ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​រត់​ម៉ា​រ៉ា​តុង​អន្តរជាតិ​ចក្រភព​ខ្មែរ​លើក​ទី​៨ ​ភ្ញៀវ​ទេសចរចូលរួម​ជាង​២​ពាន់​នាក់

11 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ ​ព្រឹត្តិការណ៍​ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្តរជាតិ​ចក្រភព​ខ្មែរ​លើក​ទី​៨​នៅ​ខេត្តសៀម​

ខេត្តសៀមរាប​ ៖ ​ព្រឹត្តិការណ៍​ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្តរជាតិ​ចក្រភព​ខ្មែរ​លើក​ទី​៨​នៅ​ខេត្តសៀម​រាប​​កាលពី​ថ្ងៃ​ទី​៦​ ខែសីហា​ ឆ្នាំ​២០២៣​ មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ចូលរួម​រត់​ចំនួន​២៥១១​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរណ៍​ចិន​ច្រើន​ជាងគេ​។

ឯកឧត្តម​វ៉ា​ត់ ចំរើន​ អគ្គលេខាធិការ​គ​ណះ​ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​មាន​ប្រសាសន៍​ឲ្យ​បានដឹង​ថា ព្រឹត្តិការណ៍​រត់ប្រណាំង​ម៉ា​រ៉ា​តង់​អន្តរ​​ជាតិ​ចក្រភព​ខ្មែរ​ត្រូវ​បាន​ខកខាន​អស់​រយៈពេល​២​ឆ្នាំ​ដោយសា​វិបត្តិ​ជម្ងឺ​កូ​វី​ដ​-១៩​គឺ​នៅ​ឆ្នាំ​២០២០-២០២១ រហូត​ដល់​ឆ្នាំ​២០២២​ទើបបាន​បន្តដំណើរ​ឡើង​វិញ ប៉ុន្តែ​ចំនួន​ហាក់បីដូច​ថយ​ចុះ​បន្តិច​ ។​ ទើប​នៅ​ក្នុង​ឆ្នាំ​២០២៣​នេះ​សង្កេត​ឃើញ​ថា​ ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​កើនឡើង​គួ​រ​កត់សម្គាល់​។

ឯកឧត្តម​ថោ​ង ខុន​ ប្រធាន​គ​ណៈក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​ព្រឹត្តិការណ៍​រត់​កីឡា​ម៉ា​រ៉ា​តុង​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​រៃ​អង្គាស​ថវិកា​ពី​សប្បុរសជន​នានា ជួយ​ដល់​សង្គម មន្ទីរពេទ្យ​កុមារ ជន​ក្រីក្រ​និង​ចាស់ជរា ​។​ ម្យ៉ាងវិញទៀត​ដើម្បី​រួមចំណែក​ថែរក្សា​បរិស្ថាន​នៅ​ក្នុង​តំបន់​អង្គរ ក៏​ដូច​ជា​ជួយ​ជម្រុញ​វិស័យ​កីឡា​ទេសចរណ៍​ឲ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ស្គាល់​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​ច្រើន​ឡើង​។

គួរ​ម្លឹ​កថា​ព្រឹត្តិការណ៍​ទិវា​រត់ប្រណាំង​អន្តរជាតិ​ម៉ា​រ៉ា​តុង​លើក​ទី​៨​មាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ចូលរួម​ជាង​៥០០​នាក់​មក​ពី​ប្រទេស​ចំនួន​៤៥ ន​និង​មាន​ចំនួន​៤​វិញ្ញាសា មាន​រត់​ចម្ងាយ​៤២​គីឡូ​មែ​ត្រ រត់​ចម្ងាយ​២១​គីឡូ​មែ​ត្រ រត់​ចម្ងាយ​១០​គីឡូ​មែ​ត្រ​និង​ជា​លក្ខ​ណះ​គ្រួសារ​៣​គីឡូ​មែ​ត្រ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ