រាជធានីភ្នំពេញ ៖ អគារទីស្តីការអង្គភាពប្រឆាំងអំពើពុករលួយត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយកាលពីវេលាម៉ោង៨ព្រឹកថ្ងៃពុធ ទី១១ ឧសភា ២០០១ នេះ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រីសុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អមដោយលោកទេសរដ្ឋឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងមានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើន ដើម្បីស្វែងយល់ពីសកម្មភាព និងការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយនេះ។
លោកឧបនាយករដ្ឋមន្ត្រីសុខ អាន បានមានប្រសាសន៍ថា ការប្រឆាំងអំពើពុករលួយគឺត្រូវធ្វើឡើងដោយល្អិតល្អន់ និងមានការចូលរួមពីយើងទាំងអស់គ្នា (មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋ) ដូចជាក្រុមមន្ត្រីត្រូវផ្តល់សេវាសាធារណៈដល់ប្រជាបលរដ្ឋ មិនត្រូវគិតពីអត្ថប្រយោជន៍នៃការកេងប្រវ័ញ្ចឡើយ…ចំណែកប្រជាពលរដ្ឋដែលទទួលរងនូវការគាបសង្កត់ ជម្រិតប្រាក់ រំលោភបំពានផ្សេងៗត្រូវដាក់ពាក្យប្តឹងមកកាន់អង្គភាពប្រឆាំងអំពើពុករលួយ ហើយអង្គភាពប្រឆាំងអំពើពុករលួយត្រូវដាក់ការស៊ើបអង្កេត និងចាត់ការតាមនីតិវិធីទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន៕
ចែករំលែកព័តមាននេះ