ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ហើយ ករណី​មន្ត្រី​សក្តិ​៤​កន្លះ នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ម្នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

លោក អួ​ង វុ​ទ្ធា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​មន្ត្រី​នគរបាល​ជាតិ​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៣ លោក អួ​ង វុ​ទ្ធា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​មន្ត្រី​នគរបាល​ជាតិ​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ឆ​បោ​.​ក ក្លែងបន្លំ ប្រើប្រាស់​លិខិត​ក្លែង និង​លួ​.​ច​លក់​អចលនវត្ថុ​មិនមែន​ជា​របស់​ខ្លួន​។

មន្ត្រី​នគរបាល​ខាងលើ​នោះ​មានឈ្មោះ ប៉ែន ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ​ជានា​យ​រង​ការិយាល័យ​ស៊ើបការណ៍ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ មាន​ទីលំនៅ​មុន​ឃាត់ខ្លួន​ផ្ទះ​លេខ​២៤ ផ្លូវលំ ស្ថិត​ក្នុងភូមិ​វិមាន​ទ្រង់ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ដីកាឃុំខ្លួន​បាន​ដាក់​ឲ្យ​ជន​ត្រូវ​ចោទ ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ពី​បទ​.​ឆ​បោ​.​ក ក្លែងបន្លំ ប្រើប្រាស់​លិខិត​ក្លែង និង​លួ​.​ច​លក់​អចលនវត្ថុ​មិនមែន​ជា​របស់​ខ្លួន ដែល​ប្រព្រឹត្ត​នៅ​រា​ធានី​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ កាលពី​អំឡុង​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២២ ដែល​បទល្មើស​ព្រហ្មទណ្ឌ​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៣៧៧ មាត្រា​៣៧៨ មាត្រា​៦២៦ មាត្រា​៦២៧ និង​មាត្រា​៦២៨ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​២៥៥ នៃ​ច្បាប់​ភូមិបាល​។

ដីកា​សម្រេច​ដាក់​ជន​ត្រូវ​ចោទ​ឲ្យ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ ព្រៃ​.​ស «​មណ្ឌល​អប់រំ​កែប្រែ ម​១» រហូត​ដល់​មាន​បទបញ្ជា​ថ្មី​សម្រេច​ផ្សេង​ពី​នេះ ។

សូម​ជម្រាប​ថា លោក ប៉ែន ប៊ុ​ន​ធឿ​ន ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជ​ធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៣ ដោយ​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន​ចិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ