ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​មុខសញ្ញា​ចាស់​ម្នាក់ ករណី​ឆក់​ខ្សែ​ក និង​ឆក់​កាបូប ក្នុងខណ្ឌទួលគោក

9 ខែ មុន

រាជធានី​ភ្នំពេញ ៖ មុខសញ្ញា​ចាស់​ម្នាក់ ដែល​ទើប​ចេញពី​ពន្ធនាគារ ហើយ​បាន​ធ្វើ​សកម្មភាព​ឆក់​ចំនួន​០២​ដង (​ឆក់​ខ្សែ​ក និង​ឆក់​កាបូប​) ត្រូវ​កម្លាំង​ជំនាញ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ធ្វើការ​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​២៩…

រាជធានី​ភ្នំពេញ ៖ មុខសញ្ញា​ចាស់​ម្នាក់ ដែល​ទើប​ចេញពី​ពន្ធនាគារ ហើយ​បាន​ធ្វើ​សកម្មភាព​ឆក់​ចំនួន​០២​ដង (​ឆក់​ខ្សែ​ក និង​ឆក់​កាបូប​) ត្រូវ​កម្លាំង​ជំនាញ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ធ្វើការ​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៣ ។

ជនសង្ស័យ​ឈ្មោះ សុវណ្ណ ឧត្តម​រង្សី ហៅ​តួ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ធ្លាប់​ធ្វើ​សកម្មភាព​២​ករណី​រួម​មាន ៖

ករណី​ទី​០១-​នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៣ វេលា​ម៉ោង​១០៖០០​នាទី បាន​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​ក​ពី​បុរស​ម្នាក់​កំពុង​ឈប់​ម៉ូតូ​ខ្ចប់​គុយទាវ បាន​សម្រេច នៅ​ចំណុច​មុខ​ហាង​គុយទាវ​អង្គរជុំ ដែល​ស្ថិត​នៅ​ផ្លូវ​លេខ​៥៩២ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ បន្ទាប់​ពី​ជនសង្ស័យ បាន​ធ្វើ​សកម្មភាព​រួច ក៏​បាន​យក​ខ្សែ​ក ទៅ​លក់​នៅ​តូប​០១​កន្លែង ក្នុង​ផ្សារ​ឈូក​មាស បាន​ប្រាក់​ចំនួន ៧៥០​ដុល្លារ​អា​មេ​រិ​ក ។

ករណី​ទី​០២-​នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៣ វេលា​ម៉ោង​២២:៣០​នាទី បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​នារី​រង​គ្រោះ កំពុង​ជិះ​ម៉ូតូ​បាន​សម្រេច​នៅ​ចំណុច​ផ្លូវ​លេខ​២៦៥ កែង​ផ្លូវ​លេខ​១៥០ ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

ចំពោះ សម្ភារៈ ក្នុង​កាបូប​មាន ទូរ​សព្ទ​ម៉ាក អាយ​ហ្វូ​ន ១៣ ពណ៌​ផ្កាឈូក និង​បាន​យក​ទៅ​លក់​បុរស​ម្នាក់ បាន​ប្រាក់​ចំនួន ៤៨០​ដុល្លារ​អា​មេ​រិ​ក​។

ក្រោយ​ពី​ទទួល​បាន​បណ្តឹង​ពី​ជន​រង​គ្រោះ លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ អនុប្រធាន​នាយកដ្ឋាន​ទទួល​ផែន បាន​ដឹកនាំ​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដែល​មាន​លោក​វរសេនីយ៍ឯក ញ៉ែ​ម វ៉​ន ជា​នាយការិយាល័យ និង​មានការ​ចូលរួម​សហការ​ពី​លោក វរសេនីយ៍ទោ ប៊ុត ស៊ី​ម៉េ​ង បាន​ធ្វើការ​ស្រាវជ្រាវ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព ទើប​កំណត់​មុខសញ្ញា​បាន​រហូត​ឈាន​ដល់​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៣ វេលា​ម៉ោង​២៣​និង​៤០​នាទី​ត្រង់​ចំណុច​ផ្លូវ​លេខ​១៧២ សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ខាងលើ និង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ ។

សំភារ​ដកហូត ម៉ូតូ​ម៉ាក ហុងដា​ឃ្លី​ក ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1KA-2583 (​មិន​ប្រក្រតី​) ។

បន្ទាប់​ពី​កម្លាំង​ជំនាញ​បាន​ធ្វើការ​សាកសួរ ជនសង្ស័យ​រួច​មក ជនសង្ស័យ​ក៏​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​ក និង​កាបូប​ពី​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ ពិតប្រាកដ​មែន ។

កម្លាំង​ជំនាញ​បាន​នាំ​ជនសង្ស័យ ទៅ​ចង្អុលបង្ហាញ​តូប ០១​កន្លែង ក្នុង​ផ្សារ​ឈូក​មាស ដែល​ខ្លួន​បាន​យក​ខ្សែ​ក ទៅ​លក់ ដើម្បី​កម្លាំង​ជំនាញ​ទៅ​ដកហូត​ខ្សែ​ក យក​មក​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ ប៉ុន្តែ​ខ្សែ​រក ត្រូវ​បាន​ម្ចាស់​តូប​រំលាយ​ជា​ដុំ​លោហៈធាតុ ពណ៌​លឿង​បាត់​ទៅ​ហើយ ប៉ុន្តែ​ម្ចាស់​តូប​សូម​ប្រគល់​ដុំ​លោហៈធាតុ ពណ៌​លឿង ទម្ងន់​ចំនួន​០១​តម្លឹង មក​អោយ​សមត្ថកិច្ច ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

បន្ទាប់​ពី​ធ្វើការ​ដកហូត​រួច​មក កម្លាំង​ជំនាញ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ធ្វើការ​ប្រគល់​ជូន​ដុំ​លោហៈធាតុ ពណ៌​លឿង ទម្ងន់​០១​តំឡឹង ទៅ​អោយ​ជន​រង​គ្រោះ​វិញ ។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​មន្ត្រី​ការិយាល័យ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ