ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្រៀន​ម្នាក់​បើកឡាន​បុ​.​ក​ចូល​រោងការ​ទាំង​កំរោ.ល ធ្វើ​កូនក្រមុំ​កូនកំលោះ និង​ភ្ញៀវ​ជា​ច្រើន​នាក់​​រង​គ្រោះ

1 ឆ្នាំ មុន
  • សៀមរាប

ពិតជា​រន្ធ​.​ត់​ណាស់ ខណៈ​កំពុង​តែ​សប្បាយ​រីករាយ​នៅ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​កូនក្រមុំ​កូនកំលោះ​ជា​ជនបរទេស ស្រាប់តែ​មាន​លោកគ្រូ​បង្រៀន​ម្នាក់​ដែល​ចេញពី​កម្មវិធី​ស្រវឹង​ជោកជាំ រួច​បើករថយន្ត​រ៉េ​ចង្កូត​បុ​.​ក​ចូល​រោងការ​ទាំង​កំរោល​តែ​ម្តង បណ្តាល​ឱ្យ​ប្រុស​ស្រី​ចំនួន

ខេត្តសៀមរាប ៖ ពិតជា​រន្ធ​.​ត់​ណាស់ ខណៈ​កំពុង​តែ​សប្បាយ​រីករាយ​នៅ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​កូនក្រមុំ​កូនកំលោះ​ជា​ជនបរទេស ស្រាប់តែ​មាន​លោកគ្រូ​បង្រៀន​ម្នាក់​ដែល​ចេញពី​កម្មវិធី​ស្រវឹង​ជោកជាំ រួច​បើករថយន្ត​រ៉េ​ចង្កូត​បុ​.​ក​ចូល​រោងការ​ទាំង​កំរោល​តែ​ម្តង បណ្តាល​ឱ្យ​ប្រុស​ស្រី​ចំនួន​៧​នាក់ របួសធ្ងន់​-​ស្រាល ក្នុង​នោះ​រួម​មានកូន​ក្រមុំ​ដែល​ជនជាតិ​បរទេស និង​កូនកំលោះ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្កែក​ខេត្តសៀមរាប​ផង​ដែរ​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៤​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២៣ នៅ​លើ​ផ្លូវជាតិ​លេខ​៦៨ ចន្លោះ​គីឡូម៉ែត្រ​លេខ ៣២.៣៣ មុខ​ផ្ទះ​ម្ចាស់​កម្ម​វី​ធី​ឈ្មោះ ចាន់ សិ​ទ្ធី ស្ថិត​ក្នុងភូមិ​ជ្រោយ​នាង​ងួ​ន ឃុំ​ជ្រោយ​នាង​ងួ​ន ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។

បើ​តាម​ប្រសាសន៍​របស់​លោក​វរសេនីយ៍ឯក អ៊ុ​ន ស្រស់ អធិការ​នគរបាល​ស្រុក​ស្រីស្នំ បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៣ នេះ​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ផ្លូវជាតិ​លេខ​៦៨ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣២.៣៣ មុខ​ផ្ទះ​ម្ចាស់​កម្ម​វី​ធី​ឈ្មោះ ចាន់ សិ​ទ្ធី ស្ថិត​ក្នុងភូមិ​ជ្រោយ​នាង​ងួ​ន ឃុំ​ជ្រោយ​នាង​ងួ​ន ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។ ចំណែក​រថយន្ត​បង្ក​ម៉ាក TOYOTA TACOMA ស៊េរី​២០០៤ ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​1AC-6046 បើកបរ​ដោយ​ឈ្មោះ ឡំ ឡុ​ញ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​គ្រូបង្រៀន មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​ក្រូច​ចារ ឃុំ​ប្រី​យ៍ ស្រុក​ស្រីស្នំ ខេត្តសៀមរាប (​គ្មាន​របួស​)​។

លោក​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ លោកគ្រូ​បង្រៀន​ជា​ជន​បង្ក​បាន​ចេញពី​កម្មវិធី ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ រួច​បើករថយន្ត TOYOTA TACOMA មួយ​គ្រឿង ដោយ​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវជាតិ​លេខ​៦៨ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣២.៣៣ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។ ហើយ​ក៏​រេ​ចង្កូត​ឡើង​ទៅ​បុក​ចូល​រោងការ​តែ​ម្តង បណ្ដាល​មនុស្ស​របួសធ្ងន់​-​ស្រាល​ចំនួន​៧​នាក់​។

លោក​បញ្ជាក់​ទៀត​ថា ក្នុង​នោះ​រួម​មាន ៖ ១- ឈ្មោះ សោម វណ្ណៈ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ជ្រោយ​នាង​ងួ​ន ឃុំ​ជ្រោយ​នាង​ងួ​ន ស្រុក​ស្រីស្នំ ខេត្តសៀមរាប មុខរបរ​ជាង​អគ្គិសនី (​របួសស្រាល​)​។ ២-​ឈ្មោះ ត ថា​ញ់​ទន់ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ជ្រោយ​នាង​ងួ​ន ឃុំ​ជ្រោយ​នាង​ងួ​ន ស្រុក​ស្រីស្នំ ខេត្តសៀមរាប មុខរបរ​លក់​កាហ្វេ (​របួសធ្ងន់​)​ហើយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប​។

លោក​បញ្ជាក់​បន្ត​ថា ៣- ឈ្មោះ de jong ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ជនជាតិ​ហូ​ឡង់ ត្រូវជា​កូនក្រមុំ (​របួសធ្ងន់​) ហើយ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប​។ ៤- ឈ្មោះ lEE SOKHOEUN ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​ជនជាតិ​ខ្មែរ បាន​ប្រពន្ធ​ជនជាតិ​ហេ​ឡង់ ទៅ​រស់នៅ​ប្រទេស​ហូ​ឡង់ ត្រូវជា​កូនកំលោះ (​របួសធ្ងន់​) ហើយ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​សៀម រាប​។ ៥- ឈ្មោះ Roar Renny ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ហេ​ឡង់ (​របួសស្រាល​)​។ ៦- ឈ្មោះ Ticho Caspar ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ហេ​ឡង់ (​របួសស្រាល​)​។ ៧-​ឈ្មោះ Lonneke ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ជនជាតិ​ហេ​ឡង់ (​របួសស្រាល​)​។ ក្នុង​ហេតុការណ៍​នេះ​ធ្វើ​ឱ្យ​រថយន្ត​១​គ្រឿង​ខូចខាត​ស្រាល​ផង​ដែរ​។

ក្រោយ​ទទួល​បាន​សេចក្តីរាយការណ៍​ខាងលើ​ភ្លាម កម្លាំង​នគរបាល​ចរាចរណ៍​ស្រុក បាន​ចុះ​ទី​ដល់​កន្លែង​កើតហេតុ រួច​ធ្វើការ​វាស់វែង និង​យក​រថយន្ត​បង្ក​របស់​គ្រូបង្រៀន​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រីស្នំ ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​។

បច្ចុប្បន្ន ជន​រង​គ្រោះ​ដែល​ត្រូវ​រថយន្ត​បុ​.​ក បណ្តាល​ឱ្យ​របួសធ្ងន់​នោះ កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​។ រីឯ​ជន​រង​គ្រោះ​រង​របួសស្រាល​វិញ ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ជ្រោយ​នាងនួន ប៉ុន្តែ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ