ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​អប្សរា ជួសជុល​ពង្រឹង​ខឿន​ជណ្ដើរ នៃ​ខ្លោង​ទ្វារ​​ខាងកើត​ប្រាសាទអង្គរវត្ត

1 ឆ្នាំ មុន
  • សៀមរាប

ក្រុមការងារ​បច្ចេកទេស​ជួសជុល​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា កំពុង​ជួសជុល​ពង្រឹង​ខឿន​ជណ្ដើរ​នៃ​ខ្លោងទ្វារ​ខាងកើត​ប្រាសាទអង្គរវត្ត ក្នុង​គោលបំណង​ជួយ​លើក​តម្លៃ​សំណង់​បុរាណ​នេះ ឱ្យ​ប្រសើរ​ឡើង​វិញ

ខេត្តសៀមរាប ៖ ក្រុមការងារ​បច្ចេកទេស​ជួសជុល​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា កំពុង​ជួសជុល​ពង្រឹង​ខឿន​ជណ្ដើរ​នៃ​ខ្លោងទ្វារ​ខាងកើត​ប្រាសាទអង្គរវត្ត ក្នុង​គោលបំណង​ជួយ​លើក​តម្លៃ​សំណង់​បុរាណ​នេះ ឱ្យ​ប្រសើរ​ឡើង​វិញ​។

លោកស្រី ភិន វិជ្ជា​សច្ច​រ៉ា បុរាណ​វិទូ បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២៣​កន្លង​ទៅ​ថា ការ​ជួសជុល​នេះ ក្នុង​បំណង​ដើម្បី​ពង្រឹង​ខឿន​ជណ្ដើរ​ឱ្យ​រឹង​មាំ​ឡើង​វិញ ដោយសារ​តែ​ស្ថានភាព​កម្រាល​ថ្មភក់​ខឿន​ជណ្តើរ​នៃ​ខ្លោងទ្វារ​ខាងកើត​ប្រាសាទអង្គរវត្ត​នេះ មានការ​ហែក​ញែក ចេញពី​គ្នា សសរ​ទ្រេត ថ្ម​ខ្លះ​បាន​ធ្លាក់​ចុះ និង​ខ្លះ​ទៀត​ក៏​បម្រុង​នឹង​ធ្លាក់ ហើយ​ក្រុមការងារ​នឹង​រៀបចំ​រុញ​ថ្ម​ទាំងនោះ​ឱ្យទៅ​ចូល​ទីតាំង​ដើម​វិញ ក្នុង​ន័យ​ពង្រឹង​ខឿន​ឱ្យ​មាន​ភាពរឹងមាំ គង់វង្ស​តទៅ​មុខ​ទៀត​។

លោកស្រី វិជ្ជា សច្ច​រ៉ា មាន​ប្រសាសន៍​ទៀត​ថា កត្តា​ដែល​បណ្ដាល​ឱ្យ​ខឿន​ជណ្ដើរ​នេះ រង​ការ​ខូចខាត គឺ​ដោយសារ​អាយុកាល និង​ធម្មជាតិ​ដែល​ធ្វើ​ឱ្យ​រលុះ​រចនា​សម្ពន្ធ​គ្រឹះ​ខូច​រូបរាង​។ ក្រុមការងារ​បាន​ចាប់ផ្ដើម​កិច្ចការ​ដំបូង គឺ​សិក្សា​ទៅ​លើ​សម្រង់​ប្លង់ ចុះបញ្ជី​លេខ ស្វែងរក​ថ្ម ការ​ផ្គុំ​ថ្ម ថា តើ​ថ្ម​ចេញពី​ប្រភព​ណា?​។ បន្ទាប់​ពី​ផ្គុំ​ចេញ​រូបរាង​រួច​ហើយ ទើប​ក្រុមការងារ​សិក្សា​ទៅ​លើ​គ្រឹះ​ថា តើ​គួរ​ជុស​ជុស ឬ​គួរ​រើ? គួរ​ពង្រឹង ដើម្បី​យក​ទៅ​ដាក់​កន្លែង​ដើម​វិញ​ឬ​ក៏​យ៉ាងណា? ក្រៅពី​នេះ ក្រុមការងារ​បាន​ធ្វើការ​ទល់​ទ្រ​ដំបូល​កណ្ដាល​កុំឱ្យ​រលុះ​ធ្លាក់​ថែម​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ