ខេត្តបាត់ដំបង ៖ វាជារឿងដ៏ឃោរឃៅបំផុតដែលសមត្ថកិច្ចត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនសង្ស័យចំនួន០២នាក់ ដែលកុមារី០២នាក់បងប្អូន មានអាយុក្រោយ១៣ឆ្នាំ ទើបទម្លាយប្រាប់ម្ដាយថា បានចាប់រំលោភពួកនាងម្នាក់ៗជាច្រើនលើក ស្ទើររាប់មិនអស់ ក្នុងរយៈពេលជិត០១ឆ្នាំកន្លងទៅនេះ ជាមួយនឹងការគំរាមសម្លាប់ឥតឈប់ឈរ ធ្វើឲ្យនាងភ័យខ្លាចរហូតពួកនាងមិនហ៊ាននិយាយប្រាប់ម្ដាយ ស៊ូទ្រាំលាក់បាំងរឿងនេះមកដល់ពេលនេះ ។
បើតាមព័ត៌មានអំពើដ៏ព្រៃផ្សៃនេះ បានបែកធ្លាយដល់ម្ដាយនាងនៅយប់ថ្ងៃទី១១ ធ្នូ ក្រោយពីម្ដាយនាងមានការសង្ស័យពីសុខភាពកូនស្រីទាំង០២ ដែលមានទឹកមុខស្លេកស្លាំង ក៏សួរនាំដេញដោល ទើបកូនស្រីទាំង០២ ទម្លាយរឿងដ៏ឈឺចាប់ និងខ្លោចផ្សារបំផុតនេះប្រាប់ម្ដាយ ហើយម្ដាយក៏សម្រេចដឹកដៃកូនស្រីទាំង០២នាក់ទាំងទឹកភ្នែក ស្វែងរកអ្នកជួយអន្តរាគមន៍រហូតបានទៅដាក់បណ្ដឹងការិយាល័យជំនាញនៃស្នងការខេត្ត កាលពីរសៀលថ្ងៃទី ១២ ធ្នូ សុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៏ជាបន្ទាន់ ។
នៅរសៀលថ្ងៃទី១២ ធ្នូ អ្នកស្រីយឿត ចិន្តា អាយុ២៩ឆ្នាំ ជាម្ដាយកុមារីរងគ្រោះ បាននាំកូនស្រីទាំង០២នាក់មកជួប និងផ្ដល់បទសម្ភាសន៍ ជាមួយកោះសន្តិភាពផង នឹងសុំឲ្យជួយចង្អុលបង្ហាញផ្លូវច្បាប់ផង ខណៈគាត់មិនដឹង មិនយល់ថា តើគាត់ត្រូវទៅដាក់ពាក្យបណ្ដឹងនៅកន្លែងណា?
នៅចំពោះមុខកោះសន្តិភាព អ្នកស្រី យឿត ចិន្តា បានប្រាប់ថា កូនស្រីគាត់ដែលរងគ្រោះដោយការរំលោភបំពានផ្លូវភេទយ៉ាងសាហាវឃោរឃៅនោះ ម្នាក់អាយុ១៣ឆ្នាំ (កូនបង) និងម្នាក់ទៀតអាយុ០៧ឆ្នាំ (កូនប្អូន) ។ ដល់ចំណុចនេះ អ្នកស្រី យឿត ចិន្តា បាន
ឆ្លៀតលើកពីប្រវត្តិគ្រួសារគាត់បន្តិចដូច្នេះថា «តាមពិតស្វាមីខ្ញុំមុនបានស្លាប់ដោយសារជំងឺ។ ក្រោយមកខ្ញុំ បានស្វាមីក្រោយទៀត ជាកម្មករសំណង់ ។ ខ្ញុំនិងប្ដីក្រោយនេះ ភាគច្រើនមិនសូវបាននៅផ្ទះ មើលថែកូនស្រីទាំង០២នាក់ទេ គឺដើរធ្វើកម្មករសំណង់ និងដើរស៊ីឈ្នួលគេ ទុកកូនស្រីទាំង០២ឲ្យនៅជាមួយម្ដាយក្មេក (ម្ដាយក្មេកប្ដីមុន) ។ ដូច្នេះហើយទើបកូនស្រីខ្ញុំ ជួបរឿងអកុសលបែបនេះ» ។
ក្រោយដំណក់ទឹកភ្នែករលីងរលោង លើកដៃសំពះទទូចសុំជំនួយរកយុត្តិធម៌ឲ្យកូនស្រីដ៏
កំសត់ទាំង០២នាក់ អ្នកស្រី យឿត ចិន្តា បានពោលថា «ខ្ញុំមិនដែលគិតដល់រឿងដែលត្រូវកើតឡើងបែបនេះទេ បើទោះជាខ្ញុំតែងទៅលេងកូនស្រី ឬយកកូនស្រីមកលេងនៅកន្លែងខ្ញុំធ្វើការជាញឹកញាប់ក្ដី» ។
អ្នកស្រីបានរៀបរាប់ថា «នៅយប់ថ្ងៃទី១១ ធ្នូ ពេលខ្ញុំបានជួបកូនស្រី ខ្ញុំមើលទឹកមុខកូនស្រីខ្ញុំទាំង០២ ហាក់មានមុខភាពមិនល្អ និងសភាពស្លេកស្លាំង» ។ អ្នកស្រី ចិន្តា បានបន្តថា «ខ្ញុំបានព្យាយាមសួរនាំពីសុខទុក្ខពួកនាង ដែលរស់នៅជាមួយជីដូន (ម្ដាយក្មេងគាត់ប្ដីមុន) ។ ដំបូងពួកនាងបានព្យាយាមលាក់បាំង ប៉ុន្តែខ្ញុំមានការសង្ស័យក៏ឈ្លេចសួរនាំដេញដោលខ្លាំង ទើបពួកនាងព្រមទម្លាយប្រាប់ពីរឿងរ៉ាវដ៏គម្រក់នេះ ថែមទាំងប្រាប់ពីឈ្មោះជនតិរិច្ឆាន០២នាក់ ដែលតែងធ្វើបាបពួកនាងទៀតផង» ។
គាត់បានបញ្ជាក់ថា ក្រោយឮកូនស្រីប្រាប់អស់សាច់រឿងនេះ អ្នកស្រីមានឈឺចាប់ខ្លាំងណាស់ ទឹកភ្នែកហូរមិនដឹងខ្លួន ស្រណោះកូនស្រី ដែលគេធ្វើបាប ពេលនៅជាមួយជីដូន ទើបអ្នកស្រី ប្រឹងស្វះស្វែងរកអ្នកជួយផ្ដល់មតិ ដើម្បីប្ដឹងទៅសមត្ថកិច្ចឲ្យជួអន្តរាគមន៍ ។ អ្នកស្រី ចិន្តា បានបន្ថែមថា បើតាមកូនស្រីគាត់រៀបរាប់ប្រាប់ ជនតិរិច្ឆាន ដែលតែងចាប់ពួកនាងរំលោភ ហើយគំរាមសម្លាប់នោះ គឺជាអតីតក្មួយប្រុសស្វាមីគាត់មុន ដែលមានឈ្មោះហៅក្រៅម្នាក់ឈ្មោះម៉ាប់ អាយុប្រហែល២០ឆ្នាំ និងម្នាក់ទៀតឈ្មោះ ហ៊ីង អាយុប្រហែល១៨ឆ្នាំ ។ ជន០២នាក់នេះ ជាបងប្អូនបង្កើត រស់នៅភូមិអន្សងសក ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ។ ជនទាំង០២នាក់នេះ ជាក្មួយរបស់ស្វាមីគាត់មុន ។
ចំពោះកុមារីរងគ្រោះ០២នាក់បងប្អូនវិញ ពិតមែនតែនាងមិនបានចងចាំពេលវេលាជាក់លាក់ ដែលជនតិរិច្ឆានបានប្រព្រឹត្តអំពើដ៏លាមកមកលើបងប្អូននាង។ ប៉ុន្តែពួកនាងបានដឹងច្បាស់ពីសកម្មភាពដ៏ព្រៃផ្សៃ ទីកន្លែងកើតហេតុ និង ចំនួនដែលជនអន្ធពាលទាំងពីរនាក់បងប្អូន (ម៉ាប់ និងហ៊ីង) នោះ បានចាប់បង្ខំរំលោភបំពានផ្លូវភេទមកលើពួកនាង។ កោះសន្តិភាព តើរឿងនេះ កើតឡើងតាំងពីពេលណាមក ? ហេតុអ្វីកើតឡើងច្រើនខែហើយ ក្មួយស្រីមិនប្រាប់ម្ដាយ ? តើក្មួយស្រីស្គាស់ឈ្មោះ អ្នកចាប់ក្មួយទេ ? តើជនទាំង០២នាក់នោះ ក្នុងម្នាក់ៗធ្លាប់ចាប់បង្ខំក្មួយប៉ុន្មានលើក? ចម្លើយខ្លីៗនៃកុមារី ១លើកដំបូងកើតឡើងក្នុងអំឡុងបុណ្យចូលឆ្នាំចិន ខែកុម្ភៈ ឆ្នាំ២០២៥ ឈ្មោះម៉ាប់ បានចាប់រំលោភខ្ញុំនៅលើអង្រឹង ។ គាត់តែងចាប់រំលោភខ្ញុំជាបន្តបន្ទាប់ តាំងពីពេលនោះរហូតលើកចុងក្រោយ នៅក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌ» ។ ២ខ្ញុំមិនហ៊ានប្រាប់ទេ ព្រោះគាត់តែងគំរាមសម្លាប់ខ្ញុំ និងប្អូនស្រីខ្ញុំចោលក្នុងព្រៃ បើខ្ញុំហាននិយាយប្រាប់ម៉ាក់ និងយាយ ។ ខ្ញុំធ្លាប់និយាយរឿងនេះប្រាប់យាយម្ដងដែរ តែយាយមិនជឿ
ហើយថែមទាំងទាញខ្សែភ្លើងវាយខ្នងខ្ញុំទៀត ដោយគាត់ហាមមិនឲ្យខ្ញុំនិយាយរឿងហ្នឹងប្រាប់គេទេ» ។ ៣ «ខ្ញុំស្គាល់ឈ្មោះអ្នកចាប់ខ្ញុំ និងប្អូនស្រីខ្ញុំរំលោភ គឺម្នាក់ឈ្មោះ ម៉ាប់ និងម្នាក់ទៀតឈ្មោះហ៊ីង គាត់ជាបងប្អូនបង្កើតនៅជិតផ្ទះយាយខ្ញុំដែរ» ។ ៤ «ពូម៉ាប់ និងពូហ៊ីង ធ្លាប់ចាប់ខ្ញុំចំនួន០៨លើក ។ ពូម៉ាប់ចាប់ខ្ញុំចំនួន០៦លើក រីឯពូ
ហ៊ីង ចាប់ខ្ញុំចំនួន០២លើក ។ ភាគច្រើននៅលើអង្រឹងនៅផ្ទះគាត់ ពេលថ្ងៃផង ពេលយប់ផង»។
ដោយឡែក កុមារីវ័យទើប០៧ឆ្នាំ ដែលជាប្អូនស្រី នាងហាក់មិនចងចាំពេលវេលាកើតហេតុទេ តែនាងចងចាំខ្លះៗនូវចំនួនជនល្មើសប្រព្រឹត្ត ទីកន្លែង និងឈ្មោះជនល្មើស ដែលចាប់បង្ខំនាង ។ កោះសន្តិភាព៖ តើគេចាប់ក្មួយស្រីប៉ុន្មានលើកដែរ ? តើក្មួយស្គាល់ឈ្មោះជននោះទេ ? គេតែងចាប់នាងនៅកន្លែងណា ? ចម្លើយ៖ ១នាងគ្រវីក្បាល ព្រោះនាងមិនចាំចំនួនទេ ប៉ុន្តែនាងបានបន្លឺសម្លេងតិចៗ ដដែលៗ ក្នុងរង្វង់ដៃម្ដាយនាងត្រឹមតែ០២ម៉ាត់ថា «ច្រើនលើក» ។ ២«ឈ្មោះ ម៉ាប់ ជាអ្នកចាប់នាងរាល់លើក»។ ៣ «ចាប់នាងនៅលើអង្រឹង និងក្នុងបន្ទប់ពេលថ្ងៃនៅផ្ទះគាត់» ។
នៅពេលប្អូនស្រីឆ្លើយនឹងសំនួរទី៣ មិនទាន់ចប់ស្រូលបួលផង នាងជាបងស្រី បានឆក់
ឱកាសឆ្លើយជំនួសប្អូនស្រីបន្ថែមបន្ទុកជួយប្អូន ដែលមើលទៅពេលនោះ នាងនិយាយក្នុងនាម ជាជនរងគ្រោះផងជាសាក្សីផងយ៉ាងដូច្នេះថា «ខ្ញុំធ្លាប់ឃើញ ពូម៉ាប់ចាប់ប្អូនស្រីខ្ញុំដេកលើអង្រឹង។ ព្រោះខ្ញុំតែងតាមលបមើលឃើញរាល់លើក ពេលពូម៉ាប់ ហៅប្អូនខ្ញុំទៅផ្ទះគាត់» ។
យ៉ាងណា នេះសុទ្ធសឹងជាចម្លើយបឋមរបស់ម្ដាយ និងកូនស្រីរងគ្រោះ ដែលបានជួបនិងផ្ដល់បទសម្ភាសន៍ជាមួយកោះសន្តិភាព កាលពីរសៀលថ្ងៃទី១២ ធ្នូ មុនពេលម្ដាយនិងកូនៗ ធ្វើដំណើរទៅកាន់ស្នងការខេត្ត ដើម្បីដាក់ពាក្យបណ្ដឹងសុំរកយុត្តិធម៏ឲ្យកូនស្រីជាទីស្រលាញ់ ។ កោះសន្តិភាព មិនទាន់អាចស្វែងរកសុំការបំភ្លឺតបពីប្រភពណាមួយនៃភាគីជនសង្ស័យបានទេ គិតត្រឹមម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២៥ នេះ។ដោយឡែក ខាងមន្ត្រីការិយាល័យជំនាញនៃស្នងការខេត្តវិញ ក៏បានផ្ដល់ព័ត៌មានដែរថា គេបានទទូលពាក្យបណ្ដឹងម្ដាយកុមារីរងគ្រោះរួចហើយ កាលពីល្ងាចថ្ងៃទី១២ ធ្នូ ហើយមន្ត្រីជំនាញបាននិងកំពុងចាត់ការលើករណីនេះហើយ ។
នាយការិយាល័យនគរបាលប្រឆាំងការជូញដូរមនុស្ស និងការពារអនីតិជន លោក ប៊ន់
វណ្ណារ៉ា បានថ្លែងប្រាប់កោះសន្តិភាព តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៣ ធ្នូនេះថា មន្ត្រីជំនាញ បានទទួលពាក្យបណ្ដឹងពីម្ដាយក្មេងស្រីរងគ្រោះហើយ តែមន្ត្រីជំនាញនៅបន្តសួរនាំកុមារីរងគ្រោះនៅព្រឹកនេះ (១៣ ១២ ២៥) បន្ថែមទៀត ។ លោកបានបញ្ជាក់ថា ក្រោយបញ្ចប់ការសួរនាំក្មេងស្រីរងគ្រោះ យើងនឹងបញ្ជូនកុមារីរងគ្រោះ០២នាក់បងប្អូន ទៅកានមន្ទីរពេទ្យ ដើម្បើធ្វើកោសល្យវិច្ច័យ ហើយបើគ្រូពេទ្យពិនិត្យឃើញថា មានភស្ដុតាងគ្រប់គ្រាន់កើតមានទៅលើក្មេងស្រីរងគ្រោះ លោកនឹងស្នើសុំគោលការណ៍លោកស្នងការ និង តំណាងអយ្យការអមសាលាដំបូងខេត្ត ចាត់ការលើជនសង្ស័យភ្លាមៗតែម្ដង ។
លោក ប៊ន់ វណ្ណារ៉ា បានបញ្ជាក់បន្ថែមថា លោកមិនបង្អង់ទុកយូរទេ ចំពោះសំណុំរឿងនេះ ព្រោះបើយោងលើបណ្ដឹងម្ដាយក្មេងស្រី គឺទង្វើរបស់ជនសង្ស័យហាក់បង្ហាញនូវសកម្មភាពឃោរឃៅ និងព្រៃផ្សៃខ្លាំងណាស់ ។ ដូច្នេះ លោកត្រូវតែចាត់វិធានការឲ្យបានលឿបំផុត៕
ចែករំលែកព័តមាននេះ