ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​មួយ​ចំនួន​ជួយ​ឱ្យ​កូន​រៀន​ពី​របៀប​គ្រប់គ្រង​លុយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​បង្កើត​ច្បាប់ ការ​កំណត់ និង​ការ​អនុវត្ត​ផលវិបាក​អំពី​ទម្លាប់​នៃ​ការ​ចំណាយ​របស់​កូន​អ្នក អាច​ជួយ​ឱ្យ​គេ​រៀន​ពី​របៀប​ធ្វើការ​សម្រេច​ចិត្តបាន​ល្អ​អំពី​លុយ​ពេញ​មួយ​ជីវិត ។

១. បង្រៀន​ក្មេង​ៗ​អំពី​លុយ ៖ ការ​បង្រៀន​កូន​ឱ្យ​ចេះ​ឈ្លាសវៃ និង​ប្រៀនប្រដៅ​ខ្លួនឯង​ពេល​រក​លុយ និង​ចាយវាយ មិន​ត្រឹមតែ​ការពារ​បញ្ហា​អាកប្បកិរិយា​ច្រើន​នោះ​ទេ វា​នឹង​ក្លាយជា​ជំនាញ​ដែល​ជួយ​ពួក​គេ​ពេញ​មួយ​ជីវិត​ថែម​ទៀត​ផង ។ ដើម្បី​ចាប់ផ្តើម សូម​ក្រឡេក​មើល​ទម្លាប់ និង​អាកប្បកិរិយា​ផ្ទាល់ខ្លួន​របស់​អ្នក​ទាក់ទង​នឹង​លុយ ហើយ​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​ដូច​ជា​ការ​ចំណាយ​លើស ឬ​គោលដៅ​សន្សំ​តឹងរ៉ឹង​ពេក ។ គោលដៅ គឺ​ដើម្បី​ធ្វើ​ជា​គំរូ​ដ៏​ល្អ​សម្រាប់​កូន​របស់​អ្នក ។ ក្មេង​ៗ​តែងតែ​ធ្វើ​ត្រាប់​តាម​ឪពុក​ម្តាយ​របស់​ពួក​គេ ហើយ​ប្រសិនបើ​កុមារ​ឃើញ​ឪពុក​ម្តាយ​ខ្ជះខ្ជាយ​លុយ ឬ​ជំពាក់​បំណុល​ធនាគារ នោះ​ពួក​គេ​ទំនងជា​នឹង​ធ្វើ​ដូច​គ្នា​នៅ​ពេល​ពួក​គេ​ធំ​ឡើង ។ ដូច​គ្នា​ដែរ ប្រសិនបើ​ឪពុក​ម្តាយ​ក្តោប​ក្តាប់​លុយ​បាន​ល្អ ហើយ​មិន​ខ្ជះខ្ជាយ​ពួក​គេ​នឹង​ប្រកាន់​យក​ទម្លាប់​ទាំងនេះ​ផង​ដែរ ។

២. ការ​ផ្តល់​លុយ​ឧបត្ថម្ភ ឬ​លុយ​លើកទឹកចិត្ត ៖ ក្មេង​ៗ​គួរតែ​ចាប់ផ្តើម​រក​ប្រាក់​ឧបត្ថម្ភ ឬ​លុយ​លើកទឹកចិត្ត​ភ្លាម​ៗ នៅ​ពេល​ដែល​ពួក​គេ​មាន​អាយុ​គ្រប់គ្រាន់ ដើម្បី​ជួយ​ការងារ​ផ្ទះ ។ ប្រសិនបើ​កុមារ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការងារ​ដូច​ជា សម្អាត​បន្ទប់ទឹក ជូត​កម្រាល​ឥដ្ឋ និង​រៀបចំ​ចាន​ពេល​ញ៉ាំ​បាយ ពួក​គេ​គួរតែ​ទទួល​បាន​សំណង ។ ចំនួន​ឱ្យ​កូន​គួរតែ​ផ្អែក​លើ​កម្រិត​នៃ​ប្រាក់​ចំណូល​បច្ចុប្បន្ន​របស់​ឪពុក​ម្តាយ ក៏​ដូច​ជា​ចំនួន​ការងារ​ដែល​បាន​បញ្ចប់ ។

៣. ការ​លើកទឹកចិត្ត​ឯករាជ្យ​ភាព ៖ នៅ​ពេល​និយាយ​អំពី​ការ​បង្កើត​ច្បាប់​ទាក់ទង​នឹង​លុយ ឪពុក​ម្តាយ​គួរតែ​បង្កើត​គោលការណ៍​ណែនាំ​មួយ​ចំនួន ដើម្បី​ជួយ​កូន​ក្នុង​ការ​គ្រប់គ្រង​លុយ​របស់​ពួក​គេ និង​ចៀសវាង​សម្ភារ​និយម ប៉ុន្តែ​កូន​ៗ​ក៏​គួរតែ​ទទួល​បាន​ឯករាជ្យ​មួយ​ចំនួន​ផង​ដែរ ។ ការ​ធ្វើ​ខុស និង​រៀន​ពី​រឿង​ទាំងនោះ គឺជា​វិធី​ដ៏​ល្អ​មួយ ដើម្បី​ក្លាយជា​ការ​អប់រំ​បន្ថែម​លើ​ប្រធានបទ​នៃ​ការ​គ្រប់គ្រង​លុយ​ដោយ​ប្រយ័ត្នប្រយែង ។

៤. និយាយ​អំពី​លុយ ៖ ឪពុក​ម្តាយ​ជា​ច្រើន​មានការ​ស្ទាក់ស្ទើរ​ក្នុង​ការ​និយាយ​ជាមួយ​កូន​របស់​ពួក​គេ​អំពី​លុយ ។ ជា​ឧទាហរណ៍ ឪពុក​ម្តាយ​ខ្លះ​បារម្ភ​ថា ការ​ចែករំលែក​ព័ត៌មាន​ច្រើន​ពេក​អំពី​បញ្ហា​ប្រឈម​ផ្នែក​ហិរញ្ញវត្ថុ​របស់​គ្រួសារ​នឹង​ធ្វើ​ឱ្យ​កូន​របស់​ពួក​គេ​មាន​ភាព​តានតឹង ។ ទន្ទឹម​នឹង​នេះ អ្នក​ផ្សេង​ទៀត​ព្រួយបារម្ភ​ថា កូន​របស់​ពួក​គេ​នឹង​បញ្ចេញ​ព័ត៌មាន​អំពី​ហិរញ្ញវត្ថុ​របស់​គ្រួសារ​ពួក​គេ​ទៅ​កាន់​អ្នក​ខាងក្រៅ ។ ប៉ុន្តែ ពិត​ណាស់​ការ​សន្ទនា​ទៀងទាត់​អំពី​លុយ គឺជា​ឱកាស​សិក្សា​ដ៏​សំខាន់​សម្រាប់​កុមារ ហើយ​ឪពុក​ម្តាយ​មិន​គួរ​ខ្មាស់​អៀន​ពី​ការ​និយាយ​ទាំងនេះ​ទេ ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស និង​ភាសា​ចិន ចូល​រៀន​ថ្ងៃ​ទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ ខាង​មុខ​នេះ ។ សាលារៀន​ផ្តល់​ជូន​ការ​បញ្ចុះតម្លៃ ១៥% លើ​តម្លៃ​សិក្សា​សម្រាប់​កា​ចុះ​ឈ្មោះ ចូល​រៀន​ជា​លក្ខណៈ​គ្រួសារ ឬ​ពីរ​កម្មវិធី​ផ្តល់​ជូន​ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់ និង​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ។ ការ​ផ្តល់​ជូន​ខាងលើ​នេះ​មាន​សុពលភាព​ត្រឹម​ថ្ងៃ​ទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ ។

សាលារៀន​ផ្តល់​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕