ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​រកប្រពន្ធ​មិនឃើញ យក​កាំ​បិ​.​ត​កា​.​ប់​ក្បាល​ខ្លួនឯង​ផ្អើល​ពេញ​ភូមិ

8 ខែ មុន
  • ប៉ៃលិន

បុរស​ម្នាក់​ត្រូវ​បាន​គ្រូពេទ្យ​ដេរ​អស់​ច្រើន​ថ្នេរ ក្រោយ​ពី​យក​កាំ​បិ​.​ត​ប៉័ងតោ​កា​.​ប់​ទៅ​លើ​ក្បាល​ខ្លួនឯង បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ ខណៈ​ប្រចណ្ឌ​ប្រពន្ធ​របស់​ខ្លួន​ជាមួយ​អ្នក​ភូមិ​ខ្លាំង​ពេក​។

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវ​បាន​គ្រូពេទ្យ​ដេរ​អស់​ច្រើន​ថ្នេរ ក្រោយ​ពី​យក​កាំ​បិ​.​ត​ប៉័ងតោ​កា​.​ប់​ទៅ​លើ​ក្បាល​ខ្លួនឯង បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ ខណៈ​ប្រចណ្ឌ​ប្រពន្ធ​របស់​ខ្លួន​ជាមួយ​អ្នក​ភូមិ​ខ្លាំង​ពេក​។ ហេតុការណ៍​បុរស​ប្រចណ្ឌ​ប្រពន្ធ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្ទះ ស្ថិត​ក្នុងភូមិ​អូរ​កន្ធៀ​ង​វ៉ា ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

ជន​រង​គ្រោះ​ខាងលើ​នេះ​មានឈ្មោះ បូ ទូច ភេទ​ប្រុស អាយុ​២៨​ឆ្នាំ (​មុខរបរ​កសិករ​) រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។ ចំណែក​ប្រពន្ធ​ឈ្មោះ ណៃ សុ​ផា អាយុ​២៧​ឆ្នាំ មុខរបរ​កសិករ​។

បើ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២៣ ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ណៃ សុ​ផា បាន​ដើរទៅ​យក​អង្ករ​នៅផ្ទះ​របស់​ឈ្មោះ ផឹ​ម ទុំ ភេទ​ស្រី អាយុ​៥១​ឆ្នាំ ស្ថិត​នៅ​ក្នុងភូមិ​ជាមួយ​គ្នា​។ លុះដល់​ម៉ោង​០៩​និង​៣៩​នាទី​ព្រឹក​ថ្ងៃ​ដដែល បុរស​ជា​ប្ដី​ក៏​បាន​ដើរ​តាម​ពីក្រោយ​ទៅ​រកប្រពន្ធ ហើយ​ក៏​ចាប់ផ្តើម​ប្រចណ្ឌ​ប្រពន្ធ​ថា «​ទៅ​រក​ជួប​សហា​.​យ​»​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ពេល​នោះ​បុរស​ជា​ប្ដី​ក៏​ដេញ​វា​.​យ​ប្រពន្ធ​រត់​ផ្អើល​ពេញ​ភូមិ​តែ​ម្តង លុះ​នាង​ជា​ប្រពន្ធ​ឃើញ​សភាព​មិន​ស្រួល ក៏​រត់គេច​ខ្លួន​ទៅ​ពួន​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ស្រាប់តែ​បុរស​ជា​ប្ដី​រក​មិនឃើញ ក៏​ទាញ​យក​កាំ​បិ​.​ត​ប៉័ងតោ​ទៅ​កា​.​ប់​ក្បាល​ខ្លួនឯង បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​តែ​ម្ដង​។

បើ​តាម​ការ​កញ្ជាក់​ពី​ឈ្មោះ ផឹ​ម ទុំ ជា​អ្នក​ជិតខាង បានឱ្យ​ដឹង​ថា បុរស​ឈ្មោះ បូ ទូច រូប​នេះ បាន​រករឿង​ប្រពន្ធ​នៅ​ឯ​ផ្ទះ​របស់​គាត់ ហើយ​ដេញ​វា​.​យ​ប្រពន្ធ​ដូច​សត្វ​ធាតុ លុះ​នាង​រត់​ពួន ខណៈ​បុរស​ជា​ប្តី​រក​មិនឃើញ ក៏​ទាញ​យក​កាំ​បិ​.​ត​កា​.​ប់​ក្បាល​ខ្លួនឯង​រង​របួស​តែ​ម្ដង​ទៅ​។

ចំណែក​លោក​មេ​ភូមិ​អូ​កន្ធៀ​ង​វ៉ា​វិញ ក៏​ឱ្យ​ដឹង​ដែរ​ថា បុរស​ឈ្មោះ បូ ទូច ជា​មនុ​ស្សញៀ​.​ន​ស្រា​.​ស តែង​តែ​ផឹកស្រា​ជា​ប្រចាំ​ថ្ងៃ និង​បាន​រករឿង​ប្រពន្ធ​កូន​គ្មាន​ថ្ងៃ​ស្រាកស្រាន្ត ក្រោយ​ពេល​ស្រវឹង​ផង​ដែរ ដោយ​មិន​ចេញ​ទៅ​ធ្វើការ​រកស៊ី​អ្វី​នោះ​ឡើយ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ បច្ចុប្បន្ន​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រពន្ធ និង​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មណ្ឌល​សុខភាព​ភ្នំ​ស្ពង់ ដើម្បី​ធ្វើការ​ព្យាបាល និង​ដេរ​អស់​ច្រើន​ថ្នេរ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ