ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ម្នាក់​ពឹង​កម្មករសំណង់​ឌុ​ប​ទៅ​ផ្ទះ ​ឆ្លៀតឱកាសចូលកន្លែង​ស្ងាត់​​ ធ្វើសកម្មភាព​

1 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ បុរសម្នាក់​ត្រូវ​​​សមត្ថកិច្ច​ចាប់ខ្លួន​​កាលពី​​ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៣ ​ពាក់

ខេត្ត​សៀម​រា​ប ៖ បុរសជា​កម្មករ​សំណង់​ម្នាក់​ត្រូវ​​​សមត្ថកិច្ច​ចាប់ខ្លួន​​កាលពី​​ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៣ ​ពាក់ព័ន្ធ​ករណី​​រំលោ.ភ​សេ.ព​សន្ថវៈលើ​សិស្ស១រូប ​បន្ទាប់ពី​ជនរងគ្រោះ​​ពឹង​ឱ្យ​ជនសង្ស័យ​ជិះ​ម៉ូតូឌុប​​នាង​ត្រឡប់​ទៅ​ផ្ទះ តែ​បែរជា​ជនសង្ស័យ​ឆ្លៀត​ឱកាស​ឌុ​ប​ចូល​ទៅ​កន្លែង​ស្ងាត់ ហើយ​ធ្វើសកម្មភាព​​ចា.ប់ រំលោ.ភ​រហូត​បាន​សម្រេច១​ដង រួច​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ កាលពីវេលា​ម៉ោង៧​និង​៣០​នាទី​យប់​​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៣ នៅ​ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប ។​

បើ​តាម​ប្រសាសន៍​របស់​លោក​វរសេនីយ៍ឯក ឃី​ម ផល្លា អធិការ​នគរបាល​ស្រុក​សូទ្រនិគម បាន​​ឱ្យ​ដឹង​តាម​រយៈ​​បណ្តាញសង្គម​តេឡេ​ក្រាម នៅ​វេលា​ម៉ោង​៧ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៣ នេះ​ថា យោង​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ ទោ តេ​ង ច័ន្ទ​ណាត ស្នង​ការ​នគរបាល​ខេត្តសៀមរាប ក៏​ដូច​ជា​លោក គិ​ម វណ្ណៈ អភិ​បាល​ស្រុក​សូទ្រ​និគម ដឹកនាំ​កម្លាំង​ជំនាញ​ ដោយ​លោក ស្រី​ឧត្តមសេនីយ៍ត្រី ដួង ថាវ​រី ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​, លោក​វរសេនីយ៍ឯក ជា ហេង នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និងការពារ​អនីតិជន ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ដោយ​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជ អាជ្ញា​អម​សាលា ដំបូង​ខេត្តសៀមរាប បានឱ្យ​លោកដឹកនាំ​កម្លាំង​ចំណុះនៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម បញ្ជា​ផ្ទាល់ ចុះ​ពិនិត្យ​ស្រាវជ្រាវ រហូត​ឃាត់ខ្លួន​ជនសង្ស័យ១​នាក់ខាងលើ​ ពាក់​ព​ន្ធ័​ករណី ​រំលោ.ភ​សេ.ពសន្ថវៈ​ ​ដើម្បី​បញ្ជូន​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ​និង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ​អនុវត្ត​បន្ត​ ។​

លោកអធិការ​បាន​បន្ថែម​ថា ជនសង្ស័យឈ្មោះ ឡោម ផល ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ទីកន្លែង​កំណើត​ភូមិ​ជប់​ក្រោម ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។ ចំណែក​ជនរងគ្រោះ​មានអាយុ​​១៣​ឆ្នាំ ជាសិស្ស ។

លោក​បញ្ជាក់​​បន្ត​ថា ករណី​​​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៧និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៣ នៅ​ស្រុក​សូទ្រនិគម ខេត្ត សៀមរាប ដោយ​ជន​រង​គ្រោះ​មាន​អាយុ​១៣​ឆ្នាំ ​ជា​សិស្ស បាន​ពឹង​ឱ្យ​ជនសង្ស័យ​ជិះ​ម៉ូតូឌុប​​នាង​​ត្រឡប់​ទៅ​ផ្ទះ តែ​បែរជា​ជនសង្ស័យ​ឆ្លៀត​ឱកាស​ឌុ​ប​ចូល​ទៅ​កន្លែង​ស្ងាត់​ រួចធ្វើសកម្មភាព​ចាប់​រំលោ.ភ​រហូត​បាន​សម្រេច១​ដង រួច​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។

លោក​បាន​បញ្ជាក់​ទៀត​ថា​ ក្រោយ​ទទួល​បាន​សេចក្តី​រាយការណ៍​ពី​ឪពុក​ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះរួចមក សមត្ថកិច្ច​​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ធ្វើការ​ស្រាវជ្រាវ​ស្វែ​ករក​រហូត​នាំ​ខ្លួន​ជនសង្ស័យ​បាន​យក​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរ បាល​ស្រុក​សូទ្រនិគម​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៣ ។ បន្ទាប់​ពី​ធ្វើការ​សាកសួរ​ចប់ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្ម​ភាព​ចាប់រំលោ.ភ​ជន​រង​គ្រោះ​ខាងលើ​ពិតប្រាកដ​មែន ។

លោកបាន​បន្ថែម​ទៀត​ថា ក្រោយ​ទទួលបាន​ចម្លើយ​សារភាពរបស់​ជនសង្ស័យ​រួចហើយ​ កម្លាំង​សមត្ថកិច្ច​បាន​រៀបចំ​កសាង​សំណុំរឿង និង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​ការិយាល័យ​ជំនាញ​ខេត្តសៀមរាប ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការ​ខេត្តសៀមរាប​ចាត់ការ​តាម​នីតិវិធី​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ