ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ ពេ​ជ ចន្ទ​មុន្នី​ ៖ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ តែងតែ​គិតគូរ​ផលប្រយោជន៍​ប្រជាជន​ជា​និច្ច

9 ខែ មុន

រាជធានី​ភ្នំពេញ ​៖ លោក​ជំទាវបណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន…

រាជធានី​ភ្នំពេញ ​៖ លោក​ជំទាវបណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន តែងតែ​គិតគូរ​ផលប្រយោជន៍​ប្រជាជន​ជា​និច្ច​។ លោក​ជំទាវ​បាន​ថ្លែង​បែប​នេះ នៅ​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២៣ ក្នុង​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​លោកតា​លោកយាយ​ចំនួន​៨១​នាក់ នៅ​អង្គការ​ មូលនិធិ​កុមារ​កម្ពុជា (CCF) ដោយ​មាន​ផ្តល់​អំណោយ​ជា​សំលៀក​បំពាក់ សា​រ៉ុ​ង គ្រឿង​ឧបភោគ បរិភោគ និង​ថវិកា​មួយ​ចំនួន សម្រាប់​លោកតា​ លោកយាយ ​ប្រើប្រាស់​ទៅ​តាម​តម្រូវការ​នានា​ ។

ក្នុង​ឱកាស​ជួប​សំណេះសំណាល​ លើក​ទី​៤ នៅ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​នោះ លោក​ជំទាវ បាន​នាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដែល​សម្តេច​ទាំង​ទ្វេរ​ តែងតែ​យកចិត្តទុកដាក់​ ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​ជា​និច្ច ទោះ​ស្ថិត​ក្នុង​ដំណាក់​កាលណា​ក៏​ដោយ​ ។

លោក​ជំទាវ មាន​ប្រសាសន៍​ថា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន តែងតែ​មានការ​គិតគូរ​ខ្ពស់​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ តាម​រយៈ​ការ​សាងសង់​ផ្លូវ​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុខ និង​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​។ លោក​ជំទាវ មាន​ប្រសាសន៍​ទៀត​ថា ពី​មួយ​អាណ្ណត្តិ​ ទៅ​មួយ​អាណ្ណត្តិ​ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ដល់​សុខុមាលភាព​មនុស្ស​ចាស់​ជា​និច្ច តាម​រយៈ​កម្មវិធី​របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​កម្មវិធី​មនុស្សធម៌​របស់​សប្បុរសជន​ជាដើម​ ។

លោកយាយ​ពីរ​រូប បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​ការ​ផ្តល់​នូវ​អំណោយ​នា​ពេល​ខ្លះ ដើម្បី​សម្រាល​ការ​លំបាក ក៏​ដូច​ជា​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​ក្នុង​ឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ខិត​ជិត​មក​ដល់ ​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ លោក​ជំទាវ ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ថ្លែង​ថា តាម​រយៈ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) ពិតជា​បាន​រួ​ចំណែក​ដ៏​ច្រើន​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ជា​ពិសេស​កុមារ​កម្ពុជា​ច្រើន​នាក់ ដែល​ត្រូវ​បាន​បោះបង់ ឬ​គ្មាន​ទី​រំពឹង​។

លោក​ជំទាវ បាន​សំណូមពរ​ដល់​លោកតា​លោកយាយ ត្រូវ​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ​បំផុត ដើម្បី​បន្ត​ឃើញ​នូវ​ការ​អភិវឌ្ឍ និង​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ