ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​បិទទ្វារ​មិន​ឱ្យ​ថៅកែ​ចេញ លុះ​បង​ប្អូន​ថៅកែ​ហៅ​កម្មករ​ផ្សេង​មក​ជួយ ផ្អើល​ពេញ​​​រោងចក្រ

8 ខែ មុន
  • ភ្នំពេញ

កម្មករ​រោងចក្រ​កាត់ដេរ​មួយ​កន្លែង ព្រោះតែ​ខឹង​ថៅកែ​រោងចក្រ ដែល​មិន​បើកប្រាក់​ឈ្នួល​អោយទាន់​ពេលវេលា ក្រុម​កម្មករ​ក៏​នាំ​គ្នា​បិទទ្វារ​មិន​អោយ​ថៅកែ​ចេញពី​រោងចក្រ​។ ពេល​នោះ​បងប្អូន​ថៅកែ​ដឹង ក៏​ដឹក​កម្មករ​ពី​កន្លែង​ផ្សេង​មក​ជួយ តែ​ត្រូវ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កម្មករ​រោងចក្រ​កាត់ដេរ​មួយ​កន្លែង ព្រោះតែ​ខឹង​ថៅកែ​រោងចក្រ ដែល​មិន​បើកប្រាក់​ឈ្នួល​អោយទាន់​ពេលវេលា ក្រុម​កម្មករ​ក៏​នាំ​គ្នា​បិទទ្វារ​មិន​អោយ​ថៅកែ​ចេញពី​រោងចក្រ​។ ពេល​នោះ​បងប្អូន​ថៅកែ​ដឹង ក៏​ដឹក​កម្មករ​ពី​កន្លែង​ផ្សេង​មក​ជួយ តែ​ត្រូវ​កម្មករ​រោងចក្រ​ស្មានថា ជា​បក្សពួក​ក៏​នាំ​គ្នា​វា​.​យ​មួយ​ប្រាវ បណ្ដាល​ឱ្យ​រង​របួស​បែកក្បាល​តែ​ម្តង​។ ចំណែក​ភាគី​បង្ក​ក៏​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៣ នៅ​ចំណុច​ក្នុង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​មួយ​កន្លែង ដែល​ស្ថិត​នៅ​ក្នុងភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កម្មករ​កាត់ដេរ​មួយ​ក្រុម បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ វេលា​ម៉ោង​៥​ជិត​៦​ល្ងាច ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៣ ក្នុង​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​ដែល​ទើបតែ​បើក​ថ្មី អត់​ទាន់​មានឈ្មោះ ត្រូវ​បាន​ក្រុម​កម្មករ​នាំ​គ្នា​តវ៉ា​រឿង​ថៅកែ​ជនជាតិ​ចិន មិន​ទាន់​បើក​លុយ​ឱ្យ ហើយ​ចេះ​តែ​ពន្យារពេល​ថ្ងៃ​បើកប្រាក់​ឈ្នួល​តាំងពី​ថ្ងៃ​សៅរ៍ ទី​២៩ ខែកក្កដា ឆ្នាំ​២០២៣ រហូត​មក​ដល់​ពេល​ល្ងាច​ថ្ងៃ​កើតហេតុ ទើប​កម្មករ​នាំ​គ្នា​តវ៉ា​បិទទ្វារ​រោងចក្រ​មិន​ឱ្យ​ថៅកែ​ចេញពី​រោងចក្រ​ឡើយ ហើយ​ឱ្យ​បាន​បើកប្រាក់​ឈ្នួល​អោយ​កម្មករ​ជា​បន្តបន្ទាប់​។

ប្រភព​ដដែល​បន្ត​ថា តែ​នៅ​ពេល​នោះ​ដែរ បងប្អូន​ថៅកែ​រោងចក្រ​ក៏​លឺដំណឹង​ថា កម្មករ​បិទទ្វារ​រោងចក្រ​មិន​អោយ​ថៅកែ​ចេញ ក៏​ស្រាប់តែ​នាំ​កម្មករ​ពី​កន្លែង​ផ្សេង​មក​មួយ​រថយន្ត ដោយ​មាន​គ្នា​៤​ទៅ​៥​នាក់ ដើម្បី​មក​ជួយ​អន្តរាគមន៍​។ ខណៈ​ភ្លាម​ៗ​នោះ កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​នៅ​កន្លែង​កើតហេតុ បាន​វា​.​យ​កម្មករ​ដែល​ជិះ​រថយន្ដ​មក​ជួយ​អន្តរាគមន៍​នោះ បណ្តាល​ឲ្យ​រង​របួស​បែកក្បាល​ម្នាក់ ចំណែក​ភាគី​បង្ក​ដែល​ជា​កម្មករ​រោងចក្រ​កាត់ដេរ​ខាងលើ ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​ទៅ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បានអោយ​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង ដើម្បី​ស្រាវជ្រាវ​រក​ជន​បង្ក​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ