ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានដឹកកម្មករ​​រោងចក្រ​ប្រមាណ​៧០​នាក់​​ក្រ-ឡា-ប់​​ធ្លា-ក់​​​ចូល​​ស្រែទាំងមនុស្ស​​

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពី ​៖ កម្មករ កម្មការិនី​រោងចក្រ​ប្រមាណ​​​៧០​នាក់ ​បាន​រង​របួសធ្ងន់​-ស្រាល​ ហើយត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​ព្យាបាល​ភ្លាម​ៗ បន្ទាប់​ពី​រថយន្ត​បើកបរ​ក្នុង​ល្បឿ​ងនលឿន​ដល់​ចំណុច​ផ្លូវ​កោង​រេ​ចង្កូត​ធ្លាក់​ពី​ផ្លូវ​បណ្តាល​ឲ្យ​ក្រឡាប់​ចូល​ស្រែ​​​។ ហេតុការណ៍​គ្រោះថ្នាក់​រថយន្ត​ដឹក​កម្មករ​ក្រឡាប់​នេះ​ បានកើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៥៧​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ ខែសីហា…

ខេត្តកំពង់ស្ពី ​៖ កម្មករ កម្មការិនី​រោងចក្រ​ប្រមាណ​​​៧០​នាក់ ​បាន​រង​របួសធ្ងន់​-ស្រាល​ ហើយត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​ព្យាបាល​ភ្លាម​ៗ បន្ទាប់​ពី​រថយន្ត​បើកបរ​ក្នុង​ល្បឿ​ងនលឿន​ដល់​ចំណុច​ផ្លូវ​កោង​រេ​ចង្កូត​ធ្លាក់​ពី​ផ្លូវ​បណ្តាល​ឲ្យ​ក្រឡាប់​ចូល​ស្រែ​​​។

ហេតុការណ៍​គ្រោះថ្នាក់​រថយន្ត​ដឹក​កម្មករ​ក្រឡាប់​នេះ​ បានកើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៥៧​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២៣ ត្រង់​ចំណុច​ភូមិ​ទ្រា ឃុំ​ព្នាយ ស្រុក​សំរោង​ទង​ខេត្តកំពង់
ស្ពឺ​។

នគរបាល​ចរាចរណ៍​ស្រុក​សំរោង​ទង​បាន​និយាយ​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​ មាន​រថយន្ត​មួយ​​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស គ្មាន​ស្លាក​លេខ ទម្ងន់​២.៥​តោន អ្នកបើកបរ​ឈ្មោះ គា ទីណា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​តៃកុង​រថយន្តរស់នៅ​ភូមិ​កណ្ដក់ ឃុំ​ព្រៃ​ក្រសាំង ស្រុក​សាមគ្គី​មុនី​ជ័យ ដឹក​កម្មករ​កម្មការិនី សរុប​ប្រហែល​ជាង​៧០​នាក់ បើកបរ​ពី​ជើង​ទៅ​ត្បូង​មក​ដល់​ចំណុច​ផ្លូវ​កោង​បាន​បត់​ទៅ​កើត​ បណ្ដាល​ឲ្យ​រេ​ចង្កូត​ក្រឡាប់​ធ្លាក់​ចូល​ក្នុង​ស្រែ រង​របួស​អ្នក​ជិះ​លើ​រថយន្ដ​។

នគរបាល​ចរាចរណ៍​ស្រុក​បាន​បន្ត​ទៀត ​ក្រោយ​កើតហេតុ​មន្ត្រី​ជំនាញ​បាន​ហៅ​រថយន្ត​សា​មុ​យ​ដឹក​អ្នក​រង​របួស​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​។ ចំពោះ​វត្ថុ​តាង​រថយន្ត​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្នាយ​រង់ចាំ​ដោះ​នៅ​ពេល​ក្រោយ​។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ