ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការនគរបាលខេត្តកំពង់ស្ពឺចេញបញ្ជាតាមចាប់អ្នកបេីកឡាន​ ​ដឹក​កម្មករ​ បណ្តាលឱ្យក្រឡាប់របួសជាច្រើននាក់

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ចេញ​បញ្ជា​ឱ្យ​សមត្ថកិច្ច​តាម​ចាប់​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​កម្មការិនី បណ្តាល​ឱ្យ​ក្រឡាប់​ផ្ងារជើង​នៅ​ឃុំ​ព្នាយ ស្រុក​សំរោង​ទង យក​មក​ទទួលខុសត្រូវ​និង​ចាត់ការ​តាម​នីតិវិធី ។ ករណី​ខាងលើ​នេះ​ដែរ កម្មករ​កម្មការិនី​រង​របួស​ជា​ច្រើន​នាក់…

ខេត្តកំពង់ស្ពឺ ៖ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ចេញ​បញ្ជា​ឱ្យ​សមត្ថកិច្ច​តាម​ចាប់​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​កម្មការិនី បណ្តាល​ឱ្យ​ក្រឡាប់​ផ្ងារជើង​នៅ​ឃុំ​ព្នាយ ស្រុក​សំរោង​ទង យក​មក​ទទួលខុសត្រូវ​និង​ចាត់ការ​តាម​នីតិវិធី ។

ករណី​ខាងលើ​នេះ​ដែរ កម្មករ​កម្មការិនី​រង​របួស​ជា​ច្រើន​នាក់ ដោយ​ការ​ក្រឡាប់​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​សហការ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​តាម​មន្ទីរពេទ្យ កាលពី​វេលា​ម៉ោង​០៥​និង​៥៧​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២៣ នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ ក្នុងភូមិ​ទ្រា ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ក្រោយ​ហេតុការណ៍​បង្ក​គ្រោះថ្នាក់​ខាងលើ លោក​ឧត្តមសេនីយ៍ទោ សម សា​មួន ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ បាន​បញ្ជា​ឱ្យ​ជំនាញ​ចរាចរណ៍ និង​អធិការ​នគរបាល​ស្រុក​សំរោង​ទង​សហការ​ស្រាវជ្រាវ​រក​បុគ្គល​ជា​អ្នកបើកបរ​មក​ទទួលខុសត្រូវ​ចំពោះ​ហេតុការណ៍​ដែល​បាន​បង្ក​ឡើង​អោយ​មានការ​ខូចខាត និង​រង​របួសធ្ងន់​ស្រាល ដល់​បងប្អូន​កម្មករ កម្មការិនី បន្ថែម​ទោសទណ្ឌ និង​លើ​ច្បាប់​ចរាចរណ៍​បន្ថែម តើ​អ្នកបើកបរ​ត្រូវ​ទទួល​បែប​ណា​រាល់​ការ​ប្រព្រឹត្ដ និង​បង្ក​អោយ​មាន​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ដែល​ផ្ញើ​វាសនា​លើ​ខ្លួន ។

អ្នកបើកបរ​ឈ្មោះ គា ទីណា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​កណ្ដក់ ឃុំ​ព្រៃ​ក្រសាំង ស្រុក​សាមគ្គី​មុនី​ជ័យ គួរតែ​ចូលខ្លួន​មក កុំ​គេច​ពី​ការ​ទទួលខុសត្រូវ​។

បើ​តាម​ទិន្នន័យ​ដែល​ទទួល​បាន​បន្ថែម ៖ សរុប​កម្មករ​រង​របួស​មាន​ចំនួន​៥១​នាក់ ប្រុស​១៧​នាក់ ក្នុង​នោះ​រង​របួសធ្ងន់​ចំនួន ០៨​នាក់ ប្រុស ០២​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ