ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ករ​ទូក២នាក់​ត្រូវ​ក្រុម​ជន​មិន​ស្គាល់​​មុខ​កា.ប់​ប្រហារ​ស្លា.ប់​ម្នាក់​​របួស​​ម្នាក់​

14 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ យុវជន​​២​នាក់​​ក្នុង​ចំណោម​៣​នាក់​ដែល​ជាប់​សង្ស័យ​ពី​បទ​មនុស្ស​ឃាត​ ត្រូវ​បាន​សមត្ថ​កិច្ច​​ប៉ូលិស​​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​​ខេត្ត ធ្វើ​ការ​ឃាត់​ខ្លួន​​បន្ត​បន្ទាប់​​គ្នា​កាល​​ពី​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា ​នៅ​ចំណុច​ភូមិ​៣ សង្កាត់​លេខ​១ ក្រុង​​ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ យុវជន​​២​នាក់​​ក្នុង​ចំណោម​៣​នាក់​ដែល​ជាប់​សង្ស័យ​ពី​បទ​មនុស្ស​ឃាត​ ត្រូវ​បាន​សមត្ថ​កិច្ច​​ប៉ូលិស​​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​​ខេត្ត ធ្វើ​ការ​ឃាត់​ខ្លួន​​បន្ត​បន្ទាប់​​គ្នា​កាល​​ពី​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា ​នៅ​ចំណុច​ភូមិ​៣ សង្កាត់​លេខ​១ ក្រុង​​ព្រះសីហនុ ។

ហេតុ​ការណ៍​នេះបាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​៩​និង​១៥​នាទី​​យប់​ថ្ងៃ​ទី​៩ ឧសភា ​នៅ​តាម​បណ្តោយ​តិរ​វិថី​សម្តេច​ហ៊ុន សែន ​ស្ថិត​ក្នុង​ភូមិ​៣ សង្កាត់​លេខ​១ ក្រុង​​ព្រះ​សីហនុ ដែល​បង្ក​ឡើង​​ដោយ​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​​មាន​គ្នា​ប្រមាណ​​​ពី​៣​ទៅ​៥​នាក់ បាន​កាប់​យុវ​ជន​​២​នាក់​​ដែល​កំពុង​​ដើរ​នៅ​លើ​ថ្នល់​ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​​ម្នាក់​ស្លាប់​​បន្ទាប់​ពី​​​បញ្ជូន​​ដល់​មន្ទីរ​ពេទ្យ​​ ​និង​​ម្នាក់​ទៀត​រង​របួស​ស្រាល​ដោយ​សារ​រត់​គេច​ខ្លួន​រួច ។

​យោង​តាម​ប្រភព​ពី​ស្ត្រីឈ្មោះ​នឹម ​ហុន អាយុ​៣០​ឆ្នាំ ត្រូវ​​ជា​បង​ជីដូន​មួយ​ជន​រងគ្រោះ​​បាន​ឱ្យ​ដឹង​ថា ​ជន​រង​គ្រោះ​​រហូត​ស្លាប់​នេះ​​ឈ្មោះ​នឹម ញក់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ស្រុក​កំណើត​​​ភូមិ​ស្លា ឃុំ​លាយ​បូរ ស្រុក​​ត្រាំ​កក់ ខេត្ត​តា​កែវ​ បច្ចុ​ប្បន្ន​​​ជា​កម្ម​ករ​ទូក​ស្នាក់​នៅ​ផែ​១៧ ស្ថិត​ក្នុង​ភូមិ​៣ សង្កាត់​លេខ​១ ក្រុង​ព្រះ​សីហនុ ​និង​ម្នាក់​ទៀត​​ឈ្មោះ​ខៀវ ​ម៉ាប់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ​ជា​កម្ម​ករ​ទូក ស្នាក់​នៅ​ជា​មួយ​គ្នា​ រង​របួស​ស្រាល ។

យោង​តាម​​ប្រភព​ពី​សមត្ថ​កិច្ច​ប៉ូលិស​​បាន​ឱ្យ​ដឹងថា ជន​សង្ស័យ​​​ដែល​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​​ម្នាក់​ឈ្មោះ​ប្រក់ វណ្ណដា ​ហៅ​ង៉ូ ​វណ្ណ​ដា ​ភេទ​ប្រុស អាយុ​​២៣​ឆ្នាំ មាន​ស្រុក​កំណើត​ភូមិ​លក ឃុំ​លក ស្រុក​កំពង់​ត្រាច ​ខេត្ត​កំពត បច្ចុ​ប្បន្ន​​ជា​កម្ម​ករ​ទូក ស្នាក់​នៅក្នុង​ភូមិ​កើត​ហេតុ​​ខាង​លើ​ និង​ម្នាក់​ទៀត​ឈ្មោះ​​ចាន់ ទ្រា ហៅ​តឿ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​មុខ​របរ​ជាកម្ម​ករ​ទូក​ដូច​គ្នា ។

យោង​តាម​ប្រភព​នៅ​កន្លែង​កើត​ហេតុ​​បាន​ធ្វើ​ការ​សន្និ​ដ្ឋាន​​ថា ហេតុ​ការណ៍​នេះ​ទំនងជាកើត​ឡើង​ដោយ​សារ​ការ​យល់​ច្រឡំ ព្រោះ​​ជន​រង​គ្រោះ​​ជា​មនុស្ស​ស្លូត​មិន​ដែល​រក​រឿង​អ្នក​ណា ឡើយ ហើយ​ក៏​ពុំ​ដែល​មាន​ទំនាស់​ជា​មួយ​នរណា​ដែរ ។ ​​ជា​ង​នេះ​ទៀត នៅ​ចំណុច​កើត​ហេតុ​នេះ​កាល​ពី​វេលា​ម៉ោង​៧​និង​៣០​​នាទី​យប់​ថ្ងៃ​ដដែល ​មាន​ហេតុ​ការណ៍​​ដេញ​កាប់​ចាក់​គ្នា​ម្តង​ដែរ ។

ប្រភព​ដដែល​បាន​បន្ត​ទៀតថា ​នៅ​វេលា​ម៉ោង​​កើត​ហេតុ​គេ​ឃើញ​យុវ​ជន​២​នាក់​ដើរ​ចេញពី​​ផែ​១៧ សំដៅ​មក​ថ្នល់​ដើម្បី​​រក​ហាង​ផឹក​ស៊ី តែ​ដើរ​ពុំ​ទាន់​ដល់​​ផង ស្រាប់តែមាន​យុវ​ជន​ប្រមាណ​៥​ម្នាក់ដែល​​ម្នាក់ៗមាន​កាន់​ដាវ​សាមម៉ូ​រ៉ៃ និង​ដំបងបានហក់​ទៅ​វាយ និង​កាប់​ជន​រងគ្រោះ​​ទាំង​២​នាក់​ បណ្តាល​ឱ្យ​ម្នាក់​​ដេក​ដួល​នៅ​​ក្នុង​ថ្លុក​ឈាម​យ៉ាង​អាណោច​អាធ័ម​បំផុត ឯម្នាក់​ទៀត​រត់​គេច​ខ្លួន​រួច ។ ​ប​ន្ទាប់​ពី​វាយកាប់​ចាក់​ជន​រង​គ្រោះ​អស់​ចិត្ត​ហើយ ​ក្រុម​យុវ​ជន​ទាំង​នោះ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​បន្សល់​តែ​ជន​រងគ្រោះ​ដេក​ស្តូក​ស្តឹង​តែ​ម្នាក់​ឯង ​ហើយ​ត្រូវ​បាន​អ្នក​ជិត​ខាង​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​​ពេទ្យ​បង្អែក​ចំការ​ចេក​ខេត្ត​ព្រះ​សីហនុ ​តែ​ជា​អកុសល​គ្រូ​ពេទ្យ​​មិន​អាច​សង្គ្រោះ​​បាន​ក៏​​បាន​​​ស្លាប់​នៅ​​វេលា​ម៉ោង​​១​​រំលង​អធ្រាត្រ​​ឈានចូល​ថ្ងៃទី​១០ ​ឧសភា ។

​បច្ចុ​ប្បន្ន​​ជន​សង្ស័យ​ទាំង​២​នាក់ ​​​ត្រូវ​បាន​សមត្ថ​កិច្ច​កសាង​សំណុំ​រឿង​បញ្ជូនទៅ​សាលា​ដំបូង​ខេត្ត និង​បន្ត​តាម​ចាប់​បក្ស​ពួក​​ដែល​រត់​គេចខ្លួន។ រីឯ​​សព​ជន​រងគ្រោះ​ត្រូវបាន​​រក្សា​ទុក​ឱ្យ​​ក្រុម​គ្រួសារ​​មក​ទទួល​យក​ទៅ​​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕