្លាម​។

បន្ទាប់​ពី​បុរស​ជា​ប្តី​កើត​មាន​អំពើ​ហិ​.​ង្សា​ទៅ​លើ​ប្រពន្ធ ភ្លាម​ៗ​នោះ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នាំ​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ