ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រឿង​ញៀ.ន​ជាង​២០​គីឡូក្រាម ត្រូវ​ដុត​បំផ្លាញ​ចោល​(វីដេអូ)

8 ខែ មុន
  • ស្វាយរៀង

ឯកឧត្តម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ែ​ន វិបុល អភិបាលខេត្ត និង​ជាប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀ.ន​ខេត្ត និង​លោក​ជំទាវ​ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការ​រង អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង

ខេត្តស្វាយរៀង ៖ ព្រឹក​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ែ​ន វិបុល អភិបាលខេត្ត និង​ជាប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀ.ន​ខេត្ត និង​លោក​ជំទាវ​ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការ​រង អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំងគ្រឿង​ញៀ.ន បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​អបអរ សាទរ ទិវា អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀ.ន​​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២២ ក្រោម​ប្រធានបទ​«​អ្វី​ៗ​ដើម្បី​ប្រជាជន​ជា​ចម្បង បញ្ឈប់​ការ​រើសអើង និង​មាក់ងាយ​អ្នក​ញៀន​គ្រឿងញៀន. ពង្រឹង​ការ​អប់រំ​បង្ការ​» ។

នៅ​ក្នុង​ពិធី​នេះ ក៏​មានការ​ដុត​បំផ្លាញ​វត្ថុ​តាង​គ្រឿងញៀ.ន​តាម​អំណាច​សាលក្រម សាលដីកា និង​សេចក្តីសម្រេច​របស់​សាលាដំបូង​ខេត្ត​ស្វាយរៀង និង​ខេត្តព្រៃវែង សរុប​ចំនួន​២០.៥៤៤,២៧​ក្រាម​ផង​ដែរ ។

ចូលរួម​នៅ​ក្នុង​ពិធី​នេះ​មាន គណៈប្រតិភូ​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ.ន អភិបាល​រង​ខេត្ត​ស្វាយរៀង អភិបាលរង​ខេត្តព្រៃវែង ឯកឧត្តម​ប្រធាន​សាលាដំបូង ឯកឧត្តម​ព្រះរាជ អាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង ខេត្ត​ព្រៃវែង លោក​មេបញ្ជាការ​-​មេបញ្ជាការ​រង​កងកម្លាំងទាំង​បី លោក​-​លោកស្រី​ប្រធាន​មន្ទីរ​នានា​ជុំវិញ​ខេត្ត លោក​អភិបាលក្រុង​-​ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំង​បី លោកគ្រូ​អ្នកគ្រូ សិ​ស្សានុ​សិស្ស យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត យុវជន​កាយ​ឫទ្ធិ យុវជន​កាកបាទក្រហម​កម្ពុជា​ខេត្ត និង​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ក្លិប​កម្សាន្ត សរុប​ចំនួន ៧៧០​នាក់ ។

ឯកឧត្តម ខាំ ផា​រី ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង បាន​រាយការណ៍​ជូន​អង្គពិធី​ថា សាលាដំបូង​និង​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង ស្នើ​សុំ​ដុត​បំផ្លាញ​ថ្នាំ​ញៀ.ន​ដែល​បាន​ដកហូត​ពី​សំណុំរឿង​ព្រហ្មទណ្ឌ​សរុប​ចំនួន ៥៣​សំណុំរឿង និង​មានដំណាក់កាល​គឺ ដំណាក់កាល​ស៊ើបសួរ ដំណាក់កាល​ជំនុំជម្រះ និង​ដំណាក់កាល​សាលក្រម​ជា​ស្ថាពរ ។ ចំពោះ​ប្រភេទ​ថ្នាំ​ញៀ.ន​ដែល​ត្រូវ​ដុត​បំផ្លាញ​ចោល​នា​ពេល​នេះ​មាន ប្រភេទ​ស​ថ្លាទម្ងន់ ២.៩០២,២៩​ក្រាម ប្រភេទ​ខេ​តា​មីន ទម្ងន់ ៥៤៨,១២​ក្រាម ប្រភេទ​អ៊ិច​ស្ត្រា​ស៊ី​ទម្ងន់៣៦៩,៨១​ក្រាម ប្រភេទ​DNA ជា​ម្សៅ​ម៉ដ្ឋ​ពណ៌​ស​(​រោយ​លើ​សន្លឹក​ពណ៌​បៃតង​)​មាន​ទម្ងន់ ១៥.០៩៤,៣៥​ក្រាម ។ សរុប​ទម្ងន់​១៨.៩១៤.៥៧​ក្រាម ។

សាលាដំបូង​និង​អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង ស្នើ​សុំ​ដុត​បំផ្លាញ​ចោល​ថ្នាំ​ញៀ.ន​ដែល​បាន​ដកហូត​ពី​សំណុំរឿង​ព្រហ្មទណ្ឌ​សរុប​៧២​សំណុំរឿង ដែល​មាន​ថ្នាំ​ញៀ.ន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ១.៦២៩,៧០​ក្រាម ។ ការ​ដុត​បំផ្លាញ​ថ្នាំ​ញៀ.ន​ទាំង​២​ខេត្ត គឺ​ខេត្តស្វាយរៀង និង​ខេត្តព្រៃវែង សរុប ២០.៥៤៤,២៨​ក្រាម ។

ឯកឧត្តម ម៉ែ​ន វិបុល អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀ.ន​ខេត្ត បាន​​ដាក់​ចេញ​នូវ​គោលដៅ​មួយ​ចំនួន​ក្នុង​ការ​លើកកម្ពស់​ប្រសិទ្ធភាព ការងារ​បង្ការ ទប់ស្កាត់ ប្រយុទ្ធ​​ប្រឆាំង​គ្រឿងញៀ.ន​ក្នុង​ខេត្ត​ឱ្យ​មាន​ប្រសិទ្ធភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ