ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​បាល​​ខណ្ឌ​ដូនពេញ​​ចាប់ជន​សង្ស័យ​ជួញដូរ​ថ្នាំញៀន​​​បានម្នាក់​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​នគរបាលផ្នែក​ព្រហ្ម​ទណ្ឌ​​នៃអធិការដ្ឋាន​​​ខណ្ឌដូនពេញ​​បាន​ឃាត់ខ្លួន​ជនសង្ស័យ​​​​ជួញដូរថ្នាំញៀន​​​ម្នាក់​​ កាលពី​ថ្ងៃទី​​៩ ឧសភា ​​២០១១ ​វេលាម៉ោង​​១៧​និង​​​​៣០នាទី​ ​​នៅចំណុចផ្ទះ​​លេខ​​១៦១​ ខា​ង​ត្បូង​​សាលា​គរុ​កោសល្យ​​​ ភូមិ​ទី​​៤ សង្កាត់ចតុ​មុខ​ ខណ្ឌដូនពេញ ​​​​​បន្ទាប់ពី​​សមត្ថកិច្ច​​​​ឆែ​ក​ឆេរ​​​រកឃើញថ្នាំញៀន​ប្រភេទម៉ាទឹកកក​

រាជធានីភ្នំពេញ ៖ ​នគរបាលផ្នែក​ព្រហ្ម​ទណ្ឌ​​នៃអធិការដ្ឋាន​​​ខណ្ឌដូនពេញ​​បាន​ឃាត់ខ្លួន​ជនសង្ស័យ​​​​ជួញដូរថ្នាំញៀន​​​ម្នាក់​​ កាលពី​ថ្ងៃទី​​៩ ឧសភា ​​២០១១ ​វេលាម៉ោង​​១៧​និង​​​​៣០នាទី​ ​​នៅចំណុចផ្ទះ​​លេខ​​១៦១​ ខា​ង​ត្បូង​​សាលា​គរុ​កោសល្យ​​​ ភូមិ​ទី​​៤ សង្កាត់ចតុ​មុខ​ ខណ្ឌដូនពេញ ​​​​​បន្ទាប់ពី​​សមត្ថកិច្ច​​​​ឆែ​ក​ឆេរ​​​រកឃើញថ្នាំញៀន​ប្រភេទម៉ាទឹកកក​មួយចំនួន​។ មន្ត្រី​​នគរបាលផ្នែក​ព្រហ្មទណ្ឌ​​​ខណ្ឌ​ដូនពេញ​​​​​បាន​ឱ្យ​ដឹង​ថា ​កាល​ពី​វេលាម៉ោង​​ជាង​​​៥​ល្ងាច​ថ្ងៃទី​​៩ ឧសភា ​កម្លាំង​នគរ​បាល​​​ផ្នែកព្រហ្មទណ្ឌ​ខណ្ឌ​ដូន​ពេញ​បាន​ជិះ​ម៉ូតូ​ល្បាត​ក្នុងភូមិ​សាស្ត្រ​​​របស់ខ្លួន លុះ​មក​ដល់​​ចំណុចមុខ​​​សាលា​គរុ​កោសល្យ​​​​វិថី​ព្រះសុរាម្រឹត ​ស្ថិតក្នុង​​ភូមិទី​​៤ សង្កាត់ចតុមុខ ​ខណ្ឌ​ដូនពេញ​ ប្រទះឃើញ​​បុរសម្នាក់កំពុងឈរ​រេ​រា​ក្បែរ​ម៉ូតូ​​ក៏មានការសង្ស័យ​ និង​ហៅជន​​នោះ​​​​ដើម្បី​​​សាក​សួរ និង​​ឆែកឆេរ ។

សមត្ថកិច្ច​​បានរក​ឃើញ​​​ម្សៅពណ៌ស​ថ្លា​ចំនួន​​​៣កញ្ចប់តូច ​​ដែល​​ជននេះ​​​លាក់​ទុក​​ក្នុង​ហោប៉ៅ​ខោ ទើប​​ឃាត់​ខ្លួន​​​​បញ្ជូនមក​​អធិការដ្ឋាន​នគរ​បាល​ខ​ណ្ឌ​ដូនពេញ ​ដើម្បីសាកសួរ ។​ ជន​សង្ស័យ​​​​ចែកចាយគ្រឿងញៀន​​ដែលនគរ​បាល​​​​ឃាត់ខ្លួន​មានឈ្មោះ​ពាក្យ សុភ័ក្រ ​​​ភេទ​ប្រុស អាយុ​​​២០ឆ្នាំ ​ស្នាក់នៅផ្ទះជួល​​​ក្រោយ​មន្ទីរ​ពេទ្យ​ចិន ​​សង្កាត់បឹង​​កេង​កង​ទី​២ ខណ្ឌ​ចំការ​​មន​។​ សមត្ថកិច្ច​​​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​​ចំនួន​​២កញ្ចប់​តូច ​​កញ្ចប់ធំ​​មួយ​ និង​ម៉ូតូ​​មួយ​គ្រឿង​​​​ម៉ាកស្តេប ពាក់ស្លាក​លេខ ភ្នំពេញ 1C-5706 ។ ជនសង្ស័យ​​ខាងលើ បច្ចុប្បន្ន​​កំពុងឃាត់​​ខ្លួន​បណ្តោះអាសន្ន​​នៅអធិការ​ដ្ឋាន​​​ខណ្ឌ​ដូនពេញ ​​និង​​ត្រូវ​បញ្ជូនទៅ​សាលា​​ដំបូង​រាជធានីភ្នំពេញ​​ ក្រោយ​ពី​​​​សាកសួរ​រួច៕