គិតត្រឹមរសៀលនេះ! ស្ថានភាពទឹកស្ទឹងស្ពានសំរោង មានកម្ពស់ជាង៦ម៉ែត្រ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ គិតមកដល់វេលាម៉ោងជិត៣រសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចស្ពាន
ខេត្តព្រះសីហនុ ៖ គិតមកដល់វេលាម៉ោងជិត៣រសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចស្ពាន
ខេត្តព្រះសីហនុ ៖ គិតមកដល់វេលាម៉ោងជិត៣រសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ 115-116 ក្នុងភូមិសាស្ត្រ ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ស្ថានភាពទឹកមានកំពស់៦,៥០ម៉ែត្រ ពីបាតស្ទឹង ។ ចំណែកទឹកលើផ្លូវជាតិមានកម្ពស់០,៦៨ម៉ែត្រ ហូរកាត់តាមបណ្តោយផ្លូវជាតិមានប្រវែងប្រហែល៤១០ម៉ែត្រ ខណៈអាកាសធាតុនៅតំបន់នោះមេឃកំពុងធ្លាក់ភ្លៀងស្រិចៗ ។ គួររំលឹកថា ផ្អាកដំណើរការបណ្តោះអាសន្ន ផ្លូវជាតិលេខ៤ ខណៈជំនន់ទឹកឡើងខ្លាំងហូរកាត់ផ្លូវ (វីដេអូ)
សមត្តកិច្ចឱ្យដឹងថា ចរាចរណ៍តាមផ្លូវជាតិលេខ៤ នៅចំណុចស្ពានស្ទឹងសំរោង នៅបន្តផ្អាកធ្វើដំណើរទៅមកជាបណ្តោះអាសន្ន ។ ប្រសិនបើចាំបាច់ យានយន្តអាចធ្វើដំណើរតាមផ្លូវល្បឿនលឿន ។
សមត្តកិច្ចបានបន្តថា ការជន់លិចដោយជំនន់ទឹកភ្លៀងលិចលើផ្លូវជាតិខាងលើនេះពុំបណ្តាលអោយមានផលប៉ះពាល់ ឬខូចខាតដល់សម្ភារៈរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ និងពុំមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។
បច្ចុប្បន្ន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា និងកម្លាំងអាវធហត្ថស្នាក់ការសន្តិសុខ ៤០២ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា ដឹកនាំដោយលោក ឆាយ សុគន្ធដា អភិបាល នៃគណៈអភិបាលស្រុកកំពង់សីលា ចុះគោលដៅជួយសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ និងប្រចាំការតាមដានសភាពការណ៍បន្ត ព្រោះបើអាកាសធាតុនៅបន្តភ្លៀងបែបនេះ ស្ថានភាពទឹកនឹងកើនឡើង ហើយបើភ្លៀងរាំងបានប្រមាណជា៤-៥ម៉ោងនោះ ស្ថានភាពទឹកនឹងស្រកទៅវិញ ចំណែកចរាចរណ៍ក៍បើកទៅតាមហ្នឹងដែរ ៕
ចែករំលែកព័តមាននេះ