ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជួល​បន្ទប់​ជិត​គ្នា ព្រោះតែ​ខឹង​រឿង​ចាស់ តាម​វា​.​យ​ពី​ជាន់​ទី​២​ដល់​ក្រោម​ផ្អើល​ពេញ​ផ្ទះ​ជួល

8 ខែ មុន
  • ភ្នំពេញ

អ្នក​ជួល​ផ្ទះ​ជិត​គ្នា ព្រោះតែ​ខឹង​រឿង​ចាស់ ក៏​បាន​ប្រើ​អំពើ​ហិ​.​ង្សា​វា​.​យ​គ្នា បណ្ដាល​ឱ្យ​បុរស​ម្នាក់​រង​របួស​ភ្នែក​ម្ខាង​យ៉ាងធ្ងន់ធ្ងរ ក្រោយមក​សមត្ថ​កិច្ច​ឃាត់​ប្រុស​ស្រី​ចំនួន​៣​នាក់​យក​ទៅ​សួរនាំ​តែ​ម្តង

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អ្នក​ជួល​ផ្ទះ​ជិត​គ្នា ព្រោះតែ​ខឹង​រឿង​ចាស់ ក៏​បាន​ប្រើ​អំពើ​ហិ​.​ង្សា​វា​.​យ​គ្នា បណ្ដាល​ឱ្យ​បុរស​ម្នាក់​រង​របួស​ភ្នែក​ម្ខាង​យ៉ាងធ្ងន់ធ្ងរ ក្រោយមក​សមត្ថ​កិច្ច​ឃាត់​ប្រុស​ស្រី​ចំនួន​៣​នាក់​យក​ទៅ​សួរនាំ​តែ​ម្តង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​យប់ ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២៣ នៅផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ព្រុំ ប្រ​លឹ​ង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​កើតហេតុ​ខាងលើ នឹង​មានស្រុក​កំណើត​នៅ​ភូមិ​ស្វាយ​អង្គ ឃុំ​ស្វាយ​អង្គ ស្រុក​ស្វាយ​ជ្រំ​ខេត្តស្វាយរៀង​។ ចំណែក​ជន​បង្ក​វិញ ដោយ​មិន​បាន​ប្រាប់​ដឹង​ពី​ឈ្មោះ​នោះ​ទេ​។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ទៅ​ប្តូរ​ហ្គា​ស់ ដោយ​ដើរ​ឆ្លងកាត់​បន្ទប់​ភាគី​បង្ក ហើយ​រូប​គាត់ (​ជន​រង​គ្រោះ​) ក៏​បាន​និយាយ​ជាមួយ​បន្ទប់​ជិតខាង​នៅ​ក្បែរ​បន្ទប់​ជន​បង្ក​។ ចំណែក​ភាគី​បង្ក​វិញ​កំពុង​តែ​ផឹកស៊ី​នៅ​ក្នុង​បន្ទប់​ជួល ដោយ​មាន​គ្នា​ចំនួន​៣​នាក់ ក្នុង​នោះ​ស្រី​២​នាក់ និង​ប្រុស​ម្នាក់ បន្ទាប់​មក​ភាគី​បង្ក​ក៏​បាន​ស្រែ​កថា «​ហែង​ម៉េច​បាន​មើល​មុខ​អញ​»​។ គាត់ (​ភាគី​រង​គ្រោះ​) ក៏​បាន​តប​វិញ​ថា «​អញ​មិន​បាន​មើល​មុខ​ហែង​អី​ណា​» បន្ទាប់​ពី​ភាគី​ទាំង​សង្ខាង​ក៏​បាន​ឈ្លោះ​ទាស់ទែង​ពាក្យ​សម្ដី​ទៅ​វិញ​ទៅ​មក រហូត​វា​.​យ​គ្នា​តែ​ម្តង ប៉ុន្តែ​មិន​ទាន់​មាន​របួស​នោះ​ទេ ។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ឈ្លោះ​គ្នា និង​វា​.​យ​គ្នា​ម្តង​ហើយ រូប​គាត់ (​ភាគី​រង​គ្រោះ​) ក៏​បាន​ចុះ​ពី​បន្ទប់​ជាន់​ទី​២ ដើម្បី​មក​ប្តូរ​ហ្គា​ស់ ចំណែក​ភាគី​បង្ក​វិញ ក៏​បាន​ចុះ​មក​តាម​ដល់​ក្រោយ ដោយ​មាន​ស្ត្រី​ជា​ប្រពន្ធ និង​បងស្រី​ថ្លៃ​ចុះ​មក​ជាមួយ​គ្នា​ផង​ដែរ​។ បន្ទាប់​មក​ភាគី​បង្ក​ក៏​មក​វា​.​យ​គាត់​ម្ដងទៀត ដោយ​មាន​បងប្អូន​ប្រជាពលរដ្ឋ ព្រមទាំង​ឪពុក​ជន​បង្ក​ក៏​បាន​មក​ជួយ​ឃាត់​ដែរ តែ​ឃាត់​មិន​ជាប់ ក៏​ស្រាប់តែ​ជន​បង្ក​វា​.​យ​រូប​គាត់ (​ជន​រង​គ្រោះ​) បណ្តាល​អោយ​រង​របួសធ្ងន់​តែ​ម្ដង (​ប៉ោង​ភ្នែក​ម្ខាង ផ្នែក​ខាងស្ដាំ​រង​របួសធ្ងន់​)​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បុរស​ជា​ជន​បង្ក​ក៏​ធ្លាប់​មាន​ជម្លោះ​ជាមួយ​អ្នក​ជិតខាង ព្រមទាំង​រូប​គាត់​កាលពីមុន​ពេល​ចូល​ឆ្នាំ​ម្តង​រួច​មក​ហើយ ដោយ​ជន​បង្ក​បាន​ចង​អង្រឹង​ឃាំង​ផ្លូវ​អ្នក​ជិតខាង​បន្ទប់​ជួល លុះ​ពេល​គេ​ដើរ​កន្លង​អង្រឹង ក៏​វា​.​យ​គេ​តែ​ម្ដង ចំណែក​ប្រពន្ធ​ជន​បង្ក​វិញ​ក៏​បាន​វា​.​យ​ប្រពន្ធ​ជន​រង​គ្រោះ​ផង​ដែរ​។

បើ​តាម​ប្រពន្ធ​ជន​បង្ក​វិញ ក៏​បាន​និយាយ​ប្រាប់​ដែរ​ថា មូលហេតុ​ដែល​នាំ​មាន​អំពើ​ហិ​.​ង្សា​នេះ គឺ​ដោយសារ​តែ​ភាគី​រង​របួស (​ជន​រង​គ្រោះ​) បាន​និយាយ​មក​កាន់​ប្តី​របស់​ខ្លួន​ថា «​អញ​គុំ​ហែង​យូរហើយ​» ប្តី​គាត់​ទ្រាំ​មិន​បាន ទើប​វា​.​យ​បែប​នេះ ។

ក្រោយ​ពេល​កើតហេតុ នគរបាល​ក៏​នាំ​ខ្លួន​ជន​បង្ក​មក​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​ភ្លាម​ៗ ចំណែក​ជន​បង្ក និង​ប្រពន្ធ ព្រមទាំង​បងថ្លៃ​ស្រី និយាយ​ស្តី​មិន​សមរម្យ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ទាល់តែ​សោះ​។ ហើយ​ដោយសារ​សម្ដី​ភាគី​បង្ក​ទាំង​៣​នាក់​និយាយ​មិន​សមរម្យ​ទៅ​លើ​សមត្ថកិច្ច នគរបាល​ប៉ុស្តិ៍​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ