ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​ត្រូវ​សន្តិសុខ​ក្លិប​ឃាត់ខ្លួន រួច​នាំ​ខ្លួន​ទៅ​ក្នុង​ក្លិប​បាត់​ផ្អើល​ផ្លូវ​វេ​ង​ស្រេង​(​វី​ដេ​អូ​)

8 ខែ មុន
  • ភ្នំពេញ

យុវជន​ម្នាក់​ត្រូវ​បាន​សន្តិសុខ​យាម​ក្លិប X ZOOM ធ្វើការ​ឃាត់ខ្លួន រួច​នាំ​យក​ទៅ​ក្នុង​ក្លិប​បាត់ ដោយ​មិនដឹង​ថា តើ​មាន​មូលហេតុ​អ្វី? ឬ​ក៏​មានរឿង​អ្វី​ឡើយ? បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​ម្នាក់​ត្រូវ​បាន​សន្តិសុខ​យាម​ក្លិប X ZOOM ធ្វើការ​ឃាត់ខ្លួន រួច​នាំ​យក​ទៅ​ក្នុង​ក្លិប​បាត់ ដោយ​មិនដឹង​ថា តើ​មាន​មូលហេតុ​អ្វី? ឬ​ក៏​មានរឿង​អ្វី​ឡើយ? បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៣ នៅ​ចំណុច​ក្លិប​កម្សាន្ត X ZOOM ជាប់​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិត​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ ក៏​បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ក្លិប​ខាងលើ​នេះ គឺ​មាន​ភ្ញៀវ​នាំ​គ្នា​ចូល​លេង​កម្សាន្ត​ជា​ច្រើន​គ្នា ដោយ​កើត​មាន​ហិ​.​ង្សា​រវាង​យុវជន​២​ក្រុម និង​ដេញ​កា​.​ប់​គ្នា​នៅ​ក្នុង​ក្លិប​ទៀត​ផង​។ បន្ទាប់​មក​កម្លាំង​សន្តិសុខ​យាម​ក្លិប ក៏​ជួយ​អន្តរា​គមន៍​ភ្លាម​ៗ នៅ​ពេល​នោះ​ក្រុម​សន្តិសុខ​ក្លិប X ZOOM ខាងលើ ក៏​បាន​ធ្វើការ​ឃាត់​យុវជន​ម្នាក់​យក​ទៅ​វា​.​យ​នៅ​ក្នុង​ក្លិប ដើម្បី​សួរនាំ​។

តាម​ប្រភព​ព័ត៌មាន​ពី​មិត្ត​ភ័ក្ដិ​យុវជន​ម្នាក់​ដែល​ត្រូវ​សន្តិសុខ​ឃាត់ ក៏​បាន​ប្រាប់​ដែរ​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​មាន​គ្នា​ប្រមាណ​ជិត​១០​នាក់ បាន​នាំ​គ្នា​មក​លេង និង​ផឹក​រួចរាល់ ទើប​ក្រុម​សន្តិសុខ ធ្វើការ​ឃាត់ខ្លួន​មិត្ត​ភ័ក្ដិ​របស់​គាត់ ហើយ​វា​.​យ​ចូល​ទៅ​ក្នុង​ក្លិប​បាត់​តែ​ម្តង​។

ចំណែក​ប្រភព​ពី​បងប្អូន​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​វិញ បាន​និយាយ​ប្រាប់​ថា ទីតាំង​ក្លិប​XZOOM ខាងលើ​នេះ គឺ​មាន​ក្មេង​ៗ​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​ក្លិប និង​នៅ​តាម​ដងផ្លូវ​យ៉ាង​អនាធិប​តេយ្យ ដែល​បង្ក​ឱ្យ​កើតហេតុ​មាន​ហិ​.​ង្សា​ជា​ញឹកញាប់​ផង​ដែរ​។ ប្រជាពលរដ្ឋ​បន្ត​ទៀត​ថា ក្លិប​XZOOM នេះ ក៏​ធ្លាប់​ប្រើ​អំពើ​ហ​.​ង្សា​ជា​ច្រើន​លើក​មក​ហើយ និង​ធ្លាប់​មាន​សមត្ថកិច្ច ព្រមទាំង​អាជ្ញាធរ​ចុះ​ណែនាំ​ម្តង​រួច​មក​ហើយ​ដែរ​។

រីឯ​សន្តិសុខ​យាម​ក្លិប XZOOM ខាងលើ ក៏​បាន​ធ្វើការ​បដិសេធ​ថា ពួក​គាត់​មិន​បាន​ឃាត់ខ្លួន និង​វា​.​យ​យុវជន​ម្នាក់​ខាងលើ​នោះ​ឡើយ គ្រាន់តែ​ឃាត់ខ្លួន​យក​មក​សួរនាំ និង​ភាគី​ម្ខាង​ទៀត ក៏​មិន​បាន​ឃាត់​ដែរ​។

លុះ​មួយសន្ទុះ​ក្រោយមក យុវជន​ត្រូវ​សន្តិសុខ​ឃាត់​ខាងលើ បាន​ចេញ​មក​វិញ ហើយ​ក៏​បាន​បញ្ជាក់​ប្រាប់​ថា ក្រុម​សន្តិសុខ​ក្លិប XZOOM ខាងលើ ពួក​គាត់​មិន​បាន​វា​.​យ​ខ្លួន​ឡើយ គ្រាន់តែ​ឃាត់​សួរនាំ​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ