ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​២​នាក់​ជិះ​ម៉ូតូ​ទៅ​ទទួល​មិត្តភក្ដិ​ម្នាក់​ទៀត ត្រូវ​ចោ​.​រ​ដេ​.​ញ​កា​.​ប់​ប្ល​.​ន់​ផ្អើល​ផ្លូវ​៦០​ម៉ែត្រ

8 ខែ មុន
  • ឧត្តរមានជ័យ

បុរស​២​នាក់​ជិះ​ម៉ូតូ​ហុង​ឌ្រី​ម មក​ទទួល​មិត្ត​ភ័ក្ដិ​ម្នាក់​ទៀត​បំរុង​ដើរ​លេង​យប់ ក៏​ស្រាប់តែ​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​យក​ដាវ​កែ​ច្នៃ​មក​ធ្វើ​សកម្មភាព​ដេ​.​ញ​កា​.​ប់​ប្ល​.​ន់​យក​ម៉ូតូ​ទៅ​បាត់ បង្ក​ឱ្យ​មានការ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​២​នាក់​ជិះ​ម៉ូតូ​ហុង​ឌ្រី​ម មក​ទទួល​មិត្ត​ភ័ក្ដិ​ម្នាក់​ទៀត​បំរុង​ដើរ​លេង​យប់ ក៏​ស្រាប់តែ​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​យក​ដាវ​កែ​ច្នៃ​មក​ធ្វើ​សកម្ម​ភាព​ដេ​.​ញ​កា​.​ប់​ប្ល​.​ន់​យក​ម៉ូតូ​ទៅ​បាត់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៣ នៅ​ជិត​តំបន់​មិន​រៀបរយ ផ្លូវ​៦០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ​។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ខាងលើ​មានឈ្មោះ គី​ម ឡុ​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​អ្នក​ដឹក​ជញ្ជូន​ម្ហូបអាហារ ស្នាក់​នៅផ្ទះ​ជួល ម្តុំ​វត្ត​សន្សំ​កុសល ស្ថិត​ក្នុង​សង្កាត់​បឹង​ទំពន់​ទី​១ ខណ្ឌមានជ័យ​។ ចំណែក​ម៉ូតូ​ដែល​ត្រូវ​ជនសង្ស័យ​ប្ល​.​ន់​យក​ទៅ​នោះ ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១០ ឡើង​ស៊េរី​ឆ្នាំ​២០២១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយ​រៀង មិន​ចាំ​លេខ​។

តាម​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គេ​មាន​គ្នា​២​នាក់​មិត្តភក្តិ បាន​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ចេញពីផ្ទះ​ជួល​ម្តុំ​វត្ត​សន្សំ​កុសល ក្នុង​គោលបំណង​ទៅ​យក​មិត្តភក្ដិ​ម្នាក់​ទៀត​នៅ​ម្តុំ​ជិត​ខុន​ដូ​មួយ​កន្លែង​ក្បែរ​ទាំង​កើតហេតុ ដើម្បី​ដើរ​លេង​បន្ត​។ លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់ មិន​ទាន់​បាន​ជួប​មិត្តភក្តិ​ផង ក៏​ស្រាប់​ត្រូវ​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​ប្រភេទ​អូ​តូ មិន​ស្គាល់​ម៉ាក មក​ធ្វើ​សកម្មភាព​យក​ដាវ​កែ​ច្នៃ​ដេ​.​ញ​កា​.​ប់​ពួក​គេ​ទាំង​២​នាក់​។ ហើយ​ពេល​នោះ ពួក​គាត់​ទាំង​២​នាក់​ភ័យ​ស្លន់ស្លោរ​ពេក​ក៏​រត់​ចោល​ម៉ូតូ​តែ​ម្តង ចំណែក​បក្សពួក​ជនសង្ស័យ​នាំ​គ្នា​លើក​ម៉ូតូ រួច​ជិះ​យក​ទៅ​បាត់​ស្រមោល​ទៅ​។

ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ដែរ លុះ​បន្តិច​ក្រោយមក ក៏​មាន​មិត្តភក្ដិ​របស់​ជន​រង​គ្រោះ​ម្នាក់​ទៀត​បាន​ចេញ​មក​ជួប​ជន​រង​គ្រោះ ហើយ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​ពិនិត្យ និង​សួរនាំ​ពី​ហេតុការណ៍​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ រួម​ទាំង​មិត្តភក្ដិ​ទាំងអស់ ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​សួរនាំ និង​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចាក់​អង្រែ​លើ ដើម្បី​ឱ្យ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ជនសង្ស័យ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ