កីឡាករឌីឌីយេ ដ្រក់បា ខ្សែប្រយុទ្ធឆ្នើមក្លឹប Chelsea ត្រៀមប្រើប្រាស់អំឡុងពេលបិទរដូវកាល២០១០-២០១១ ជាប្រយោជន៍ដោយរៀបការជាលើកទី២ ជាមួយនាងឡាល់ឡាឌីយា៉ហ្គីតេ ក្នុងរវាងខែមិថុនា និងកក្កដា ខាងមុខ នៅភាគខាងត្បូងប្រទេសបារាំង ។
ដ្រក់បា បានជួបគ្នាជាមួយនាងឡាល់ឡា ខណៈពេលកំពុងក្លាយជាកីឡាករបាល់ទាត់អាជីពធម្មតា ដោយពួកគេទាំង២នាក់ធ្លាប់រៀបពិធីអាពាហ៍ពិពាហ៍ដ៏តូចមួយនៅប្រទេសបារាំង។ ទោះបីជាយា៉ងណាក៏ដោយ កីឡាករឌីឌីយេ ដ្រក់ប្រា ត្រូវការរៀបចំពិធីនោះជាលើកទី២ ដែលមានលក្ខណៈសមស្របដល់គូស្នេហ៍ ទោះបីជាពេលបច្ចុប្បន្នចំណងស្នេហ៍របស់ពួកគេទទួលបានបុត្រដល់ទៅ៣នាក់ក៏ដោយ ។
តាមប្រភពព័ត៌មានបង្ហើបឱ្យដឹងថា កីឡាករដ្រក់ប្រា គ្មានចំណាប់អារម្មណ៍ចរចាជាមួយបណ្តាទស្សនាវដ្តីល្បីៗទាំងឡាយ ឬត្រូវចំណាយដោយមិនចាំបាច់ឡើយ ។
គេមានតម្រូវការរៀបការជារឿងផ្ទាល់ខ្លួនដោយមានតែមិត្តភក្តិជិតស្និទ្ធ និងក្រុមគ្រួសារចូលរួម ។ រូបគេចង់ផ្តល់ពិធីរៀបការដល់នាងឡាល់ឡា តាមក្តីស្រមៃរបស់នាង ព្រោះកាលពីមុននេះ គេ (ដ្រក់ប្រា) មិនអាចបំពេញតាមបំណងនាងបាន ខណៈពេលពួកគេស្ថិតនៅក្នុងភាពជាយុវវ័យក្នុងប្រទេសបារាំង ។
សម្រាប់ភ្ញៀវជាកីឡាករបាល់ទាត់ដែលត្រូវអញ្ជើញឱ្យចូលរួមក្នុងពិធីរៀបការរបស់ដ្រក់ប្រា អាចមានកីឡាករជាមិត្តភក្តិក្នុងក្រុមជម្រើសជាតិកូដឌីវ័រ ដូចជាកីឡាករកូឡូ ទូរ៉េ កីឡាករយ៉ាយ៉ា ទូរ៉េ និងអេមម៉ានូអេល អេប៊ូអេជាដើម៕
ចែករំលែកព័តមាននេះ