ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្ដាតភ្លើង​ឆាបឆេះ​ខ្សែភ្លើង និង​ប្រអប់​កុង​ទ័​រ​ភ្លើង​យ៉ាង​សន្ធោសន្ធៅ​ផ្អើល​មុខ​វត្ត​កោះ

8 ខែ មុន
  • ភ្នំពេញ

អណ្ដាតភ្លើង​ឆាបឆេះ​ខ្សែភ្លើង និង​ខ្សែកាប​អ៊ុ​កតិច ព្រមទាំង​ប្រអប់​កុង​ទ័​រ​ភ្លើង​យ៉ាង​សន្ធោសន្ធៅ ដោយ​សង្ស័យ​ថា បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អណ្ដាតភ្លើង​ឆាបឆេះ​ខ្សែភ្លើង និង​ខ្សែកាប​អ៊ុ​កតិច ព្រមទាំង​ប្រអប់​កុង​ទ័​រ​ភ្លើង​យ៉ាង​សន្ធោសន្ធៅ ដោយ​សង្ស័យ​ថា បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៣ នៅ​ចំណុច​ខាង​មុខ​វត្ត​កោះ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ស្ថិត​ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ​នោះ បាន​ឲ្យ​ដឹង​ថា កាលពី​ល្ងាច មុន​ពេល​កើតហេតុ គេ​បាន​ធំក្លិន​ឈ្ងៀម​ចេញពី​ម្តុំ​នោះ​ម្តង​ហើយ ប៉ុន្តែ​មិន​មាន​អ្នក​ណា​ម្នាក់​ចាប់អារម្មណ៍​ឡើយ លុះដល់​វេលា​កើតហេតុ ស្រាប់តែ​មានការ​ផ្ទុះ​បែក​ផ្កាភ្លើង​ចេញពី​ខាងលើ​បង្គោល​នោះ​តែ​ម្តង​។ រហូត​ដល់​លេច​ចេញ​ជា​អណ្ដាតភ្លើង​ឆាបឆេះ​ខ្សែភ្លើង និង​ខ្សែកាប​អ៊ុ​កតិច រួម​ជាមួយ​ប្រអប់​កុង​ទ័​រ​ភ្លើង​ដែល​នៅ​ខាងលើ​បង្គោល​យ៉ាង​សន្ធោសន្ធៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ នាំ​គ្នា​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន និង​រថយន្ត​ពន្លត់​អគ្គិភ័យ​។

ពលរដ្ឋ​បន្ត​ថា បន្ទាប់​មក ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន និង​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន​១​គ្រឿង បាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ​។ ហើយ​សមត្ថកិច្ច​ក៏​បាន​យក​បំពង់​ពន្លត់​អគ្គិភ័យ​ប្រមាណ​៤​ទៅ​៥​បំពង់ មក​ធ្វើការ​បា​.​ញ់​ពន្លត់​ផង​ដែរ រហូត​ដល់​អណ្ដាតភ្លើង​បាន​រលត់​ទៅ​វិញ​ទាំងស្រុង​។

ចំពោះ​ហេតុការណ៍​ខាងលើ​នេះ​ដែរ គឺ​មិន​បណ្ដាល​ឲ្យ​ឆាបឆេះ​រាលដាល​ដល់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ដោយ​គ្រាន់តែ​ខូចខាត​ប្រអប់​កុង​ទ័​រ​អគ្គិសនី ខ្សែភ្លើង​អគ្គិសនី​តែ​ប៉ុណ្ណោះ ចំពោះ​មូលហេតុ ត្រូវ​បាន​សមត្ថកិច្ច​សន្និដ្ឋាន​ថា បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ