ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចុះ​បង្ក្រាប​មុខសញ្ញា​គាស់​ផ្ទះ​ជា​ច្រើន​នាក់ ថែម​ទាំង​ប្រទះ​ឃើញ​សង្ឃ​ក្លែងក្លាយ​២​នាក់​ទៀត

8 ខែ មុន
  • ភ្នំពេញ

ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៥​នាក់​ដែល​មាន​ជំនាញ​ខាង​គាស់​ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​លួ​.​ច​យក​ម៉ូតូ និង​សង្ឃ​ក្លែងក្លាយ​២​នាក់ ព្រមទាំង​តៃកុង​ម្នាក់​ផង​នោះ ពេល​នេះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៥​នាក់​ដែល​មាន​ជំនាញ​ខាង​គាស់​ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​លួ​.​ច​យក​ម៉ូតូ និង​សង្ឃ​ក្លែងក្លាយ​២​នាក់ ព្រមទាំង​តៃកុង​ម្នាក់​ផង​នោះ ពេល​នេះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ទៅ​បង្ក្រាប​បាន​ភ្លាម​ៗ កាលពី​វេលា​ម៉ោង​១១​និង​១៥​យប់ ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

សេចក្តីរាយការណ៍​បន្ត​ថា រថយន្ត​ដែល​សហការ​រកស៊ី​ជាមួយ​ព្រះសង្ឃ​ក្លែងក្លាយ​ខាងលើ​នេះ​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក ភ្នំពេញ​2A-6184 បាន​ចត​ឈប់​ទុក​នៅ​មុខ​ផ្ទះ​ជួល​មួយ​កន្លែង​។

បើ​តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ពី​លោក គូ​ច សុភា អធិការរង​ទទួល​ផែន​ផ្នែក​ព្រហ្មទណ្ឌ ព្រះ​នាម «​មេ​០៥» ប្រចាំការ​នៅ​ខណ្ឌ​សែន​សុខ បានអោយ​ដឹង​ថា ដោយ​មានការ​ប្ដឹង​ពី​ប្រជាពលរដ្ឋ​រង​គ្រោះ​នៅ​ក្នុង​មូលដ្ឋាន​ពី​ករណី​ចូល​លួ​.​ច​គាស់​ផ្ទះ​យក​ម៉ូតូ​បាន​សម្រេច​ចំនួន​២​គ្រឿង​។ ឮ

លោក​អធិការរង​ទទួល​ផែន​ផ្នែក​ព្រហ្មទណ្ឌ ព្រះ​នាម «​មេ​០៥» ប្រចាំការ​នៅ​ខណ្ឌ​សែន​សុខ បានឱ្យ​ដឹង​បន្ត​ថា បន្ទាប់​ពី​ទទួល​ពាក្យបណ្ដឹង​រួច​មក ក៏​ធ្វើការ​ស្រាវជ្រាវ​អស់​រយៈពេល​ជាង​១០​ថ្ងៃ ទើប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ចំណុច​កើតហេតុ​ខាងលើ ដោយ​ដឹកនាំ​កម្លាំង​ចុះ​អន្តរាគមន៍​ហ៊ុម​ព័ទ្ធ​ទីតាំង​ផ្ទះ​ជួល ដែល​ជនសង្ស័យ​នាំ​គ្នា​ស​ង្ងំ​លាក់ខ្លួន និង​ប្រើ​រយៈពេល​ជាង​២​ម៉ោង ទំ​រាំ​ឃាត់ខ្លួន​បាន​ចំនួន​៥​នាក់ (​ស្រី​ម្នាក់ និង​ប្រុស​ចំនួន​៤​នាក់​) ក្នុង​នោះ​ខ្លះ​រត់ឡើង​ទៅ​លើដំបូល​ផ្ទះ និង​ខ្លះ​ទៀត​សម្ងំ​នៅ​ក្នុង​បន្ទប់​ជួល ។

លោក​អធិការរង បន្ត​ទៀត​ថា ដោយ​មានការ​ចង្អុលបង្ហាញ​តាម​ទៅ​យកមុខ​សញ្ញា​បន្ត នៅ​ភូមិ​ព្រៃ​ព្រីង​ជើង​២ ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដដែល បែរជា​រក​មិនឃើញ ស្រាប់តែ​ទៅ​ប្រទះ​ឃើញ​ព្រះសង្ឃ​ក្លែងក្លាយ​២​នាក់ និង​តៃកុង​រថយន្ត​ម្នាក់​ដែល​សហការ​គ្នា​រកស៊ី ហើយ​កំពុង​តែ​នាំ​គ្នា​ដេក​នៅ​ក្នុង​បន្ទប់​ជួល ដោយ​ដោះ​ស្បង់​ចីពរ​ទុក​នៅ​ក្នុង​រថយន្ត ហើយ​ស្លៀកពាក់​ខោអាវ​ធម្មតា​។ បន្ទាប់​ពី​ឆែក​ឆេរ​ក្នុង​រថយន្ត​ទៅ​ឃើញ​មាន​បាត និង​ឆ័​ត្រ ព្រមទាំង​ស្បង់​ចីពរ ថង់​យម​ជា​ច្រើន បន្ទាប់​មក​សមត្ថ​កិច្ច​ក៏​ធ្វើការ​ឃាត់ខ្លួន​នាំ​ទៅ​ប៉ុ ស្តិ៍​ដើម្បី​សួរនាំ​បន្ថែម​។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៥​នាក់​ខាងលើ​នេះ ត្រូវ​បាន​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ បញ្ជូន​​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ និង​ចាត់ការ​ទៅ​តាម​នីតិវិធី​បន្ត ចំណែក​ព្រះសង្ឃ​ក្លែងក្លាយ​ទាំង​២​នាក់ រួម​នឹង​តៃកុង ព្រមទាំង​រថយន្ត ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​ឱ្យ​ផ្នែក​ជំនាញ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចាត់ការ​ទៅ​តាម​នីតិវិធី​បន្ត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ