ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ឆេះ​ទីតាំង​ស្តុក​កាំជ្រួច​ភ្លើង​មួយកន្លែង​​នៅ​ថៃ​ ស្លា.ប់​និង​របួស​ច្រើន​នាក់

8 ខែ មុន

ប្រទេស​ថៃ ៖ តុល្យការ​ចុង​ក្រោយ​ចេញផ្សាយ​នា​ថ្ងៃ​ទី​៣០ កក្កដា ក្រោយ​ការ​ផ្ទុះ​ឆេះ​ឃ្លាំងស្តុក​កាំជ្រួច​

ប្រទេស​ថៃ ៖ តុល្យការ​ចុង​ក្រោយ​ចេញផ្សាយ​នា​ថ្ងៃ​ទី​៣០ កក្កដា ក្រោយ​ការ​ផ្ទុះ​ឆេះ​ឃ្លាំងស្តុក​កាំជ្រួច​ភ្លើង​មួយ​កន្លែង​នៅ​ភាគ​ខាងត្បូង​ថៃ កាលពី​ថ្ងៃ​ទី​២៩ កក្កដា ចំនួន​អ្នក​ស្លា.ប់​ឡើង​ដល់​៩​នាក់​ហើយ​មនុស្ស​១១៥​នាក់​រង​របួស ។

អភិបាលខេត្ត​ណា​រ៉ា​ធី​វ៉ា​ត់​ លោក​សា​ណា​ន​ពង្ស​អាក់​សន ​ថ្លែង​ថា ការ​ផ្ទុះ​ឆេះ​ហាក់ដូចជា បណ្ដាល​មក​ពី​ការងារ​ផ្សា​ក្នុង​ការដ្ឋាន​សាងសង់មួយ ។ អគ្គិភ័យ​អាច​ត្រួតត្រា​បាន​វិញ ។ ការ​ស៊ើបអង្កេត​ដំបូង​លើក​ឡើង​ថា មូលហេតុ​នៃ​ការ​ផ្ទុះ​គឹ​មក​ពី​កំហុស​ខាង​បច្ចេកទេស​ក្នុង​ពេល​ផ្សា​ដែក​។ អគារ​ទីតាំង​ឃ្លាំង​នោះ​កំពុង​តែ​កសាង ។

ទូរទស្សន៍​ថៃ PBS រាយការណ៍​ថា ផ្ទះ​ជិតខាងដល់​ទៅ​៥០០​រង​ការ​ខូ​ត​ខាត​ដោយសារ​ការ​ផ្ទុះ​យ៉ាង​ខ្លាំង ក្នុង​ទីក្រុង​មួយ​ស្ថិត​នៅ​ក្បែរ​ព្រំដែន​ម៉ាឡេ​ស៊ី​ ។ បណ្ដា​រូបភាព​ផ្សាយ​តាម​សារព័ត៌មាន នានា​បង្ហាញ​ពពក​ផ្សែង​ខ្មួលខ្មាញ់ ដំបូលផ្ទះ​របើក​ហើយ​ហាង​ទំនិញ ផ្ទះ​ព្រមទាំង​រថយន្ត​ជា​ច្រើន​រងការ​ខូចខាត​ធ្ងន់ធ្ងរ​ឬ​កំពុង​ក្លាយជា​ចំណី​ភ្លើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ