ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លេចខ្លួនមួយភ្លែត ! សាំងធម្មតាឡើង​ដល់៤.៥៥០រៀល​ និងប្រេងម៉ាស៊ូត៤.៤៥០រៀល​

9 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២៣​នេះ​ថា តម្លៃ​ប្រេងសាំង​ដែល​ត្រូវ​លក់​នៅ​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​១០ ខែសីហា​នេះ​នឹង​ត្រូវ​លក់​នៅ​ក្នុង​តម្លៃ ៤.៥៥០​រៀល​ក្នុង​១​លី​ត្រ…

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២៣​នេះ​ថា តម្លៃ​ប្រេងសាំង​ដែល​ត្រូវ​លក់​នៅ​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​១០ ខែសីហា​នេះ​នឹង​ត្រូវ​លក់​នៅ​ក្នុង​តម្លៃ ៤.៥៥០​រៀល​ក្នុង​១​លី​ត្រ សម្រាប់​សាំង​ធម្មតា EA92 និង​លក់​៤.៤៥0 រៀល​ក្នុង​១​លី​ត្រ សម្រាប់​ប្រេងម៉ាស៊ូត ។

ក្រសួងពាណិជ្ជកម្ម បាន​បន្ត​បន្ថែម​ទៀត​ថា បើ​ប្រៀបធៀប​ទៅ​នឹង​តម្លៃ​ប្រេងសាំង​ស​ប្តា​ហ៍​កន្លង​មក​ឃើញ​ថា តម្លៃ​ប្រេងសាំង​ស​ប្តា​ហ៍​ខែ​ថ្មី​នេះ​ឡើងថ្លៃ​៤០០​រៀល ខណៈ​ដែល​កាលពី​ស​ប្តា​ហ៍​ចាស់​តម្លៃ​សាំង​ធម្មតា​មាន​តម្លៃ ៤,១៥០​រៀល និង​ប្រេងម៉ាស៊ូត​វិញ​តម្លៃ​៤,០០០​រៀល​ក្នុង​មួយ​លី​ត្រ ដូច្នេះ​ម៉ា​ស៊ូ​ត​គឺ​ឡើងថ្លៃ ៤៥០​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ