ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ភ័យ​បុក​ពោះ ពេល​កំពុង​ញ៉ាំ​សុខ​ៗ ក៏​ឃើញ​ម្ជុល​សឺ​រ៉ាំ​ង​ដោត​ជាប់​ក្នុង​សាច់​ជ្រូក

9 ខែ មុន

ថ្មី​ៗ​នេះ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពាសពេញ​បណ្ដាញ​សង្គម Internet របស់​ប្រទេស​ថៃ ក្រោយ​ពេល​ប្រទះ​ឃើញ​មាន​បុរស​ម្នាក់​ចេញ​មុខ​មក​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក​នៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ឱ្យ​ពុក​ម៉ែ​បងប្អូន​ជា​ច្រើន​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​បានដឹង​។ បន្ទាប់​ពី​ខ្លួន​កំពុង​តែ​ញ៉ាំ​អាហារ​សុខ​ៗ ស្រាប់តែ​ប្រទះ​ឃើញ​

ប្រទេស​ថៃ ៖ ថ្មី​ៗ​នេះ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពាសពេញ​បណ្ដាញ​សង្គម Internet របស់​ប្រទេស​ថៃ ក្រោយ​ពេល​ប្រទះ​ឃើញ​មាន​បុរស​ម្នាក់​ចេញ​មុខ​មក​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក​នៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ឱ្យ​ពុក​ម៉ែ​បងប្អូន​ជា​ច្រើន​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​បានដឹង​។ បន្ទាប់​ពី​ខ្លួន​កំពុង​តែ​ញ៉ាំ​អាហារ​សុខ​ៗ ស្រាប់តែ​ប្រទះ​ឃើញ​មាន​ម្ជុល​សឺ​រ៉ាំ​ង​វែង​មួយ​ដោត​ជាប់​នៅ​ក្នុង​សាច់​ជ្រូក​ប្រឡាក់​តែ​ម្តង រហូត​ធ្វើ​ឱ្យ​បុរស​រូប​នោះ មានការ​ភិតភ័យ​មិន​ស្ទើរ​ឡើយ​ចំពោះ​រឿងហេតុ​ដែល​បាន​កើតឡើង​នឹក​ស្មាន​មិន​ដល់​មួយ​នេះ ដោយ​ទ្រាំ​មិន​បាន បុរស​រូប​នេះ​ក៏​សម្រេចចិត្ត​ថត​បង្ហោះ​នៅ​លើ Internet តែ​ម្ដង​ទៅ​។

នេះ​បើ​យោង​ទៅ​តាម​រយៈ​សារព័ត៌មាន​ដ៏​ល្បី Thairath បាន​ផ្សព្វផ្សាយ​អំពី​សំ​ណេ​រ​នៃ​ការ​បង្ហោះ​របស់​បុរស​រូប​នោះ​ដោយ​រៀបរាប់​ឱ្យ​ដឹង​ថា «​ខ្ញុំ​បាន​រក​ឃើញ​នៅ​ម្ជុល​សឺ​រ៉ាំ​ង​វែង​មួយ​ដែល​វា​បាន​ដោត​ជាប់​នៅ​ក្នុង​សាច់​ជ្រូក​។ ពិតជា​សំណាងល្អ​ខ្លាំង​ណាស់ ដែល​ខ្ញុំ​បាន​ប្រទះ​ឃើញ​វា មុន​ពេល​ខ្ញុំ​លើកដាក់​ចូល​ទៅ​ក្នុង​មាត់​របស់ខ្ញុំ​។ នេះ​អាច​និយាយ​បាន​ថា ប្រសិនជា​ខ្ញុំ​អត់​បានឃើញ​វា​ទេ​នោះ ម្ជុល​មួយ​នេះ ប្រហែលជា​ចាក់​ថ្ពាល់​របស់ខ្ញុំ​ហើយ ទម្លុះ​ដល់​.​ក​របស់ខ្ញុំ​ជាក់​ជា​មិន​ខាន​នោះ​ឡើយ​។ នេះ​ពិតជា​មានបុណ្យ​ខ្ពស់​ហើយ​ដែល​ខ្ញុំ​មិន​ទាន់​បាន​ដាក់​ចូល​ក្នុង​មាត់​របស់ខ្ញុំ​»​។

យ៉ាងណាមិញ​នេះ បើ​តាម​គេ​ដឹង បុរស​ខាងលើ​នេះ លោក​គឺជា​វេជ្ជបណ្ឌិត​មួយ​រូប មានឈ្មោះ​ថា «Lab Panda» ដែល​បើក​បង្ហាញ​ករណី​មួយ​នេះ និង​និយាយ​ព្រ​មា​.​ន​អោយ​មហាជន​មានការ​ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ពស់​មុន​នឹង​បរិភោគ​អ្វី​ក៏​ដោយ កុំអោយ​ដូច​រូប​លោក​មិន​ទាន់​លើកដាក់​ចូល​ក្នុង​មាត់​ផង ក៏​រក​ឃើញ​ម្ជុល​សឺ​រ៉ាំ​ង​នៅ​ក្នុង​សាច់​ជ្រូកបា​ត់ទៅ​ហើយ​។ ហើយ​ក៏​ជា​សំណាងល្អ​ផង​ដែរ ដែល​គាត់​មិន​បាន​ដាក់​ក្នុង​មាត់​របស់​គាត់​។ បន្ទាប់​មក គាត់​ក៏​បាន​ស្នើ​ដល់​អ្នក​ពាក់ព័ន្ធ​ចាត់វិធានការ​តឹង​រឹង​តាម​ការ​ណែនាំ​របស់​នាយកដ្ឋាន​អភិវឌ្ឍន៍​បសុសត្វ នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៣​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏​មាន​សេចក្តីរាយការណ៍​បាន​បញ្ជាក់​ប្រាប់​ដែរ​ថា ទំព័រ​ហ្វេ​ស​ប៊ុ​កមួយ​ដែល​មានឈ្មោះ «Doctor Lab Panda» បាន​បង្ហាញ​រូបភាព​សាច់​ជ្រូក​ជាមួយ​ម្ជុល​សឺ​រ៉ាំ​ង ដែល​បាន​ផ្ញើ​ការ​ព្រ​មា​.​ន និង​បង្ហោះ​ជា​សារ​ដាស់តឿន​ចែករំលែក​អ្វី​ដែល​បាន​កើតឡើង​។ លោក​បាន​ប្រាប់​បន្ថែម​ថា «​ថ្ងៃនេះ ពួក​យើង​ត្រឡប់​មក​ពី​ដំណើរ​កម្សាន្ត​វិញ ពួក​យើង​ក៏​បាន​ឈប់​ទិញ​សាច់​ជ្រូក​ប្រឡាក់​ប្រេងល្ង​មួយ​យក​ទៅ​ញ៉ាំ ដើម្បី​ធ្វើ​ម្ហូប​ជ្រលក់​សាច់​ជ្រូក​នៅផ្ទះ​។ ជាដំបូង​គាត់​ញ៉ាំ​ធម្មតា មិន​មាន​អ្វី​ប៉ះ​ពាស់​នោះ​ឡើយ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​អោយ​គាត់​ស្ទើរតែ​គាំង​និយាយ​មិន​ចេញ​ទៅ​វិញ​នោះ គាត់​បាន​រក​ឃើញ​ម្ជុល​មួយ​នៅ​ក្នុង​សាច់​ជ្រូក​ដែល​កំពុង​តែ​ញ៉ាំ​នោះ​តែ​ម្តង​»​។

ក្នុង​នោះ​ផង​ដែរ វេជ្ជបណ្ឌិត Lab Panda បាន​បញ្ជាក់​បន្ថែម​ទៀត​ថា «​ម្ជុល​សឺ​រ៉ាំ​ងរ​ក​ឃើញ​នៅ​ក្នុង​សាច់​​ជ្រូក​នោះ សំណាងល្អ ខ្ញុំ​បាន​រក​ឃើញ​វា មុន​ពេល​ខ្ញុំ​ដាក់​វា​ចូល​មាត់​ខ្ញុំ​។ បើសិនជា​មើល​មិន​ទាន់​ទេ ម្ជុល​នឹង​អាច​ចាក់​ចូល​ថ្ពាល់ ឬ​បំពង់​.​ក​របស់ខ្ញុំ​។ ដូច្នេះ​សូមអ្នក​ពាក់ព័ន្ធ​ចាត់វិធានការ​ឱ្យ​តឹងរ៉ឹង ដើម្បី​គ្រប់គ្រង​ម្ជុល​សឺ​រ៉ាំ​ង​ដែល​អាច​មាននៅ​ក្នុង​សត្វ​។ នេះ​បើ​តាម​ការ​ណែនាំ​របស់​នាយកដ្ឋាន​អភិ​វឌ្ឍន៍​បសុសត្វ បើ​មិន​ដូច្នោះ​ទេ វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ប្រើប្រាស់​»​។

បន្ទាប់​ពី​បានឃើញ​ដូចនេះ​រួច​មក ក៏​មាន​មនុស្ស​ជា​ច្រើន​នាំ​គ្នា​ចូល​ទៅ​ខ​មិន​បញ្ចេញមតិ​ជា​មួយនឹង​សំណួរ​មួយ​ចំនួន​ថា «​ពិតជា​គួរ​អោយ​ខ្លាច​ខ្លាំង​ណាស់ គ្រាន់តែ​ឃើញ​ហើយ​ក៏​ញាក់សាច់​តែ​ម្ដង​»​។ ខ្លះ​ទៀត​ក៏​និយាយ​ថា «​តើ​សឺ​រ៉ាំ​ង​ឆ្លងកាត់​ដំណើរការ​កាត់​យ៉ាងដូចម្តេច? ដែល​ត្រូវ​បាន​ឆ្លើយ ប្រហែល​មក​ពី​គេ​ប្រើ​ស្លាយ​សាច់​ជ្រូក​។ ហើយ​គ្មាន​ការ​រក​ឃើញ​លោហៈ​ជា​មុន​ទេ​។ ដែល​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​»៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ