អភិបាលរងខេត្តសៀមរាប ចុះពិនិត្យវាយតម្លៃពីស្ថានភាពផលប៉ះពាល់ជំនន់ទឹកភ្លៀងនៅស្រុកក្រឡាញ់ និងស្រុកអង្គរជុំ
- សៀមរាប
ខេត្តសៀមរាប ៖ ដោយស្ថានភាពអាកាសធាតុក្នុងរយៈពេលមួយសប្តាហ៍មកនេះ ដោយមានភ្លៀង
ខេត្តសៀមរាប ៖ ដោយស្ថានភាពអាកាសធាតុក្នុងរយៈពេលមួយសប្តាហ៍មកនេះ ដោយមានភ្លៀង
ខេត្តសៀមរាប ៖ ដោយស្ថានភាពអាកាសធាតុក្នុងរយៈពេលមួយសប្តាហ៍មកនេះ ដោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បានធ្វើឱ្យស្រុកមួយចំនួនក្នុងភូមិសាស្ត្រខេត្តសៀមរាប បានទទួលរងនូវផលប៉ះ ពាល់ជំនន់ទឹកភ្លៀងនោះ នៅថ្ងៃទី៣ ខែ កក្កដា ឆ្នាំ២០២៣ ត្រូវបានប្រតិភូខេត្តដឹកនាំដោយលោក អ៊ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្ត បានចុះត្រួតពិនិត្យ និងវាយតម្លៃ អំពីផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រស្រុក ក្រឡាញ់ និង ស្រុកអង្គរជុំ ។
តាមការបញ្ជាក់របស់អាជ្ញាធរស្រុកក្រឡាញ់ បានឱ្យដឹងថា ក្នុងរយៈពេលមួយសប្តាហ៍មកនេះ ឃុំមួយចំនួននៅផ្នែកខាង លើបានទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅឃុំស្នួល និងឃុំក្រូចគរធ្វើឱ្យ ដំណាំស្រូវវស្សារងផលប៉ះពាល់ទឹកជំនន់ទឹកភ្លៀង ចំនួន៣១៣ហិកតា ក្នុងនោះមានស្រូវកណ្ដាល ២៣៦ហិកតា ស្រូវធ្ងន់៧៧ហិកតា មានគ្រួសាររងផលប៉ះពាល់ចំនួន៣១៥គ្រួសារ ព្រមទាំងបានលិចទីធ្លាសាលារៀនមួយកន្លែងផងដែរ ។ ចំពោះស្រុកអង្គរជុំ ក៏មានឃុំចំនួន៥ ស្មើ២៥ភូមិ បានទទួលរងផលប៉ះពាល់ បានធ្វើឲ្យខូចខាតនូវប្រព័ន្ធធារាសាស្ត្រ ផ្លូវថ្នល់ មួយចំនួនផងដែរ ។
តាមការបញ្ជាក់របស់លោក ភន សុខុម អភិបាលស្រុកអង្គរជុំ បានឱ្យដឹងថា ឃុំទាំង៥របស់ស្រុកអង្គរជុំនេះ បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដែលបានហូរធ្លាប់មកពីតំបន់ខាងលើ នៃភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដែលមានភ្លៀងធ្លាក់រយៈពេលមួយសប្តាហ៍ មកនេះ ។ ក្នុងនោះធ្វើឱ្យទឹកលិចក្រោមផ្ទះប្រជាពលរដ្ឋ និង ធ្វើឲ្យប៉ះពាល់ដំណាំស្រូវ សរុប១ពាន់៩ហិកតាស្មើ ៩៨៨គ្រួសារ និងទឹកហូដាច់ ខូចខាតផ្លូវលំ ប្រវែងសរុប៤៩៥ម៉ែត្រ ។
លោកក៏បានបញ្ជាក់ទៀតថា ដើម្បីកុំឱ្យមានការលិចលង់នៅទីរួមស្រុកអង្គរជុំ បន្តទៀតទៅជាប្រពៃណីនោះ អាជ្ញាធរស្រុកបានសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានធ្វើការបើមុខទឹក និងស្តារសំរាមដែលកកស្ទះនៅតាមប្រព័ន្ធលូមួយចំនួន ក្នុងការសម្រួលចរន្តទឹកហូរឱ្យបានទាន់ពេល ក្នុងការបញ្ជៀសការលិចទីរួមស្រុកបន្តទៅទៀតផងដែរ ។ ក្នុងបេសកកម្មចុះពិនិត្យ និងវាយតម្លៃពីស្ថានភាពទឹកជំនន់នោះ ។
លោក អ៊ឹង គឹមលាង ក៏បានបញ្ជាក់ជូនដល់អាជ្ញាធរទាំងពីរស្រុក ត្រូវបង្កើនការយកចិត្តតាមដានបន្តទៀត ចំពោះបញ្ហាជំនន់ទឹកភ្លៀងនេះពីព្រោះថា រដូវវស្សាទើបចូលមកដល់ភូមិសាស្ត្រស្រុកមួយ ចំនួនទទួលរងគ្រោះទឹកជំនន់ តែបើយើងយោងតាមការ ព្យាករណ៍របស់ក្រសួងធន ធានទឹកនិងឧតុនិយម នៅតាមបណ្តាខេត្ត នៃព្រះរាជាណាចក្រកម្ពុជានិងរងនូវសម្ពាធឥដ្ឋិពលនៃព្យុះពីបណ្តាប្រទេសចិន ។
លោកអភិបាលរងខេត្តបានបញ្ជាក់ថា ការចុះពិនិត្យ និង វាយតម្លៃនាពេលនេះ គឺដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា តាមប្រសាសន៍ណែនាំផ្តាំផ្ញើដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យអាជ្ញាធរខេត្ត ស្រុក ធ្វើការសិក្សាវាយតម្លៃ បានជាមូលដ្ឋាន អំពីការរងផលប៉ះពាល់ជាក់ លាក់ ទាំងការងារបង្កបង្កើនផល និងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងមូលដ្ឋាន រួមនិងតម្រូវការសំណូមពរជាក់ស្ដែង របស់ប្រជាពលរដ្ឋ ដើម្បីជួយអន្តរាគមន៍ធ្វើការស្ដារឡើងវិញឲ្យបានឆាប់រហ័សទាន់ពេលវេលា។
លោកអភិបាលរងខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងជំនាញពាក់ព័ន្ធ ត្រូវរួមសហការគ្នាធ្វើការវាយតម្លៃនៃការខូចខាតឲ្យបានច្បាស់ លាស់ និងផែនការជាក់លាក់ ដើម្បីជាវិធានការអន្តរាគមន៍ ក៏ដូចជាការផ្ដល់ពូជស្រូវ ជួយដល់ប្រជាពលរដ្ឋ ក្នុងការស្ដារឡើងវិញលើការងារបង្កបង្កើនផល ព្រមទាំងការងារជួសជុលហេដ្ឋារចនា សម្ព័ន្ធក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា និងឆាប់រហ័ស ។ ម្យ៉ាងទៀតជំនាញពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋាន ក៏ត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពទឹកភ្លៀងនៅចុងឆ្នាំ ដើម្បីរក្សាតំកល់ប្រភពទឹកដែលមានក្នុងមូលដ្ឋាន ទុកបម្រុងត្រៀមសម្រាប់ស្រោចស្រពដំណាំ នារដូវប្រាំងខាងមុខនេះ និង ត្រូវណែនាំឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់រក្សាទឹកក្នុងស្រែ ឲ្យបានល្អមុនបញ្ចប់រដូវភ្លៀងមកដល់ ។
ក្នុងនោះដែរ សូមឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវមានភាពម្ចាស់ការ ក្នុងពេលមានគ្រោះមហន្ត រាយធម្មជាតិកើតមានក្នុងភូមិសាស្ត្រខ្លួន ត្រូវធ្វើយ៉ាងណាងកុំឱ្យមានផលប៉ះពាល់ដាល់ប្រជាពលរដ្ឋ គឺត្រូវប្រើឱ្យអស់គ្រប់វិធានការ ក្នុងការដោះ ស្រាយជូនដល់ប្រជាពលរដ្ឋយើង រស់នៅមានភាពសុខសាន្ត ៕
ចែករំលែកព័តមាននេះ