ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​ជន​ពិការ​ដៃ​ម្ខាង​ត្រូវ​ក្មេង​ទំនើង​វាយ​ផុង​លលាដ៏​ក្បាល​ស្លា.ប់​

14 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​​ ៖​ ក្រុមក្មេង​ទំនើងមិន​​តិច​ជាង​៥នាក់​ទេ​ប្រដាប់​ដោយ​ព្រនង់​​បាន​ព្រួត​​វាយ​យុវជន​ខ្មែរ​អ៊ិស្លាម​ដែល​​ពិការ​​ដៃ​ខាង​​ស្តាំ​​ឈ្មោះ ​ណូ ផារី ​អាយុ​​១៧ឆ្នាំ ​រស់នៅ​ភូមិព្រែក​តូច ​ឃុំ​ទន្លេបិទ ​ស្រុក​​ត្បូងឃ្មុំ​នៅ​​ខាង​​​ក្រោម​​ស្ពាន​គីហ្ស៊ុណា​ត្រើយ​ខាង​កើត​កាល​ពី​វេលា​ម៉ោង​​ជិត​​១២​អធ្រាត្រ ​ថ្ងៃទី​៩ឧសភា​ ២០១១ ​បណ្តាល​​​ឲ្យ​រងរបួស​ធ្ងន់ ​ហើយ​ត្រូវ​ឪ​ពុក​

ខេត្ត​កំពង់​ចាម​​ ៖​ ក្រុមក្មេង​ទំនើងមិន​​តិច​ជាង​៥នាក់​ទេ​ប្រដាប់​ដោយ​ព្រនង់​​បាន​ព្រួត​​វាយ​យុវជន​ខ្មែរ​អ៊ិស្លាម​ដែល​​ពិការ​​ដៃ​ខាង​​ស្តាំ​​ឈ្មោះ ​ណូ ផារី ​អាយុ​​១៧ឆ្នាំ ​រស់នៅ​ភូមិព្រែក​តូច ​ឃុំ​ទន្លេបិទ ​ស្រុក​​ត្បូងឃ្មុំ​នៅ​​ខាង​​​ក្រោម​​ស្ពាន​គីហ្ស៊ុណា​ត្រើយ​ខាង​កើត​កាល​ពី​វេលា​ម៉ោង​​ជិត​​១២​អធ្រាត្រ ​ថ្ងៃទី​៩ឧសភា​ ២០១១ ​បណ្តាល​​​ឲ្យ​រងរបួស​ធ្ងន់ ​ហើយ​ត្រូវ​ឪ​ពុក​ម្តាយ​នាំទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត លុះ​វេលា​ម៉ោង​ប្រហែល៣រំលង​អធ្រាត្រ​ក៏បានស្លាប់ទៅ។ ក្រុមជនដៃដល់មិនទាន់ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានទេ ។

បុរសឈ្មោះ រីម ណូ អាយុ៤២ឆ្នាំ ​ជាឪពុក​រៀបរាប់ឲ្យដឹងថា នៅពេលព្រលប់ថ្ងៃទី៩ ឧសភា  គាត់ប្រើ​ឲ្យ​កូនប្រុសឈ្មោះផារី ចេញពី​ផ្ទះទៅដេកយាមទូកនេសាទត្រីដែលចង​ទុក​នៅ​ច្រាំងទន្លេខាង​មុខផ្ទះចំងាយប្រហែល៣០ម៉ែត្រ  ព្រោះខ្លាច​ចោរលួច ហើយ​ត្រូវ​គេ​ព្រួត​វាយ​ឱ្យ​របួស​តែ​ម្តង​។ គាត់​បាន​ដឹកកូន​យកទៅ​សង្គ្រោះ​​នៅ​មន្ទីរ​​ពេទ្យខេត្ត តែដោយសារស្នាម​របួស​ក្បាល​មានកលក្ខណៈធ្ងន់ធ្ងរពេកគេ​បាន​ស្លាប់​ទៅ​ ។

លោកកូប ឡេះ មេភូមិព្រែកតូច​ប្រាប​់​ឲ្យ​ដឹងថា ឈ្មោះ ណូ ផារី បានដើរពីត្បូងទៅ​ជើង​ជាមួយ​នឹងមិត្តភក្តិរបស់គេ២ទៅ៣នាក់ ។ ​ពេល​ទៅ​ដល់ខាងក្រោមស្ពានគីហ្ស៊ុណា​ត្រើយ​ខាង​កើតទន្លេបិទគេទៅបត់​ជើង​តូចត្រង់កន្លែង​ងងឹត​ហើយ​ត្រូវ​​ក្រុមក្មេងពាលដែលមានគ្នាមិនតិច​ជាង៥នាក់ប្រដាប់ទៅដោយដំបងដេញវាយត្រូវ ត្រង់ក្បាលផ្នែកខាង​ក្រោយយ៉ាងដំណំ ។ ឮ​សំលេងស្រែកឱ្យជួយមិត្តភក្តិដែលជិះម៉ូតូតាម ក្រោយចំនួន៣នាក់ប្រញាប់​ទៅ​ជួយ​ភ្លាម។ ខណៈ​នោះ​ម៉ូតូ​របស់​មិត្ត​ភក្តិ​ជន​រង​គ្រោះ​ត្រូវ​ក្រុម​ជន​ស្ទាវ​វា​យ​បែក​ក្បាំង​​ផង​ដែរ​។

លោកប៉ន ស៊ាងហ៊ី នាយប៉ុស្តិ៍រដ្ឋបាល​ឃុំ​ទន្លេបិទបានប្រាប់តាមទូរស័ព្ទថា នៅ​ម៉ោងជាង​១១យប់ថ្ងៃទី៩ ឧសភា ឈ្មោះ សុផារ៉ន ភេទ​ប្រុស​អាយុ២៣ឆ្នាំ បំរុងទៅ​វាយគេនៅម្តុំ​មុខ​ផ្ទះសំណាក់ហេងនីតា ហើយ​ជន​រង​គ្រោះ​បាន​រួម​​ដំណើរ​ដែរ ។ បន្ទាប់មកគេ​ដើរ​ត្រឡប់​ទៅ​ផ្ទះវិញត្រូវមនុស្ស១ក្រុមស្ទាក់វាយតាមផ្លូវ បណ្តាលឲ្យយុវជនឈ្មោះផារី ស្លាប់​ ។ រឿង​នេះ​ទំនងជា​គេ​វាយ​ច្រឡំមនុស្ស ព្រោះអ្នករង​គ្រោះ​ជាមនុស្សស្លូតបូតនៅក្នុងភូមិព្រែកតូច ។ មិត្តភក្តិរបស់អ្នករងគ្រោះបញ្ជាក់​ថា ក្រុម​ក្មេងទំនើងបង្កហេតុនោះរស់នៅ​ត្រង់ម្តុំរោង​ចក្រក្តារបន្ទះទន្លេបិទមានគ្នា៨​នាក់ ។ ក្រោយពី​វាយមនុស្សស្លាប់ហើយពួក​គេ​បានជិះម៉ូតូគេចបាត់ ៕