ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ចុះ​ស៊ើបអង្កេត​រហូត​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ រួម​ទាំង​វត្ថុ​តាង បញ្ជូន​ទៅ​កាន់​តុលាការ

8 ខែ មុន
  • ប៉ៃលិន

នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀ​.​ន ចុះ​ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត និង​បង្ក្រាប​ជាក់ស្តែង​ក្នុង​ករណី​ជួញដូរ ព្រមទាំង​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន ដោយ​ឃាត់ខ្លួន​ស្ត្រី​ជា​ជនសង្ស័យ

ខេត្ត​ប៉ៃលិន ៖ នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀ​.​ន ចុះ​ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត និង​បង្ក្រាប​ជាក់ស្តែង​ក្នុង​ករណី​ជួញដូរ ព្រមទាំង​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន ដោយ​ឃាត់ខ្លួន​ស្ត្រី​ជា​ជនសង្ស័យ រួម​ជាមួយនឹង​វត្ថុ​តាង​ផង​ដែរ​។ ហេតុការណ៍​នគរបាល​ចាប់​ឃាត់ខ្លួន​ស្ត្រី​ជា​ជនសង្ស័យ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​ទួល​ខ្ពស់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

បើ​ប្រភព​ព័ត៌មាន បានឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ សឿ​ត ដា​នី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ទួល​ខ្ពស់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ ចំណែកឯ​សម្ភារៈ និង​វត្ថុ​តាង​រួម​មាន ៖ ម្សៅ​ក្រាម​ស​ថ្លា (​សង្ស័យ​ថា ជា​ម៉ា​ទឹកកក​១៤​កញ្ចប់​), ធំ​ចំនួន​០១​កញ្ចប់ និង​ជញ្ជីង​ចំនួន​១​គ្រឿង​។

ក្រោយ​ពី​បាន​សាកសួ​ចម្លើយ​បឋម​ពី​ស្ត្រី​ជា​ជនសង្ស័យ​បាន​សហការ​ឆ្លើយ​ចង្អុលបង្ហាញ​ពីមុខ​សញ្ញា​ដែល​ជា​មេខ្លោង​ជួញដូរ​គ្រឿង​ញៀ​.​ន បន្ទាប់​មក​នគរបាល​បាន​បន្ត​នីតិវិធី​ឈាន​ទៅ​បង្ក្រាប​ទីតាំង​មួយ​ផ្សេង​ទៀត​ផង​ដែរ​។ ជា​លទ្ធផល ចាប់​យក​វត្ថុ​តាង​ម្សៅ​ក្រាម​ស​ថ្លា (​សង្ស័យ​ជា​ម៉ា​ទឹកកក​) ចំនួន​០១​កញ្ចប់​ធំ​។ ចំណែក​ជនសង្ស័យ​វិញ បាន​បើករថយន្ត​ម៉ាក Luxes RX300 រត់គេច​ខ្លួន​បាត់​។

កម្លាំង​ជំនាញ​យើង​ស្នើ​សុំ​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ជា​ជនសង្ស័យ​ម្នាក់​ខាងលើ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ