ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រូវ​ជាង៤​ពាន់​ហិ​កតា រង​ការ​ជន់​លិច​​ក្នុង​ខេត្តកំពត​ មិន​ទាន់​បង្ក​ឱ្យ​ខូចខាត​នៅឡើយ​ទេ

1 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ មន្ត្រី​ជំនាញ​កសិកម្ម​ខេត្ត​បាន​បញ្ជាក់​ថា​ គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២៣ ជំនន់​

ខេត្តកំពត ៖ មន្ត្រី​ជំនាញ​កសិកម្ម​ខេត្ត​បាន​បញ្ជាក់​ថា​ គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២៣ ជំនន់​ទឹកភ្លៀង​បណ្តាល​ឲ្យ​លិចលង់​ផ្ទៃដី​ដំណាំ​ស្រូវ​ជាង​៤ពាន់​ហិ​កតា ក្នុងស្រុក​ចំនួន​៣​នៃ​ខេត្តកំពត​។ ស្រូវ​រង​ការ​លិចលង់​មាន​បី​ដំណាក់កាល ដែល​ដំណាក់កាល​នីមួយ​ៗ​អាច​រង​ការ​ខូចខាត​ផ្សេង​ៗ​គ្នា មន្ត្រី​សន្និដ្ឋាន​ថា​ជំនន់​ទឹកភ្លៀង​មិន​ទាន់​បង្ក​ឲ្យ​ខូចខាត​ដំណាំ​ស្រូវ​ពលរដ្ឋ​នៅឡើយ​ទេ ខណៈ​ដែល​អាកាសធាតុ​មិន​មាន​ភ្លៀង​ធ្លាក់​បន្ត​នោះ​។

ប្រធាន​ការិយាល័យ​ក្សេត្រសាស្ត្រ និង​ផលិតភាព​កសិកម្ម នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពត លោក តេ​ង ប៊ុ​ន​ធឿ​ន បាន​ឲ្យ​ដឹង​ថា​ គិត​ត្រឹម​ថ្ងៃ​ទី​២​និង​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២៣ ជំនន់​ទឹកភ្លៀង​បណ្តាល​ឲ្យ​លិចលង់​ផ្ទៃដី​ដំណាំ​ស្រូវ​ក្នុងស្រុក​ចំនួន​៣​នៃ​ខេត្តកំពត មានស្រុក​ទឹកឈូ ស្រុក​កំពង់ត្រាច និង​ស្រុក​អង្គរ​ជ័យ ដែល​មាន​មាន​ទំហំ​ចំនួន ៤០៤៥​ហិ​កតា ស្មើនឹង​៧២៧៥ គ្រួសារ​។ លោក​បាន​បញ្ជាក់​ថា​ តួលេខ​នេះ អាច​នឹង​បន្ត​ថយ​ចុះ ដោយសារ​អាកាសធាតុ​ល្អ​ប្រសើរ និង​គ្មាន​ភ្លៀង​ធ្លាក់​បន្ត​ទៀត ។

មន្ត្រី​ជំនាញ​រូប​នោះ​បាន​គូសបញ្ជាក់​ដែរ​ថា​÷ រហូត​មក​ដល់​ពេល​នេះ ផ្ទៃដី​ដំណាំ​ស្រូវ​រង​ការ​ជន​លិច​ជាង​បួន​ពាន់​ហិ​កតា​ក្នុង​ខេត្តកំពត​មិន​ទាន់​បង្ក​ឲ្យ​ខូចខាត​នៅឡើយ​ទេ ដោយ​កន្លែង​ខ្លះ​ទឹក​ស្រក​អស់ កន្លែង​ខ្លះ​កំពុង​ស្រក និង​វិល​ត្រឡប់​ទៅ​រក​សភាព​ធម្មតា​ជា​បណ្តើរ​ៗ​វិញ​ហើយ​។

តាម​ការ​ចុះ​ពិនិត្យ​ជាក់ស្តែង មន្ត្រី​ជំនាញ​បាន​ស​ង្គេ​ត​ឃើញ​ថា ការ​លិចលង់​ដំណាំ​ស្រូវ​មាន​បី​សណ្ឋាន ឬ​៣​ដំណាក់កាល ទី​១-ស្រូវ​ទើប​សាបព្រោះ​ក្រោម​១​ស​ប្តា​ហ៍ ងាយ​នឹង​រង​ការ​ខូចខាត​ជាងគេ បើ​ការ​ជន់​លិច​ក្នុង​រយៈពេល​៥​ថ្ងៃ ទៅ​១​ស​ប្តា​ហ៍ អាច​បង្ក​ឲ្យ​ខូច​, ទី​២-ស្រូវ​ដែល​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​លូតលាស់​បែក​គុម្ព ធន​នឹង​ការ​លិចលង់ (​លិច​រយៈពេល​១​ស​ប្តា​ហ៍ ទៅ​១០​ថ្ងៃ​ទើប​ចាប់ផ្តើម​ខូច​ជា​បណ្តើរ​ៗ) និង​ទី​៣- ស្រូវ​ចេញ​ផ្កា ឬ​ស្រូវ​ផ្លែ ដែល​មាន​រង​ការ​លិចលង់​​តិចតួច​នៅ​ស្រុក​កំពង់ត្រាច អាច​នឹង​ងាយ​ខូច​ផង​ដែរ​។ ប៉ុន្តែ​តាម​ការ​សន្និដ្ឋាន​ជា​រួម គិត​មក​ដល់​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២៣ ជំនន់​ទឹក​ភ្ញៀ​ង​មិន​ទាន់​បង្ក​ឲ្យ​ខូចខាត​ដំណាំ​ស្រូវ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពត​នៅឡើយ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ