ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​០៣​នាក់ ពាក់ព័ន្ធ​គ្រឿងញៀ.ន នៅ​ក្រុងព្រះសីហនុ

9 ខែ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​វេលា​ម៉ោង​០១​និង​០០​នាទី​យប់ ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​លេខ​៣ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន…

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​វេលា​ម៉ោង​០១​និង​០០​នាទី​យប់ ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​លេខ​៣ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ស្ថិត​នៅ​ក្រុម​០៩ ភូមិ​០១ សង្កាត់​០៣ ក្រុង​ខេត្ត​ព្រះ​សីហ​នុ ។

ជនសង្ស័យ​ទាំង​០៣​នាក់ រួម​មានឈ្មោះ ៖
១-​ឈ្មោះ PITER ភេទ​ប្រុស ជនជាតិ​ឥណ្ឌូ​នេ​ស៊ី មុខរបរ បុគ្គលិក​កាស៊ីណូ ទីលំនៅ​បច្ចុប្បន្ន ក្រុម​០៩ ភូមិ​០១ សង្កាត់​០៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ស្រុក​កំណើត TEBING TINGGI ។
២-​ឈ្មោះ SETYANTO INDRAWAN ភេទ​ប្រុស ជនជាតិ ឥណ្ឌូ​នេ​ស៊ី មុខរបរ បុគ្គលិក​កាស៊ីណូ ទីលំនៅ​បច្ចុប្បន្ន ក្រុម​០៩ ភូមិ​០១ សង្កាត់​០៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ស្រុក​កំណើត JAKARTA ។
៣-​ឈ្មោះ WILLY ភេទ​ប្រុស ជនជាតិ​ឥណ្ឌូ​នេ​ស៊ី មុខរបរ បុគ្គលិក​កាស៊ីណូ ទីលំនៅ​បច្ចុប្បន្ន ក្រុម​០៩ ភូមិ​០១ សង្កាត់​០៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ស្រុក​កំណើត JAKARTA ។

វត្ថុ​តាង រួម​មាន ៖
-​ម្សៅ​ក្រាម​ព​ណ៍​ស​ថ្លា សង្ស័យ​សារធាតុ​ញៀន ចំនួន ០២​កញ្ចប់
-​ប្រភេទ​ថ្នាំ​គ្រាប់​ព​ណ៍​ផ្ទៃមេឃ សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន ៣៦​គ្រាប់
-​ជញ្ជីង​ថ្លឹង​ថ្នាំ ចំនួន​០២​គ្រឿង
-​ទូរ​សព្ទ​ដៃ ចំនួន​០៥​គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ